Connect with us

ព័ត៌មាន

ម៉េចម៉ាទេ លេងយកព្រះពុទ្ធសាសនាមកលេងសើចអ៊ីចឹង ខណៈពេលនេះមានព្រះសង្ឃមួយអង្គចេញមកទម្លាយពីក្រមព្រហ្មទណ្ឌមាត្រា៥០៨ពីបទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិអាចជាប់គុកនឹងបង់ប្រាក់ចាប់ពី…(មានវីដេអូ)

Last Updated on February 4, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពត៌មានទាក់ទងនឹងរឿងទុំទាវ ២០២១ ដែលសម្ដែងដោយក្រុមរបស់អាជីនិងអាម៉ី ចេញមិនទាន់បានប៉ុន្មានម៉ោងផង មហាជននាំគ្នារិះគន់ឡើងកក្រើកមេឃរញ្ជួយដីពេញហ្វេបុកតែម្ដង ក្នុងនោះមហាជនប្រើពាក្យធ្ងន់ៗខ្លាំងណាស់ក្នុងការរិះគន់រឿងនេះ។ត្រង់ចំណុចរិះគន់នេះ មានច្រើនចំណុចខ្លាំងណាស់ ទីមួយធ្វើបាត់បង់តម្លៃរបស់ព្រះពុទ្ធសាសនា យកសាសនាមកលេងសើចគ្រងស្បង់ចីពរមិនសមទំនងនិងប្រើភាសាមិនទំនងជាព្រះសង្ឃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីពីរ ធ្វើអោយបាត់បង់តម្លៃនៃអក្សរសិល្ប៍ខ្មែរ ប្រមាថរឿងទុំទាវ ច្បាប់ដើម យកមកសម្ដែងលេងសើចខុសទំនង ប្រើកាយវិការនិងសម្ដីសំដៅមិនសមរម្យបន្តិចសោះ។បើជ្រុលជាយករឿងអក្សរសិល្ប៍ខ្មែរយើងមកសម្ដែងហើយ គួរតែសម្ដែងអោយត្រូវជាមួយសាច់រឿង ហើយកុំបន្ថោកតម្លៃអក្សរសិល្ប៍បែបនេះ នេះជាការជាន់ឈ្លីដ៏ធ្ងន់ធ្ងរ។ទីបី៖គឺជាការប្រមាថទៅដល់ ប្រពៃណី និងវប្បធម៌ជាតិដ៏ល្អផូផង់របស់ខ្មែរយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរងព្រនុងរិះគន់ខាងលើរួចមក ទើបក្រុមរបស់អាជីនិងអាម៉ីបាននាំគ្នាលុបវីដេអូនោះចោលវិញ។ក៏ប៉ុន្តែវីដេអូនោះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនិងយូធូបយកទៅបង្ហោះតព្រាតទៅហើយ បើទោះបីជាម្ចាស់ដើមលុបវាចោលទៅហើយក្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកព្រះតេជគុណមួយអង្គព្រះនាម RY TITI បានបង្ហោះសារអោយដឹងពីទោសដែលយកស្បង់ចីពរទៅគ្រងដោយគ្មានសិទ្ធិ។ក្នុងនោះព្រះតេជគុណ RY TITIបានលើកឡើងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រមព្រហ្មទណ្ឌ #មាត្រា៥០៨បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ថ្ងៃទៅ៣(បី)ខែ ពិន័យជាប្រាក់១០០ ០០០(មួយសែន)រៀលទៅ ៥០០ ០០០(ប្រាំសែន)រៀល អំពើស្លៀកដណ្ដប់ជាសាធាណ: ដោយគ្មានសិទ្ធិនឹងស្លៀកដណ្ដប់នូវស្បង់ ចីវរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា។