Connect with us

ព័ត៌មាន

នៅទីបំផុតប្រភពមួយបានទម្លាយពីដើមបណ្ដឹងដែលប្ដឹងលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏ប៉ុន្តែ…

Last Updated on January 27, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានប្រិយមិត្តអ្នកអានខ្លះប្រហែលជាបានជ្រាបខ្លះៗហើយនៅពត៌មានទាក់ទងនឹងលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី។ដោយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅប៉ុន្មានខែនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ីបានចូលខ្លួនទៅបំភ្លឺតាមដីការកោះហៅរបស់តុលាការនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ីបានទៅបំភ្លឺមុនមួយថ្ងៃពោលគឺដីការតុលាការកោះហៅអោយចូលបំភ្លឺថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ តែលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ីបានចូលខ្លួនទៅបំភ្លឺថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណី បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ។ ស្រាប់តែនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលសមត្ថកិច្ចទៅឡោមពទ្ធ័ផ្ទះរបស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ីដល់ភូមិគ្រិះតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់មូលហេតុដែលសមត្ថកិច្ចទៅឡោមព័ទ្ធផ្ទះរបស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ីដល់ភូមិគ្រិះនោះគឺដោយសារតែតុលាការកោះហៅជាលើកទី២ បែរជាលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ីវត្តមានមិនឃើញបង្ហាញខ្លួន។ ទីតាំងដែលសមត្ថកិច្ចចុះទៅឡោមព័ទ្ធដល់ផ្ទះរបស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ីស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីនាំខ្លួនលោកជំទាវឧកញ៉ាទៅធ្វើការសាកសួរ។ក៏ប៉ុន្តែក្រោយពេលឡោមព័ទ្ធផ្ទះវីឡានោះរួចមកស្រាប់តែរកលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី មិនឃើញនោះទេ សង្ស័យតែរត់គេចខ្លួនបាត់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលហេតុការណ៍ឡោមពទ្ធ័ផ្ទះនេះបានកើតឡើងមានប្រភពមន្ត្រីនគរបាលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយឲ្យដឹងថា លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ដែលជាម្ចាស់វីឡាMOON TOWN មានរឿង បរិហារកេរ្តិ៍ ទៅលើលោកជំទាវមានឥទ្ធិពលចំនួន២រូប ហើយត្រូវបានលោកជំទាវទាំង២រូបនោះ ដាក់ពាក្យប្ដឹ ងទៅកាន់ នគរបាលក្រសួងមហាផ្ទៃ។ក៏ប៉ុន្តែប្រភពមន្រ្តីនគរបាលរូបនោះមិនបានបញ្ជាក់ថាលោកជំទាវដែលមានឥទ្ធិពល០២រូបនោះជានរណានោះទេ។