Connect with us

តារា&សិល្បៈ

សោកស្ដាយណាស់ តារាសម្ដែងហុងកុងដ៏ល្បីដែលជាដៃគូទិនហ្វី បានទទួលមរណៈភាពនៅមុននេះបន្តិច ដោយសារតែ…

Last Updated on February 27, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេហទំព័របរទេសជាច្រើនបានចុះផ្សាយអំពីដំណឹងនៃការទទួលមរណៈភាពរបស់ តារាសម្ដែងហុងកុងដ៏ល្បីឈ្មោះ លោក Ng Man-tat ដែលជាដៃគូសម្ដែងដ៏ជិតស្និទ្ធិរបស់លោកទិនហ្វី។តារាសម្ដែងរូបនេះបានទទួលមរណៈភាពនៅវេលាម៉ោង ០៥និង១៦នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយសារតែរោគាពាធ មានជំងឺមហារីកថ្លើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការអោយដឹងពីមិត្តភក្ដ័ជិតស្និទ្ធិរបស់លោក Ng Man-tat មានឈ្មោះ Tenky Tin Kai-man បានអោយដឹងថាលោក Ng Man-tatទទួលមរណៈភាពនៅមន្ទីរពេទ្យ Unionកាលពីវេលាម៉ោង ០៥និង១៦នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។សាច់ញាតិក្រុមគ្រួសាបងប្អូនកូនចៅរបស់លោក Ng Man-tatបានអោយដឹងថា លោក Ng Man-tatបានដេកស្លាប់នៅលើគ្រែដេករបស់លោកនៅឯមន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោកTenky Tin Kai-man បានបដិសេធមិនធ្វើការអត្ថាធិប្បាយជាមួយអ្នកសារពត៌មានឡើយអំពីស្ថានភាពផ្លូវចិត្តរបស់សមាជិកគ្រួសាររបស់លោក Ng Man-tat នោះទេ ដោយលោកបានលើកឡើងថា គ្មាននរណាម្នាក់ចង់ឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេស្លាប់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា លោក Ng Man-tatបានចូលប្រឡូកក្នុងវិស័យភាពយន្តតាំងពីលោកមានអាយុ ២០ឆ្នាំមកម្លេះ ពោលគាត់ចូលសម្ដែងភាពយន្តក្នុងឆ្នាំ ១៩៧៣ ហើយត្រូវបានគេស្គាល់កេរ្តិ៍ឈ្មោះរបស់លោកកាន់តែច្រើនក្រោយពេលដែលគាត់សម្ដែងក្នុងខ្សែភាពយន្តជាច្រើនជាមួយតារាកំប្លែង លោកទិនហ្វី(Stephen Chow)រួមមានដូចជារឿង “The Final Combat”, “The Justice of Life” and “Shaolin Soccer.”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Ng Man-tat បានទទួលពានតារាសម្ដែងឆ្នើមរបស់ខ្សែភាពយន្តហុងកុង “A Moment of Romance “ក្នុងឆ្នាំ ១៩៩១។លោកមិនត្រឹមតែទទួលបានពានរង្វាន់នេះប៉ុណ្ណោះទេ នៅមានពានរង្វាន់ជាច្រើនទៀតដែលលោកធ្លាប់ទទួលបានដូចជា ពានរង្វាន់Hong Kong Film Awards  និងពានរង្វាន់សេះមាសរបស់តៃវ៉ាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Ng Man-tatបានជួបបញ្ហាសុខភាពនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាយ៉ាប់យ៉ឺនខ្លាំងណាស់។នៅឆ្នាំ ២០១៤ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារបញ្ហាដង្ហើមហើយក្រោយមកគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺខ្សោយបេះដូង។រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ជំងឺមហារីកថ្លើមរបស់គាត់ក៏រើឡើង ហើយគាត់មិនអាចទប់ទល់បានតទៅទៀតគាត់ក៏ទទួលមរណៈភាពនៅពេលនោះទៅនៅឯ មន្ទីរពេទ្យ Union។បកប្រែនឹងកែសម្រួលអត្ថបទដោយ៖Khmerfly