ស្មានមិនដល់! ស្រីស្អាត Tong ធ្លាប់ត្រូវគេមា.ក់ងាយ រហូតដល់ថ្នាក់រត់ទៅរកគ្រូពេទ្

Tong Pakkaramai តារាចម្រៀង និង សម្តែងល្បីឈ្មោះមួយរូបប្រចាំប្រទេសថៃ ដែលប្រិយមិត្តភាគច្រើនបានស្គាល់ច្បាស់ថា ជាតារាស្រីដែលនិយមលេងខ្លួនសិចស៊ី បង្ហាញមន្តស្នេហ៍ បង្អួតរាងស្រឡូនស្អាត។

ថ្មីៗនេះ ស្រាប់តែ Tong បានទម្លាយឱ្យដឹងថា នាងធ្លាប់ត្រូវគេ Bully មើលងាយរឿងរូបរាង រហូតធ្លាប់ចូលជួបគ្រូពេទ្យព្រោះតែកើតជំងឺបាក់ទឹកចិត្ត។ Tong បានរៀបរាប់ថា ៖ «រឿងត្រូវគេ Bully នេះគឺវាចាប់ផ្តើមដោយខ្លួនខ្ញុំផ្ទាល់ ជាមនុស្សចូលចិត្តញ៉ាំច្រើន រហូតដល់បណ្តោយឱ្យឡើងទម្ងន់ជាង ៣០ គីឡូ។

ហើយពេលចេញទៅណាមកណា ក៏ជួបតែមនុស្សនិយាយពីរឿងរូបរាង សួរនាំ ហើយខ្លះក៏និយាយថាមិនស្អាត កេរ្តិ៍ឈ្មោះក៏មិនសូវល្បីហើយមានរាងដូចជ្រូកអ្វីបែបនេះ រហូតដល់ខ្ញុំធ្លាក់ខ្លួនកើតជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន»។

«នៅពេលជួបពាក្យមាក់ងាយជាប្រចាំ ខ្ញុំក្លាយជាមនុស្សឯកាខ្លាំង គឺសម្រេចចិត្តផ្អាកឈប់ទទួលការងារទាំងអស់ ដោយគិតតែចង់នៅម្នាក់ឯង ចេញក្រៅក៏លែងចង់ចេញ ហើយអង្គុយឆ្លុះកញ្ចក់យំក៏មាន។ ឃុំខ្លួនឯងនៅផ្ទះកាន់តែយូរ គិតកាន់តែច្រើន រហូតដល់ថ្នាក់លេងស្រឡាញ់ខ្លួនឯង រហូតភ្ញាក់ខ្លួនគិតចង់ជួបពេទ្យ ពិគ្រោះពិភាក្សា។

ហើយខ្ញុំបានទៅជួបពេទ្យដល់ទៅ ៣ គ្រូពេទ្យ ហើយគ្រូពេទ្យក៏ប្រាប់ថាខ្ញុំកើតជំងឺ Bipolar Disorder និង បាក់ទឹកចិត្ត»។ «ពេទ្យថាមូលហេតុអាចមកពីខ្ញុំផ្តាច់ខ្លួនឯងដាច់ឆ្ងាយពេក បណ្តាលឱ្យកើតមានភាពឯកា ហើយអាចមកពីមិនមានអ្នកនិយាយជាមួយ ឬក៏មកពីខ្ញុំមិនបើកចិត្តទម្លាយរឿងទាំងនោះចេញមក។

ហើយពេទ្យក៏ណែនាំវិធីព្យាបាល ដោយចាប់ផ្តើមកុំបិទឱកាសនៅពេលមានអ្នកចូលមកនិយាយជាមួយ ត្រូវរំសាយរឿងក្នុងចិត្តចេញខ្លះ ចេញក្រៅមើលគេឯង ហាត់ប្រាណ ហើយក៏ជួបមិត្តភក្តិ និង មួយទៀតកុំបង្ខំខ្លួនឯង។

ជាពិសេសរឿងគីឡូ កុំបង្ខំរហូតរាងកាយទទួលយកមិនបាន ដោយធ្វើវាតាមសម្រួល។ និយាយរួមខ្ញុំស្តាប់តាមពេទ្យគ្រប់យ៉ាង ដែលជាហេតុធ្វើឱ្យខ្ញុំអាចស្រកមកវិញបានពី ៨០ ចុះមកសល់ត្រឹម ៥៣ ដូចឃើញបច្ចុប្បន្ននេះ»៕

Leave a Reply

Your email address will not be published. Required fields are marked *