Connect with us

ព័ត៌មាន

ប្រុសជេរស្រីដូចមិនទំនងទេ តែប្រហែលជាទប់លែងបានទើបបងប្រុសម្នាក់នេះ ចេញមុខព្រលះក្រុមអាជី អាមុី ដាក់ស្ទើរក្អួតឈាមថា…(បញ្ជាក់វីដេអូហាមក្មេងចូលស្ដាប់ប្រើភាសាអត់ល្អទេ)

Last Updated on February 6, 2021

ជុំវិញរឿងរ៉ាវនៃការសម្ដែងរឿងទុំទាវ 2021 របស់អាជីនិងអាម៉ី កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេបុក។ការចាប់អារម្មណ៍នេះមិនមែនសាច់រឿងនេះល្អមើលស្អីនោះទេ គឺចាប់អារម្មណ៍ទៅលើការសម្ដែងមិនសមរម្យរបស់ក្រុមអាជីនិងអាម៉ី ដែលធ្វើអោយប៉ះពាល់ទៅដល់តម្លៃនៃសីលធម៌ វប្បធម៌ ប្រពៃណីជាតិ។ជាពិសេសគឺតម្លៃនៃអក្សរសិល្ប៍ខ្មែរនិងព្រះពុទ្ធសាសនា។

ក្រោយពេលដែលរឿងនេះផ្ទុះការរិះគន់កក្រើកមេឃរំជួយដីរួចមក ទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញលិខិតអញ្ជើញក្រុមរបស់អាជីនិងអាម៉ីដែលសម្ដែងនៅក្នុងរឿងនេះ មកដុះក្អែលចេញម្ដង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នាពេលខាងមុខនេះ។ចំពោះចំណាត់ការបែបណាយើងមិនទាន់ដឹងនៅឡើយទេមានតែចាំមើលបន្តទៀត។

ដោយឡែកយើងងាកក្រឡេកទៅមើលលើទំព័រហ្វេបុករបស់ រាជបុត្រ សូរ្យកាយ្យវិញគាត់បានឡាយវីដេអូប្រើពាក្យសម្ដីធ្ងន់ៗរិះគន់នឹងជេរទៅកាន់ក្រុមរបស់អាជីនិងអាម៉ី ដោយមិនសំចៃមាត់បន្តិចសោះឡើយ។ដូច្នេះចង់ដឹងថាតើរាជបុត្រ សូរ្យកាយ្យជេរអាជីនិងអាម៉ីបែបណាខ្លះនោះសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖