Connect with us

ព័ត៌មាន

សុខៗចំប៉ីខ្មៅបង្ហោះសារដ៏វែងអន្លាយ«ភាពយុត្តធម៌មានពិតនៅលើលោក តែស្ដាយណាស់វាមិនបានកើតលើអ្នកក្រដូចខ្ញុំ»(អានសារពេញខាងក្នុងស្ទើរស្រក់ទឹកភ្នែក)

Last Updated on February 10, 2021

ភាពយុត្តធម៌មានពិតនៅលើលោក តែស្ដាយណាស់វាមិនបានកើតលើអ្នកក្រដូចខ្ញុំ ។ ខ្ញុំត្រូវគេវ៉ៃ បែរជាជាប់គុគ អ្នកវ៉ៃខ្ញុំរស់នៅយ៉ាងមានសេរីភាព មានគេឱ្យញ៉ាំរបស់Free មានគេឱ្យដេកជាមួយFree តែខ្ញុំរស់នៅក្នងុគុកដោយភាពភ័យខ្លាច ត្រូវគេបំពានទាំងផ្លូវកាយនិងផ្លូវចិត្ត។ តើយុត្តិធម៌ទេ មកដល់ពេលនេះរយៈពេល២ឆ្នាំ៦ថ្ងៃហើយគិតត្រឹមថ្ងៃទី១០ខែ០២ឆ្នាំ២០២១នេះ តើខ្ញុំត្រូវទ្រាំរស់នៅជាមួយភាពភ័យខ្លាចដល់ពេលណា? មិនដឹងថាមនុស្សប៉ុន្មាននាក់នឹងអាចមកវ៉ៃខ្ញុំម្ដងទៀត?

តើខ្ញុំត្រូវរស់នៅក្នុងសភាពបែបនោះដល់ពេលណា? បើមានតែសេរីភាពផ្លូវកាយតែគ្មានសេរីភាពក្នុងចិត្ត។ ពេល ខ្ញុំខុស ខ្ញុំក៏ទទួលទោ-ស ខ្ញុំក៏សុំទោ-សហើយ ក៏អនុវត្តទោ-សចប់ ម្រាមដៃទាំងដប់ក៏បានផ្តិតហើយ។ ខ្ញុំសុំរំលឹកដល់បងប្អូនបន្តិចថា ខ្ញុំខុស ខ្ញុំធ្វើការសុំទោ-ស ខ្ញុំសុំអភ័យទោ-ស តែមិនដល់រយៈពេល២៤ម៉ោងផងខ្ញុំក៏ត្រូវបានបញ្ចាឱ្យចា-ប់-ខ្លួ-នដោយគ្មានដីការកោះហៅ ការចា-ប់-ខ្លួ-នខ្ញុំម្នាក់ដែលត្រឹមជាក្មេងដែលជាខ្ទើយម្នាក់

តែការព័ទ្ធចា-ប់-ខ្លួ-នខ្ញុំហាក់ដូចខ្ញុំជាឃា-ត-ករដែលស-ម្លា-ប់មនុស្ស ធ្វើដូចខ្ញុំប្រព្រឹត្តបទឧក្រិដ្ឋ តើនេះមែនទេជានី-តិ-វិ-ធី ក្នុងចា-ប់-ខ្លួ-នឃា-ត់-ខ្លួ-ន ជ-ន-ស-ង្ស័-យម្នាក់ដែលមិនមានសម្បីតែអាវុធក្នុងដៃ មានតែសៀវភៅប៊ិចនៅក្នុងកែបម៉ូតូ។ ដូចបងប្អូន ឃើញជាក់ស្ដេងថា សូម្បីតែអ្នកសារព័ត៌មានក៏ចូលខ្លួនមកថតliveផ្ទាល់ពីពេលដែលចា-ប់-ខ្លួ-នរហូតដល់ពេលគេហៅមកសួរនាំដើម្បីកត់កំណត់ហេតុ តើកាំមេរ៉ាប៉ុន្មាន គ្រឿង ទូរស័ព្ទ ប៉ុន្មានគ្រឿង មកនៅចំពីមុខខ្ញុំ? ដូចកាំ-ភ្លើ-ងដែលបា-ញ់ផ្ចុងមកក្បា-លខ្ញុំអ៉ីចឹង តើខ្ញុំជាអ្វីពេលនោះ គឺជាជ-ន-ស-ង្ស័-យ តើច្បា-ប់ធ្វើដាក់ជ-ន-ស-ង្ស័-យបែបនេះគ្រប់គ្នាមែនទេ?

ឬមួយធ្វើដាក់តែខ្ញុំម្នាក់ ព្រោះខ្ញុំគ្មានខ្នងគ្មានអ្នកការពារ គ្មានបក្សពួក គ្មានមេកើយ មានតែក្បា-លមួយម្នាក់ឯង ឬមួយមកពីច្បា-ប់តម្រូវថាធ្វើដាក់តែខ្ញុំម្នាក់? នេះជាសំណួរដែលខ្ញុំចង់សួរ និងតែងតែសួរក្នុងក្បា-លខ្ញុំថា ខ្ញុំជាអ្នកណា ហេតុអ្វីបានធ្វើបែបនេះដាក់ខ្ញុំ? ចម្លើយនោះគឺ បងប្អូនមហាជនដឹងច្បាស់ណាស់ គឺមកពីក្្រ ខ្លួនមួយម្នាក់ឯង គ្មានខ្សែ គ្មានខ្នង ។

ជាក់ស្ដែងការថតរូបខ្ញុំនៅតែបន្ត តាំងពីកន្លែង ឃា-ត់-ខ្លួ-ន រហូតដល់ពេលសួរចម្លើយ មិនអស់ចិត្តមន្រ្តីយើងម្នាក់ មកថតselfieពេលខ្ញុំនៅក្នុងទ្រុងដែក ដើម្បីបង្ហោះ តើលោកមន្រ្ដីធ្វើបែបនេះ គឺមានច្បា-ប់ ឬ នី-តិ-វិ-ធីច្បា-ប់ណាមួយដែរឬទេ? ឬមួយគាត់មកថតរូបជ-ន-ស-ង្ស័-យជាប់ទ្រុងតែខ្ញុំ ដើម្បីប្រាប់គេថា នេះ ពេលនេះវាជាប់ទ្រង់ហើយ មើលមុខវាឱ្យច្បាស់ទៅ?។

រហូតតាមថតដើម្បីផ្គាប់ចិត្តមេដល់ក្នុងពន្ធនាគារកន្លែងប្រគល់ឯកសារចេញចូលទៀត មិនអស់ចិត្តជាមួយស្នាដៃក្នុងការចាប់ខ្ញុំមែនទេ? បានជាអនុវត្តច្បា-ប់បែបនេះលើរូបខ្ញុំ? ម្ដាយខ្ញុំគាត់ឡើងពីខេត្តមកភ្នំពេញ ដើម្បីឡើងមកមើលកូន នៅក្នុងគុក មកឃើញកូនត្រូវស្លៀកវសម្លៀកបំពាក់អ្នកទោ-ស ជាពិរុទ្ធិជន ឈុតពណ៍ខ្លឹមខ្នុរ ក្បា-លត្រូវគេកោរសក់ ម្ដាយខ្ញុំស្រក់ទឹកភ្នែក រហូតគាត់និយាយថា គាត់និងធ្វើអ្វីគ្រប់យ៉ាង ទោះឱ្យម៉ាក់ធ្វើអីក៏ប្រមឱ្យតែគេអត់ឱនឱ្យកូន រហូតគាត់យំថតវីឌីអូ ឱ្យមហាជនមើលកាត់កេរ្ដិ៍កាត់ខ្មាស់

ហើយមានជនថ្លៃថ្នូរខ្លះនិយាយថាម្ដាយខ្ញុំសម្ដែង (ឈប់សម្ដែងទៅមីង)ជាសម្ដីគេliveនិយាយថាឱ្យម្ដាយខ្ញុំ តែទីបំផុត ជានិស្ស័យ ខ្ញុំនិងគាត់ក៏បានជួបគ្នា ខ្ញុំនៅតែជំរាបសួរគាត់តាមចរិកខ្ញុំគោរពមនុស្សចាស់ នេះហើយអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នា តើម្ដាយខ្ញុំពិតជាសម្ដែងមែនឬ ហើយខ្ញុំចង់ឃើញទឹកភ្នែកម្ដាយខ្ញុំណាស់មែនទេ? ខ្ញុំសោកស្ដាយដែលខ្ញុំមិនអាចធ្វើឱ្យម្ដាយខ្ញុំហូរទឹកភ្នែកព្រោះតែការមោទនៈភាព តែបែរជាគាត់មកត្រូវហូរទឹកភ្នែកពេលឃើញកូនជាប់គុក ដៃត្រូវគេវ៉ៃ-ខ្នោះ ទៅវិញ។

រស់នៅក្នុងគុកខ្ញុំត្រូវបានគេវ៉ៃស្ទើស្លា-ប់នៅបន្ទប់A17ដោយគំរាមហាមមិនឱ្យប្រាប់មន្រ្តីអនុរក្សថាមានគេវ៉ៃ សួរថា គេចង់វ៉ៃទេ ?បើគ្មានអ្នកទៅប្រាប់ឱ្យគេវ៉ៃ នេះហើយជារឿងដែលខ្ញុំជួប ខ្ញុំត្រូវបានហាមធ្វើរឿងជាច្រើន ខុសពីអ្នកទោ-សផ្សេងទៀត។ តើនេះមែនទេ ដែលខ្ញុំព្រមទទួលទោ-សហើយបែរជាមានទណ្ឌកម្មពីលើទោ-សនោះទៀត នេះហើយ ក្រ ក្រគឺ វេទនា ក្រ គឺពិបាករកណាស់ពាក្យថាយុត្តិធម៌ ក្រគ្មានពាក្យនិយាយទៅកាន់គេនោះទេ គេថាឆ្វេងគឺឆ្វេងគេថាស្ដាំគឺស្ដាំ។

ពេលចេញមកវិញ ការងារ ការរៀនគឺខ្ញុំគ្មានឱកាសនោះទេ ពេលទៅណាមកណា មនុស្សជាច្រើនប្រើក្រសែភ្នែកមកមើលលើមកមើលក្រោម អ្នកខ្លះ ហៅអ្នកខ្លះមិនហៅ តើនេះមែនទេ ដែលខ្ញុំត្រូវទទួលបាន ពេលដែលខ្ញុំធ្វើសមាហរន្តកម្មចូលមករស់នៅក្នុងសង្គមវិញ របស់ខ្ញុំ ដែលខ្ញុំត្រូវជួប។ ជាចុងក្រោយខ្ញុំបាទសូមអរគុណបងប្អូន ពុកម៉ែគ្រប់គ្នាដែលតែងតែចាប់អារម្មណ៍ជាមួយករណីខ្ញុំ។

ទោះបេលនេះខ្ញុំគ្មានការងារធ្វើ មិនអាចរៀនបានតែខ្ញុំសន្យាថានិងធ្វើជាយុវជនគំរូ ចែករំលែកចំនេះដឹងដល់ប្អូនៗជំនាន់ក្រោយតាមលទ្ធិភាពដែលអាចទៅបាន និងឱកាស ។ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចចែករំលែកចំនេះដឹងផ្នែកវប្បធម៌ សិល្បៈ ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាបន្ត ខ្ញុំគ្រាន់តែសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងបើកចិត្តព្រមទទួលយករូបខ្ញុំ ឱ្យមករស់ក្នុងសង្គមវិញ និងមេត្តាបើឱកាសនិងផ្ដល់ឱកាសឲ្យរូបខ្ញុំផងដោយក្ដីគោរពបំផុតពីខ្ញុំ ដោយក្ដីគោរពដ៏ខ្ពស់ខ្ពស់អំពីខ្ញុំ បាទ ចំប៉ីខ្មៅ។

ព័ត៌មាន3 hours ago

អេមណាស់ ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មីចេញមកហើយអនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស

តារា&សិល្បៈ16 hours ago

ម្យ៉ាងដែរបទរបស់កញ្ញាដា នីកាចេញប្រហែល០២ខែហើយទើបតែផ្ទុះថ្មីៗនេះនៅលើTik Tok ស្ដាប់ហើយធានាថាជក់ចិត្តដិតអារម្មណ៍(មានវីដេអូ)

ព័ត៌មាន17 hours ago

ក្រោយមានគេសួរថាភ្នែកកូនបងចឹងឫមកពីឈាមដំណាលប៉ា ភ្លាមនោះយឿន ពិសីក៏ប្រាប់វិញថាកាលខ្ញុំនៅតូចភ្នែកខ្ញុំ…(មានវីដេអូ)

ព័ត៌មាន18 hours ago

គាត់ស្អាតណាស់ ទើបតែឆ្លងទន្លេមិនបានប៉ុន្មានផង បែរជាត្រូវស្លា..ប់ចោលកូនចោលប្ដីដោយសារតែ…(មានវីដេអូ)

ព័ត៌មាន21 hours ago

អាណិតណាស់ទឹកចិត្តម្ដាយជិតអស់ដង្ហើមទៅហើយនៅបារម្ភពីកូន មេីលកូនខ្ញុំផង ជាពិសេសកុំភ្លេច…(មានវីដេអូ)

ព័ត៌មាន4 weeks ago

ចេះតែមានស្រីៗជឿដែរ បន្លំដាក់រូបប្រុសស្អាត ហើយដើរឆាតញ៉ែអោយស្រីៗលង់ ពេលលង់ហើយគំ..រាមអោយស្រីៗថតអើ…

ព័ត៌មាន4 weeks ago

មាត់អត់គម្រប់មែន ក្រោយបោះសម្ដីខ្លាំងៗដាក់ភរិយាតារាចម្រៀងកែវ វាសនារួច ស្រាប់តែអាជីចេញសុំទោសវិញ(មានវីដេអូសុំទោស)

ព័ត៌មាន1 week ago

ទីបំផុតស្គាល់អត្តសញ្ញាមនុស្សប្រុសស្រីទាំង០៥នាក់ដែលល ង់ទឹកនិងមូលហេតុបណ្ដា លអោយមានរឿងនេះកើតឡើង ដើមចមដំបូងគឺ…

ព័ត៌មាន1 week ago

ញាក់សាច់រដូវកូវី ដអ្នកដាច់បាយអែបកៀន ក្រោយគូដណ្ដឹងជូនRoll Royce Ghostរំភើបពេកស្រាប់តែអាមុីប្អូនអាជីលើកឡើងបែបនេះថា…(មានវីដេអូ)

ព័ត៌មាន4 weeks ago

ប្រុងប្រយ័ត្នកុំធ្វេសប្រហែសអោយសោះ​ ចំថ្ងៃកាន់បិណ្ឌទី០១កៅឆាយវត្តនាគវ័នភ្លែត ដោយរកឃើញអ្នកវិជ្ជមានកូវីដចំនួន…(មានវីដេអូ)