ឃើញសាច់ដុំធំៗ តែ Lee Dong Wook ធ្លាប់ឡើងដល់ជិត​ ៩០ គីឡូ

បើទោះជាឈានចូលវ័យ ៤០ ឆ្នាំទៅហើយក្តី តែតារាសម្តែងប្រុស Lee Dong Wook​ ហាក់នៅតែដឹតជាប់អារម្មណ៍បេះដូងរបស់មហាជនអ្នកគាំទ្រមិនងាយរសាត់ទៅណានោះទេ ដោយសារតែសម្រស់ស្រស់សង្ហាកាន់ឆ្នាំរបស់លោក ព្រមជាមួយនឹងរាងរៅម៉ាំទាំ និង សាច់ដុំធំៗនោះ។

យ៉ាងណាមិញ ទម្រាំតែបានសម្រស់ស្រស់ រាងរៅរ៉ឹងមាំដូចសព្វថ្ងៃនេះ លោកក៏ធ្លាប់តស៊ូជម្នះជាមួយនឹងរាងកាយរបស់ខ្លួនមកហើយផងដែរ ដោយក្នុងនោះលោកធ្លាប់ឡើងគីឡូខ្លាំងរហូតដល់ ៨៦ គីឡូក្រាម ឯណោះ។ កាលនោះ នៅឆ្នាំ ២០០៩ មុននឹងចូលបម្រើទាហាន​ លោកមានគីឡូត្រឹម ៧០ គីឡូក្រាមប៉ុណ្ណោះ

តែក្រោយពីចូលបម្រើហើយ​មិនទាន់បានប៉ុន្មាន លោកក៏ឡើងគីឡូស្រឺតៗរហូតដល់ ៨៦ គីឡូក្រាម ពោលគឺឡើងសរុបថែម ១៦ គីឡូក្រាមឯណោះ។ ជាមួយទម្ងន់ ៨៦ គីឡូក្រាមនេះ ធ្វើឱ្យលោកមិនអាចស្លៀកពាក់ឯកសណ្ឋានទាហានបានស្រួលបួលឡើយ សូម្បីតែបិទឡេវអាវក៏មិនជាប់ផង រហូតអ្នកជុំវិញខ្លួននាំគ្នាហៅលោកថា

«អាជ្រូក» ថែមទៀតផង។ យ៉ាងណាមិញ ក្រោយមក​ប្រុសស្អាត Dong Wook ក៏បានចាប់ផ្តើមដាក់ចិត្តសម្រុកហាត់ប្រាណមួយទំហឹងវិញ ដោយរត់ ១០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ហើយក្នុងរយៈពេលត្រឹម ២ ខែប៉ុណ្ណោះ លោកអាចយកសាច់ដុំកង់ៗបានមកវិញមិនចាំយូរឡើយ៕

Leave a Reply

Your email address will not be published.