Connect with us

ព័ត៌មាន

ស្ងាត់ៗលោកជំទាវ អ៊ាន សៀវម៉ីបានបង្ហោះសារព្រមានបែបនេះ ទៅកាន់អ្នកដែលនៅតែបន្តអើ…(មានវីដេអូ)

Last Updated on February 6, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកប្រហែលជាបានជ្រាបខ្លះៗហើយនៅពត៌មានទាក់ទងនឹងដីការកោះហៅរបស់តុលាការទៅលើឩកញ្ញ៉ា អ៊ាន សៀវម៉ីអោយចូលខ្លួនបំភ្លឺនៅតុលាការ ក្រោយពេលលោក ស្រី ទ្រីដាណាបានដាក់ពាក្យបណ្ដឹងប្ដឹងឩកញ្ញ៉ា អ៊ាន សៀវម៉ីពីបទ​បរិហាកេរ្តិ៍ ដែលប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលទទួលរងនៅពាក្យបណ្ដឹងរួចមក តុលាការក៏បានកោះហៅឩកញ្ញ៉ា អ៊ាន សៀវម៉ីអោយចូលខ្លួនទៅបំភ្លឺនៅតុលាការ។ការកោះហៅលើកទីមួយឩកញ្ញ៉ា អ៊ាន សៀវម៉ីបានចូលខ្លួនទៅបំភ្លឺមុនមួយថ្ងៃ។ក៏ប៉ុន្តែឈានចូលមកដល់ការកោះហៅលើកទី០២ ស្រាប់តែឩកញ្ញ៉ា អ៊ាន សៀវម៉ីមិនព្រមបង្ហាញខ្លួននោះទេ បែរជាសង្ងំលាក់ខ្លួនពួនអាត្មាមិនព្រមទៅបំភ្លឺតាមដីការកោះហៅរបស់តុលាការនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះទើបកំលាំងសមត្ថកិច្ចបានទៅឡោមព័ទ្ធផ្ទះរបស់គាត់ ដើម្បីនាំខ្លួនយកមកសួរនាំនៅតុលាការ ក៏ប៉ុន្តែប្រតិបត្តិការណ៍ឡោមព័ទ្ធផ្ទះរបស់ ឩកញ្ញ៉ា អ៊ាន សៀវម៉ីមិនបានសម្រេចនោះទេ ដោយសារតែឩកញ្ញ៉ា អ៊ាន សៀវម៉ីបានរត់គេចខ្លួនបាត់ស្រមោល។ក្រោយពេលដែលរកមិនឃើញឩកញ្ញ៉ា អ៊ាន សៀវម៉ីទើបសមត្ថកិច្ចដកកំលាំងចេញវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ទើបឩកញ្ញ៉ា អ៊ាន សៀវម៉ីសម្រេចចិត្តចូលទៅបំភ្លឺនៅតុលាការ តាមការកោះហៅ។ក៏ប៉ុន្តែក្រោយពេលចេញពីបំភ្លឺនៅតុលាការវិញ ឩកញ្ញ៉ា អ៊ាន សៀវម៉ី មិនបានឆ្លើយតបអ្វីឡើយជាមួយអ្នកសារពត៌មាន ហើយក៏ឡើងរថយន្តជិះចេញទៅបាត់ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីពេលថ្មីៗកន្លងទៅនេះស្រាប់តែឩកញ្ញ៉ា អ៊ាន សៀវម៉ីបានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយថា «​នាង​ខ្ញុំ​ស្នើសុំ លោក​/​លោកស្រី ម្ចាស់​បណ្តាសារ​ព៌​ត​មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក មេត្តា​លុប នូវ​រូបភាព និង​វីដេអូ និង​ឈប់​រាល់​ការ​បង្ហោះ​ចែកចាយ​បន្ត ។ នាង​ខ្ញុំ​សូម​អរគុណ​»​។​ក៏ប៉ុន្តែសារមួយនេះឩកញ្ញ៉ា អ៊ាន សៀវម៉ីបានលុបចោលវិញក្រោយពេលបង្ហោះបានប៉ុន្មានម៉ោង។