Connect with us

ព័ត៌មាន

បើមិនចែករំលែកទៀតដូចអយុត្តិធម៌ណាស់ចំពោះកូនប្រសារស្រី មួយពិភពលោកប្រហែលមានតែមួយនឹងទេមើលទៅ ដែលឪពុកម្ដាយក្មេកបានធ្វើរឿងបែបនេះ ក្រោយពេលកូនប្រុសបង្កើតខ្លួនស្លាប់បាត់ទៅ

Last Updated on February 7, 2021

តាមរយៈទំព័រហ្វេបុករបស់លោកដួង តារាបានបង្ហោះសារនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានខ្លឹមសារដើមទាំងស្រុងថា ម្តាយក្មេក ឪពុកក្មេកធ្វើប្លង់យកដីពីកូនប្រសារវិញក្រោយពេលកូនបង្កើតខ្លួនទទួលមរណៈភាព រឿងរ៉ាវដ៏កំសត់មួយកើតឡើងចំពោះប្អូនស្រី ទូច កញ្ចនា អាយុ៣១ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក និងមានមុខរបរជាជាងកាត់ដេរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូនស្រីបានរៀបការជាមួយប្តីឈ្មោះ ឡៃ វិរៈ កាលពីឆ្នាំ ២០១១ មានមុខរបរជាងជួសជុលរថយន្ត ជាអកុសលប្តីប្អូនស្រីបានទទួលមរណភាពដោយសារជម្ងឺគាំងបេះដូងកាលពីឆ្នាំ ២០១៧។ មុនពេលមរណៈភាព ពីរនាក់ប្តីប្រពន្ធបានខិតខំរកសុីសន្សំប្រាក់បានមួយចំនួនហើយបានទិញដីមួយកន្លែងទំហំ១៧ម x ៥៧.៣០ម ស្ថិតនៅភូមិអូលើ ឃុំមេសរជ្រៃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម (លេខរៀងក្នុងបញ្ជី ៣៥៨)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលទិញដីនោះ ពីរនាក់ប្តីប្រពន្ធបានខ្ចីលុយឪពុកម្តាយក្មេក (ឪពុកម្តាយរបស់ប្តី) មួយចំនួន ហើយបន្ទាប់មកក៏បានសងគាត់គ្រប់ចំនួនវិញអស់ហើយដែរ។ ថ្លៃទិញដីសរុបមានចំនួនជាង៦ពាន់ដុល្លារ ហើយពេលនោះឪពុកម្តាយក្មេកក៏បានជួយលុយមួយចំនួនតូចដើម្បីបង្រ្គប់ថ្លៃទិញដីអោយកូនបានរស់នៅក្រោយពេលរៀបការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីប្តីស្លាប់ទៅ ឪពុកម្តាយក្មេកក៏បានមកទាមទារយកដីនោះពីកូនប្រសារវិញ ដោយអះអាងថាជាដីគាត់បានទិញយូរហើយ ដោយបានបញ្ជាក់ថាគាត់មានប្លង់រឹងទៀតផង(ធ្វើតាំងពីឆ្នាំ២០១៥) ទើបធ្វើអោយមានវិវាទកើតមានឡើងរវាងកូនប្រសារស្រី និងឪពុកម្តាយក្មេកហើយបានក្តីក្តាំគ្នាតាមផ្លូវតុលាការមកដល់ពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងលិខិតទិញដីគឺដាក់ឈ្មោះប្តី ឡៃ វិរៈ និង បងស្រី ឡៃ ធីតា (មិនមានឈ្មោះប្រពន្ធ)។ ពេលនោះឪពុកម្តាយក្មេកជាអ្នករក្សាទុកក្រដាសស្នាមទិញលក់នៅគាត់។ លោកមេឃុំមេសរជ្រៃក៏បានចេញលិខិតបញ្ជាក់ទិញដីថាពិតជាដីរបស់កូនប្រាកដមែន។ ទន្ទឹមនឹងនោះដែរ លោកមេភូមិអូលើ ឈ្មោះ វ៉ាន វី និង លោកមេឃុំមេសរជ្រៃឈ្មោះ ប៊ីន ថៃលាង និងសាក្សី១០នាក់ទៀតក៏បានបញ្ជាក់អះអាងថា ទូច កញ្ចនា ពិតជាប្រពន្ធ ដែលបានរស់នៅជាមួយប្តីលើដីក្នុងអាស័យដ្ឋានខាងលើពិតប្រាកដអស់រយៈពេល៦ឆ្នាំ (២០១១-២០១៧) ពិតប្រាកដមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយភាពទាល់ច្រកខ្លាចបាត់បង់ទីកន្លែងជ្រកកោនសម្រាប់ខ្លួន និងកូនៗ កាលពីថ្ងៃទី ១៤ កញ្ញា ២០២០ ប្អូនស្រី ទូច កញ្ចនា បានដាក់ពាក្យគោរពសុំសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជួយផ្តល់យុត្តិធម៌ដល់រូបគាត់និងកូនតូចៗទាំង២។ រឿងរ៉ាវក្តីក្តាំនេះពិតជាគួរអោយសង្វេគណាស់ ព្រោះជីវិតក្មេងៗ២នាក់ដែលឪពុកស្លាប់បាត់ទៅ ត្រូវនៅក្នុងបន្ទុកម្តាយមេម៉ាយចិញ្ចឹមបីបាច់ថែរក្សា ហើយពេលនេះកំពុងប្រឈមនឹងក្តីក្តាំជាមួយជីដូនជីតានិងជាឪពុកម្តាយក្មេក។ បើឈ្នះក្តី គឺនឹងមានដំបូលស្នាក់នៅបន្តជាមួយម៉ែកូនទាំង២តទៅទៀត ប៉ុន្តែបើចាញ់ក្តីគឺនឹងត្រូវប្រឈមនឹងបាត់បង់ទីកន្លែងជ្រកកោន និងអត់ផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្បែងស្នាក់នៅ រួមទាំងបញ្ហាមួយចំនួនធំទៀត។ ពេលនេះ តុលាការកំពូលបានស្តាប់ហេតុផលគ្រប់យ៉ាង រួមទាំងទទួលស្គាល់ថាប្តីប្រពន្ធជាអ្នកទិញពិតប្រាកដ។ តុលាការកំពូលក៏បានបញ្ជូនសំណុំរឿងនេះទៅឧទ្ធរអោយកាត់ក្តីឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ត្រឹមត្រូវជូនពលរដ្ឋរងគ្រោះពិតប្រាកដ។ សង្ឃឹមថាប្អូនស្រីនិងកូនទាំង២ នឹងទទួលបានយុត្តិធម៌ពិតប្រាកដនាពេលដ៏ខ្លីខាងមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សច្ចធម៌ យុត្តិធម៌ និងមេត្តាធម៌ ត្រូវដើរទន្ទឹមគ្នា ទើបពលរដ្ឋអាចរស់នៅប្រកបដោយសេចក្តីសុខ ក្រោមដំបូលសន្តិភាព។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មាន37 mins ago

ឃើញហើយទើសភ្នែកពេក ស្រាប់តែលោក ជំទាវ ហ៊ុនស៊ីណាតដាក់ចំៗបែបនេះ ក្រោយដេត ម៉ាលីណាមិនអោយអតីតម៉ែក្មេកនិងឌួង ឆាយចូលជួបកូននិងចៅ(មានវីដេអូ)

ព័ត៌មាន2 hours ago

នារីជាប្អូនថ្លៃរបស់ ហេង ស្រីពេជ្របង្ហោះសារទាំងក្តីឈឺចាប់ ក្រោយស្វាមីត្រូវក្មេងស្ទាវកា..ប់ដោយគ្មានមូលហេតុ

ព័ត៌មាន3 hours ago

អាណិតណាស់តារាសម្ដែង ហេង ស្រីពេជ្រ ស្រែករកអយុត្តិធម៌សម្រាប់ប្អូនប្រុសនាងដែលស្លា..ប់ដោយសារតែ…

ព័ត៌មាន5 hours ago

ហ្វេនៗមួយចំនួនរបស់Lisaប្រតិកម្មទៅលើឱក សុគន្ធកញ្ញា ថាលួចចម្លងឈុតរបស់Lisa មានអីម្ចាស់ផេគមួយបកស្រាយច្បាស់ៗតបទៅអ្នកថាលួចនោះវិញថា…

ព័ត៌មាន7 hours ago

អ្នកនៅសង្កាត់ប៉ុន្មាននេះក្នុងខណ្ឌដង្កោត្រៀមៗពីព្រោះទឹកជំនន់ស្ទឹងព្រែកត្នោតអាចនិងកើតមានឡើង(មានវីដេអូ)

ព័ត៌មាន2 weeks ago

ទីបំផុតស្គាល់អត្តសញ្ញាមនុស្សប្រុសស្រីទាំង០៥នាក់ដែលល ង់ទឹកនិងមូលហេតុបណ្ដា លអោយមានរឿងនេះកើតឡើង ដើមចមដំបូងគឺ…

ព័ត៌មាន2 weeks ago

ញាក់សាច់រដូវកូវី ដអ្នកដាច់បាយអែបកៀន ក្រោយគូដណ្ដឹងជូនRoll Royce Ghostរំភើបពេកស្រាប់តែអាមុីប្អូនអាជីលើកឡើងបែបនេះថា…(មានវីដេអូ)

ព័ត៌មាន2 weeks ago

ប្ដីស្រែកទ្រហោរយំ ចំណែកបងស្រីស្រែករកយុត្តិធម៌អោយប្អូនស្រីដែលសម្រាលបានប៉ុន្មានថ្ងៃត្រូវស្លា..ប់ ដោយបងស្រីនិយាយអំពីការស្លា..ប់របស់ប្អូនស្រីគាត់ថា…(មានវីដេអូ)

ព័ត៌មាន3 weeks ago

នារីដែលជាបុគ្គលិកនៅកាស៊ីណូ ដឹសេនជូរីស្លា…ប់ម្សិលមិញមិនមែនដោយសារកូវី ដទេគឺបណ្ដា លមកពី…

ព័ត៌មាន3 weeks ago

កម្រងរូបភាពគូស្នេហ៍ដឹកដៃគ្នាទៅលេងអន្លង់ជ្រៃក្នុងថ្ងៃបុណ្យភ្ជុំ ឃើញហើយពិតជាមិនធម្មតានោះទេមនុស្សច្រើនអស់ស្ទះ(មានរូបភាពច្រើន)