Connect with us

ព័ត៌មាន

អានពត៌មានពិស្ដារចប់សិនចាំស្រក់ទឹកភ្នែក មិនដូចនូវអ្វីដែលលើកឡើងថា៖រោងការក្លាយជារោងបុណ្យសពនោះឡើយ បើទោះបីជាកូនកំលោះស្លាប់មែន តែម្ដាយឪពុកទាំងសងខាងបានលាក់បាំងកូនក្រមុំ ហើយពិធីមង្គលការនៅតែបន្ត ដោយសពកូនកំលោះត្រូវបាន…

Last Updated on February 6, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាប្រិយមិត្តអ្នកអានមួយចំនួនប្រហែលជាបានជ្រាបខ្លះៗហើយនៅពត៌មានទាក់ទងនឹងការទទួលមរណៈភាពរបស់កូនកំលោះនៅចំថ្ងៃសិរីមង្គលដោយសារតែខ្យល់គរ។តែពត៌មាននេះហាក់ដូចជាមិនច្បាស់លាស់នឹងមិនលំអិតទាល់តែសោះ ដោយយមហាជនមួយចំនួនយល់ច្រលំថារោងការក្លាយជារោងបុណ្យសពទៅវិញ តែធាតុពិតរោងការនៅតែជារោងការចំណែករោងបុណ្យសពត្រូវបានឪពុកម្ដាយកូនកំលោះយកទៅធ្វើនៅកន្លែងផ្សេង ដោយលាក់បាំងកូនក្រមុំមិនប្រាប់ថាកូនកំលោះស្លាប់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាពត៌មានដ៏សោកសៅខាងលើនេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ដោយកូនកំលោះមានឈ្មោះ ក្រុង ពុធ ភេទ ប្រុស អាយុ ៥២ រស់នៅភូមិសំរោង សង្កាត់ ផ្សារឆ្នាំង ក្រុង/ខេត្ត កំពង់ឆ្នាំង។រីឯកូនក្រមុំមានឈ្មោះ ជា ថាវី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពពត៌មានបានអោយដឹងថាមុនពេលមានករណីកូនកំលោះទទួលមរណៈភាពកើតឡើងពិធីមង្គលការរបស់គាត់ប្រព្រឹត្តិទៅជាធម្មតាជិតចប់ចុងចប់ដើមទៅហើយនៅតែពេលទទួលភ្ញៀវតែប៉ុណ្ណោះ។ដោយពិធីរៀបមង្គលការនេះរៀបចំត្រៀមម្ហូបសម្រាប់ភ្ញៀវចូលរួមរហូតទៅដល់ ៦៥តុ។ខណៈពេលនោះភ្ញៀវបានមកចូលរួមចំនួន ៥២តុទៅហើយ នេះសបញ្ជាក់អោយឃើញថាកម្មវិធីរៀបអាពាហ៍ពិពាហ៍ប្រព្រឹត្តិទៅជាធម្មតាមានភ្ញៀវចូលរួមកុះករ និងមានតន្ត្រីអកកេះកំដរអារម្មណ៍ជាធម្មតា ហាក់ដូចជាគ្មានអ្វីកើតឡើងនោះទេ គ្រាន់តែពេលទទួលភ្ញៀវអត់មានកូនកំលោះតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់មូលហេតុដែលមិនឃើញកូនកំលោះមកទទួលភ្ញៀវក៏ដោយសារតែគាត់បានខ្យល់គរ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។តែជាអកុសលយមរាជមិនប្រណីដល់ជីវិតរបស់កូនកំលោះបែរជាឆក់យកជីវិតគាត់នៅក្នុងពេលនោះទៅ ទុកអោយកូនក្រមុំចាំមើលកូនកំលោះមកទទួលភ្ញៀវ ទាំងអារម្មណ៍សោកសៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីកូនកំលោះបានទទួលមរណៈភាពរួចមក ឪពុកម្ដាយទាំងសងខាងបានលាក់បាំងពត៌មាននេះមិនអោយកូនក្រមុំដឹងនោះទេ ដោយប្រាប់ថាកូនកំលោះកំពុងតែសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ដូច្នេះកូននៅទទួលភ្ញៀវតែម្នាក់ឯងសិនចុះ។ចំណែកឯសពរបស់កូនកំលោះត្រូវបានក្រុមគ្រួសាររបស់គាត់យកទៅធ្វើបុណ្យនៅឯវត្តសំរោង ក្នុងភូមិសំរោង សង្កាត់ផ្សារ ឆ្នាំង ក្រុងកំពង់ឆ្នាំង ឆ្ងាយពីកន្លែងរៀបអាពាហ៍ពិពាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុដែលឪពុកម្ដាយរបស់កូនកំលោះក៏ដូចជាឪពុកម្ដាយកូនក្រមុំលាក់បាំងរឿងកូនកំលោះស្លាប់មិនប្រាប់កូនក្រមុំ ដោយសារតែពួកគាត់មានគោលបំ ណងឱ្យពិធីមង្គលការបានប្រព្រឹត្តទៅជាធម្មតា ពីព្រោះដល់ពេលទទួលភ្ញៀវទៅហើយ ណាមួយដើម្បីបានចំណងដៃសម្រាប់ទូរទាត់លើថ្លៃចំណាយផ្សេងៗដូចជា ថ្លៃភេ្លងខ្មែរ តន្ត្រីសម័យ សំ អាង និងម្ហូបជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែបើទោះបីជាឪពុកម្ដាយទាំងសងខាងព្យាយាមលាក់បាំងពត៌មានកូនកំលោះស្លាប់ក៏ដោយ ក៏គេសង្កេតឃើញថាកូនក្រមុំប្រហែលជាបានដឹងដំណឹងនេះបាត់ទៅហើយពីព្រោះ ខណៈពេលដែលនាងកំពុងតែទទួលភ្ញៀវ នាងមានសភាពទន់ខ្លួន ហើយត្រូវបានអ្នកកំដរឈរទប់ និងគ្រាឱ្យអង្គុយជាញឹកញាប់។