Connect with us

តារា&សិល្បៈ

ពេលឃើញគេធ្វើទង្វើរបែបនេះមកលើផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ស្រាប់តែអ្នកគ្រប់គ្រងនិងជាកវីនិពន្ធដ៏ឆ្នើមប្រចាំផលិតកម្មGalaxy navatra លោក យឹម តាស្រង់ឆ្លើយតបបែបនេះទៅកាន់ជនទាំងនោះព្រមទាំងអស់សំណើចហើយយល់ថា

Last Updated on March 1, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីសន្ទុះនៃការគាំទ្របទចម្រៀងក្នុង ផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ពិតជាមានអ្នកគាំទ្រច្រើនមែនទែន អោយតែបទចម្រៀងរបស់ផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រាចេញនៅលើយូធូប និងហ្វេបុក មិនបានប៉ុន្មាននោះទេ មានចំនួនអ្នកចូលទៅទស្សនាក្នុងចំនួនដ៏ច្រើន ដែលបទចម្រៀងខ្លះឈានដល់មានអ្នកទស្សនាM Views តែរយៈពេលខ្លីប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពល្បីល្បាញនឹងផ្ទុះការគាំទ្រខ្លាំងបែបនេះហើយ ទើបមានមនុស្សមួយចំនួនអគតិ ឃើញផលិតកម្មកាឡាក់ស៊ីផ្ទុះការគាំទ្រច្រើនបែរជាបង្កើតគណនីក្លែងក្លាយ ហើយយកទៅវាយប្រហារលើផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ដោយរិះគន់ជាន់ពន្លិច ក្នុងន័យបំបាក់ទឹកចិត្តរបស់អ្នកផលិត។ក្នុងនោះលោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រង់ផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រានិងជាអ្នកនិពន្ធដ៏ល្បីក្នុងផលិតកម្មនោះដែលមានបទពិសោធន៍ជាង២០ឆ្នាំក្នុងការនិពន្ធបទចម្រៀងនិងMelody បានបង្ហោះសារលើបណ្ដាញសង្គមហ្វេបុករបស់លោកដោយលើកឡើងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈនេះខ្ញុំឃើញមានអាខោនFacebookដែលក្លែងក្លាយ(Fake) លក្ខណះរៀបចំជាមុនជាច្រើនវាយប្រហារលើបទចម្រៀងដែលផូសថ្មីៗនៅផេកGalaxy navatra បែបបង្អាប់ និងចង់លើកសសើរក្រុមហ៊ុនផ្សេង នឹងមួយទៀតចង់ឲ្យប៉ះពាល់សតិអារម្មណ៍ពួកខ្ញុំ តែខ្ញុំឃើញបែបនេះខ្ញុំអស់សំណើចហើយយល់ថាពួកគេឆោត ហេតុអ្វីបានខ្ញុំថាឆោត?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.អាខោនFacebook ដែលFakeចំនួន១ក្រុមការងាររបស់ខ្ញុំBanចោលតែ៥វិនាទីនឹងបាត់មិនអាច CommentលើPegeពួកខ្ញុំជារៀងរហូត តែពួកគេវិញចំណាយពេលបង្កើតយ៉ាងហោចណាស់ក៏ចន្លោះពី១០ទៅ១៥នាទីដែរក្នុងអាខោន Facebook មួយទើបរួចរាល់ ២.ពួកគេចំណាយពេលCommentគឺខាតពេលខ្លួនឯងតែមិនប៉ះពាល់ប្រយោជន៍ខ្ញុំឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.បើពួកគេជាមនុស្សធ្លាប់រៀនចេះដឹងខ្លះពួកគេនឹងមានអារម្មណ៍ថាខុសចំពោះគំនិតដែលមិនល្អទាំងនេះ។សម័យនេះ1+1 = 2 ហើយកុំទៅឆ្ងល់ ប្រឹងខិតខំតែកិច្ចការខ្លួនឯងឲ្យអស់ពីសម្ថតភាពទៅបានប៉ុនណាគឺផលប៉ុណ្ណឹងហើយ ល្អៗញញឹមៗសប្បាយចិត្តនឹងអ្វីដែលខ្លួនកំពុងធ្វើ នឹងកំពុងមាន ហើយយុទ្ធសាស្ត្រអាក្រក់បង្កើតអាខោនFacebook Fake ដើរCommentក្រុមហ៊ុនផ្សេងនេះគ្មានក្នុងការគិតខ្ញុំទេ។