Connect with us

ព័ត៌មាន

កាន់តែវឹកវរហើយ ចាំមើលរបបយោធាអាចទប់ទល់នឹងកំលាំងមហាជនភូមាបានដែរឫទេ អស់ពីគ្រូពេទ្យនិងនិស្សិតចេញធ្វើបាតុកម្ម ពេលនេះដល់វេន…(មានវីដេអូ)

Last Updated on February 5, 2021

ក្រោយពេលដែលមានរដ្ឋប្រហារយោធាភូមាដណ្ដើមកាន់កាប់រដ្ឋាភិបាលរបស់លោក ស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងមក ធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មិននឹកស្មានដល់ដែរថា ប្រទេសមីយ៉ាន់ម៉ាអាចមានរដ្ឋប្រហារយោធាបែបនេះកើតឡើង ក្រោយពេលដែលលោកស្រី អ៊ុង សានស៊ូជីនៅអាណត្តិទី០២នេះឈ្នះឆ្នោតភ្លូកទឹកភ្លូកដី បែរជាពួកយោធាចោទលោកស្រីថាបន្លំសន្លឹកឆ្នោត ហើយធ្វើអោយមានរដ្ឋប្រហារកើតឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាក្រោយពេលមានរដ្ឋប្រហារយោធាកើតឡើងកាលពីថ្ងៃចន្ទ ភ្លាមៗនោះបុគ្គលិកពេទ្យជាច្រើននាក់បានចេញយុទ្ធនាការធ្វើបាតុកម្មប្រឆាំងនឹងរបបយោធា ហើយក្រោយមកយុទ្ធនាការនោះក៏រីករាលទៅដល់ក្រុមនិស្សិតនិងក្រុមកម្មករមួយចំនួនផងដែរ មានទាំងរដ្ឋនិងឯកជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយមកដល់ថ្ងៃសុក្រទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ យុទ្ធនាការប្រឆាំងនឹងពួកយោធាបានបោះជំហ៊ានឈានដល់ ក្រុមគ្រូបង្រៀនចេញធ្វើបាតុកម្មប្រឆាំងនិងរបបយោធាដែរហើយ។ដោយក្រុមគ្រូបង្រៀនបានពាក់បូពណ៌ក្រហម និងកាន់សញ្ញាតវ៉ាប្រមូលផ្តុំគ្នានៅមុខអាគារសាកលវិទ្យាល័យអប់រំ  Yangon ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមសាស្រ្ដចារ្យគ្រូបង្រៀនបានលើកឡើងថា “ យើងមិនចង់បានរដ្ឋប្រហារយោធាដែលបានដណ្តើមអំណាចខុសច្បាប់ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់យើងនោះទេ ។យើងនឹងមិនធ្វើការជាមួយពួកគេទៀតទេ។ យើងចង់អោយរដ្ឋប្រហារយោធាបរាជ័យ” ។ក្រោយពេលលើកឡើងបែបនេះហើយក្រុមគ្រូបង្រៀនបានលើកម្រាមដៃបីឡើងទៅលើជាការប្រឆាំងនិងរបបយោធាផ្ដាច់ការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាជិកម្នាក់នៃបុគ្គលិកប្រមាណ ២០០ នាក់ក្នុងចំណោមបុគ្គលិក ២៤៦នៅមុខអាគារសាកលវិទ្យាល័យអប់រំ  Yangon បានស្រែកបន្ទរឡើងថា យើងមានបំណងបញ្ឈប់ប្រព័ន្ធរដ្ឋបាល យើងកំពុងធ្វើកូដកម្មដោយសន្តិវិធី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះរបាយការណ៍បានបញ្ជាក់ថា មានការតវ៉ាស្រដៀងគ្នានឹងសាកលវិទ្យាល័យខាងលើដែរ ពាក់ពន្ធ័នឹងការធ្វើបាតុកម្មប្រឆាំងរបបយោធាស្ថិតនៅសាកលវិទ្យាល័យ Dagon ក្នុងទីក្រុង Yangon។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរូបភាពវីដេអូបានបង្ហាញថាក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហាររាប់សិបនាក់បានដើរក្បួននៅក្នុងទីក្រុង Dawei ភាគអាគ្នេយ៍ ប្រទេសភូមា ហើយនឹងមានអ្នកនៅលើម៉ូតូដង្ហែរក្បួនផងដែរ។ក្រុមបាតុករបានប្រកាសថាយើងចាប់ផ្តើមការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅថ្ងៃនេះនៅDawei។ យើងជំរុញ ឲ្យ ប្រជាជនចូលរួមនិងក្រោកឈរជាមួយពួកយើង” ។ប្រភព៖រ៉យទ័រ បកប្រែនិងកែសម្រួលអត្ថបទដោយ៖Khmerfly