Connect with us

ព័ត៌មាន

ទស្សនាវីដេអូលោក ស្រី ទ្រីដាណា ឡាយរៀបរាប់ទាំងហូរទឹកភ្នែកអួលដើមក មើលរួចពិតជាអាណិតលោកស្រីណាស់ មិននឹកស្មានថាលោកស្រី ឈឺចាប់ខ្លាំងបែបនេះទេ ក្រោយពេលដែល…(មានវីដេអូ)

Last Updated on January 31, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើរឿងរ៉ាវនៃការប្ដឹងរបស់លោកស្រី ទ្រីដាណាទៅលើលោកឩកញ្ញ៉ា អ៊ាន សៀវម៉ី ដែលបានជេរលោកស្រីនាពេលកន្លងមក ដោយលោកស្រី មិនតបតឫជេរបញ្ចោរទៅបុគ្គល អ៊ាន សៀវម៉ីវិញនោះទេ គឺលោកស្រីទុកអោយច្បាប់ជាអ្នកដោះស្រាយចំពោះបញ្ហានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលទទួលរងនៅពាក្យបណ្ដឹងរបស់លោកស្រី ទ្រីដាណារួចមកទើប តុលាការបានកោះហៅឩកញ្ញ៉ា អ៊ាន សៀវម៉ី អោយចូលបំភ្លឺលើកទីមួយនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០។នៅពេលនោះឩកញ្ញ៉ា អ៊ាន សៀវម៉ី បានទៅចូលបំភ្លឺមុនមួយថ្ងៃពោលគឺគាត់ចូលទៅបំភ្លឺនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ពាក់ពន្ធ័ករណីបរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈានចូលដល់ការកោះហៅជាលើកទីពីរអោយចូលខ្លួនបំភ្លឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១​វេលា​ម៉ោង ០៩​ព្រឹក​ជា​កំណត់។ស្រាប់តែដល់ថ្ងៃនោះមិនឃើញឩកញ្ញ៉ា អ៊ាន សៀវម៉ី ចូលខ្លួនទៅបំភ្លឺនោះទេ។ដោយមើលឃើញថាឩកញ្ញ៉ា អ៊ាន សៀវម៉ី ចង់គេចវេះមិន​ព្រម​ចូល ខ្លួន​មក​ឆ្លើយបំភ្លឺ​ចំពោះមុខ​ចៅ ក្រម​ស៊ើបសួរ ទើបចៅក្រម​ស៊ើប សួរ​សម្រេច​ចេញ​ដី កា បង្គា ប់​ឲ្យ​នាំខ្លួន​ឩកញ្ញ៉ា អ៊ាន សៀវម៉ីមកបំភ្លឺនៅតុលាការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ទើបតុលាការប្រើធម៌ក្ដៅ ដោយអោយកម្លាំងសមត្ថកិច្ចទៅឡោមព័ទ្ធផ្ទះរបស់លោកឩកញ្ញ៉ា អ៊ាន សៀវម៉ី ដើម្បីនាំខ្លួនមកតុលាការ។ក៏ប៉ុន្តែក្រោយពេលសមត្ថកិច្ចទៅឡោមព័ន្ធផ្ទះរបស់លោកឩកញ្ញ៉ា អ៊ាន សៀវម៉ីស្រាប់តែមិនឃើញគាត់នៅផ្ទះនោះទេ មិនដឹងថារត់ទៅពួនទីណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលឡោមព័ទ្ធជាច្រើនម៉ោងនៅតែមិនឃើញលោកឩកញ្ញ៉ា អ៊ាន សៀវម៉ីបង្ហាញខ្លួន ទើបសមត្ថកិច្ចរំសាយការឡោមពទ្ធ័នោះ ហើយត្រលប់ទៅផ្ទះវិញទៅ។លុះមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្រាប់តែលោកឩកញ្ញ៉ា អ៊ាន សៀវម៉ីព្រម​ចូលខ្លួនមក​បំភ្លឺនៅតុលាការ។ខណៈពេលនេះឩកញ្ញ៉ា អ៊ាន សៀវម៉ីត្រូវបានចៅក្រមតុលាការអនុញ្ញាតិអោយត្រលប់ទៅផ្ទះវិញ ក្រោយពេលសាកសួរជាច្រើនម៉ោង។យើងនឹងរង់ចាំមើលបន្តទៀតចំពោះរឿងក្ដីនេះ តើវិវត្តន៍ទៅជាយ៉ាងណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រឡេកមកលើទិដ្ឋភាពវីដេអូរបស់លោកស្រី ទ្រីដាណាដែលឡាយនៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១វិញ ឃើញហើយពិតជាអាណិតគាត់ណាស់។គាត់ឡាយទាំងហូរទឹកភ្នែកទឹក អួលដើមក រៀបរាប់ពីអារម្មណ៍ឈឺចាប់ដែលត្រូវគេជេរ ហើយនិងចោទប្រកាន់គ្មានការពិត គាត់ពិតជាឈឺខ្លាំងណាស់ មិនមែនឈឺតែម្នាក់ឯងទេគឺឈឺទាំងពូជ។ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា&សិល្បៈ11 hours ago

អីយ៉ាស់ទើបតែសម្រក់រាងឡើងស្លឹម ពេលនេះរ័ត្ន រចនាចេញបទចម្រៀងថ្មីអមជាមួយខ្លុយខ្មែរម៉ាអេម(មានវីដេអូ)

ព័ត៌មាន15 hours ago

មានឆ្ងល់អត់បើរស់នៅមិនចុះសម្រុងគ្នា ម៉េចមិនលែងគ្នា នៅហែកហួរធ្វើអី រឿងនេះសុវណ្ណ រិទ្ធីបញ្ជាក់ច្បាស់ៗថា…

ព័ត៌មាន16 hours ago

ក្រោយភរិយាទម្លាយវីដេអូកៀកស្មាស្រី សុវណ្ណ រិទ្ធីថារឿងឥណ្ឌាមានភាគបញ្ចប់ចុះរឿងខ្លួន នឹងអង្វរប្រពន្ធថា…(មានវីដេអូ)

ព័ត៌មាន1 day ago

នោះៗភរិយាលោកសុវណ្ណ រិទ្ធីទម្លាយវីដេអូច្បាស់ៗកៀកស្មាស្រី ប៉ុណ្ណឹងហើយចាំមើលប្រកែកម៉េចទៀត(មានវីដេអូ)

ព័ត៌មាន1 day ago

ធ្លាប់ស្ដាប់បទកំពូលល្បីរបស់ចិនមួយបទនេះទេ តោះទៅដឹងអត្ថន័យនៃបទចម្រៀងនេះ(មានវីដេអូ)