Connect with us

ព័ត៌មាន

ផ្ទុះការចាប់អារម្មណ៍មានអ្នកទស្សនារហូតទៅដល់19,6M Viewsទៅលើវីដេអូរបស់នារីម្នាក់នេះ ដោយសារខណៈពេលនាងកំពុងហាត់ប្រាណស្រាប់តែមិនដឹង​ថា មាន​រដ្ឋប្រហារ​នៅ​ខាងក្រោយខ្នង​នាង​នោះទេ(មានវីដេអូ)

Last Updated on February 3, 2021

តាមការចេញផ្សាយរបស់គេហទំព័រ អិនភីអរ បានអោយដឹងថា នារីម្នាក់ដែលជាគ្រូបង្ហាត់កាយសម្បទាមានឈ្មោះ Khing Hnin Wai បានថតខ្លួនឯងសម្តែងក្បាច់រាំតាមដងផ្លូវនៅទីក្រុងនៃរដ្ឋធានីប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនខែកន្លងមកហើយ ប៉ុន្តែមិនមានវីដេអូណាមួយរបស់នាងត្រូវបានគេមើលឃើញថាអាក្រក់ដូចវីដេអូដែលនាងបានបង្ហោះកាលពីថ្ងៃច័ន្ទនោះទេ។ពីព្រោះខណៈពេលដែលនាងកំពុងតែបង្ហាត់ក្បាច់រាំ បែរជារូបនាងមិនដឹងថានៅខាងក្រោយខ្នងនាងមានរដ្ឋប្រហារនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសកម្មភាពវីដេអូយើងឃើញនារីខាងលើរាំយ៉ាងស្វាហាប់ជាទីបំផុតជាមួយនឹងទេពកោសល្យដ៏ទន់ភ្លន់របស់នាងមានពាក់ឩបករណ៍ហាត់ប្រាណនិងពាក់ម៉ាស់។ក៏ប៉ុន្តែនៅខាងក្រោយខ្នងវីដេអូរបស់នាង នាងមិនបានដឹងនោះទេថាមានរដ្ឋប្រហាររបស់យោធា មីយ៉ាន់ម៉ាកើតឡើងក្នុងការដណ្តើមគ្រប់គ្រងរដ្ឋាភិបាលពីលោកស្រី អ៊ុង សាន សូជី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា Khing Hnin Wai បានបង្ហោះវីដេអូដែលមានរយៈពេលជិត ៣.៥ នាទីទៅលើទំព័រហ្វេសប៊ុករបស់នាង ដែលបង្ហាញថានាងគឺជាគ្រូអប់រំកាយ។វីដេអូរបស់នាងទទួលបានការចុចLikeនិងReactionផ្សេងៗរហូតទៅដល់ ៧៣K ហើយក៏ត្រូវបានគេយកទៅផុសបន្តនៅលើបណ្ដាញផ្សព្វផ្សាយផ្សេងៗទៀតដូចជា Twitterជាដើម។ដែលការបង្ហោះវីដេអូនៅក្នុង Twitterមានអ្នកទស្សនារហូតទៅដល់ 19,6M Views(១៩លាន៦សែនដងនៃការមើល)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ Khing Hnin Waiបានសរសេរនៅលើបណ្ដាញសង្គមហ្វេបុករបស់នាងថា មុនពេលដែលនាងទទួលបានពត៌មានថាមានរដ្ឋប្រហារ នៅពេលព្រឹកវីដេអូរបស់នាងគឺនាងថត សម្រាប់ការបង្ហាញក្បាច់រាំតាមបទភ្លេង ហើយវាបានក្លាយជាការចងចាំដែលមិនអាចបំភ្លេចបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី Resty Woro Yuniar អ្នកយកព័ត៌មានរបស់កាសែត South China Morning Post បានសរសេរនៅលើបណ្តាញសង្គម Twitter ថាតន្ត្រីនៅខាងក្រោយនាងគឺជាចម្រៀងរបស់ឥណ្ឌូនេស៊ីដែលមានឈ្មោះថា“ Ampun Bang Jago” ដែលលោកស្រីបាននិយាយថា“ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅលើ TikTok ក្នុងអំឡុងការតវ៉ាច្បាប់ Omnibus កាលពីឆ្នាំមុន” ។ការតវ៉ាទាំងនោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីផ្តោតលើការកែទម្រង់របស់រដ្ឋាភិបាលដែលក្រុមអ្នករិះគន់បាននិយាយថានឹងបង្កអន្តរាយដល់កម្មករនិងបរិស្ថាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសារព័ត៌មានប៊ីប៊ីស៊ីបានអោយដឹងថាKhing Hnin Waiបានថតវីដេអូនៅលើរង្វង់មូលមួយនៅលើផ្លូវធំឆ្ពោះទៅកាន់បរិវេណសភាក្នុងរដ្ឋធានីមីយ៉ាន់ម៉ា។ក្រោយពេលវីដេអូនោះត្រូវបានបង្ហោះមានអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតបានដាក់ការសង្ស័យទៅលើវីដេអូរបស់នាងថាបានកាត់ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលទទួលរងនៅការចោទប្រកាន់បែបនេះទើប Khing Hnin Waiបានចែករំលែកវីដេអូជាគ្រូបង្រៀនរាំកាយសប្បទាជាច្រើនទៀតរបស់នាងនៅទីតាំងតែមួយដោយនិយាយថានាងបានធ្វើការនៅទីនោះជាទៀងទាត់អស់រយៈពេល ១១ ខែកន្លងមកហើយ។ហើយវីដេអូដែលនាងបង្ហោះនោះគឺជាវីដេអូពិតដោយនាងមិនបានកាត់តនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបានសរសេរបន្ថែមថា“ ខ្ញុំមិនបានរាំដើម្បីសើចចំអកឬឡកឡឺយឱ្យអង្គការណាមួយឬលេងសើចនោះទេ។ខ្ញុំកំពុងរាំសម្រាប់ការប្រកួតហាត់ប្រាណ”។“ វាមិនមែនជារឿងចម្លែកទេដែលទីក្រុងNaypyidawមានក្បួនជាផ្លូវការ ខ្ញុំគិតថាវាជារឿងធម្មតាដូច្នេះខ្ញុំនៅតែបន្ត” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាបន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃចន្ទទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលយោធាបានឃុំខ្លួនមេដឹកនាំអ៊ុងសានស៊ូជីនិងបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរហូតទៅដល់មួយឆ្នាំពេញ។យោធាអះអាងថាគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជីបានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុនដោយសារតែការក្លែងបន្លំ។បកប្រែនឹងកែសម្រួលអត្ថបទដោយ៖Khmerfly