Connect with us

តារា&សិល្បៈ

តោះទៅដឹងចំណូលសរុបរបស់ដៃគូទិនហ្វី លោក Ng Man-tat ដែលទទួលមរណៈភាពថ្មីៗនេះ ថាគាត់សល់ប្រាក់ប៉ុន្មាន ក្នុងអាជីពជាអ្នកសិល្ប:របស់លោក

Last Updated on March 2, 2021

គេហទំព័របរទេសជាច្រើនបានចុះផ្សាយអំពីដំណឹងនៃការទទួលមរណៈភាពរបស់ តារាសម្ដែងហុងកុងដ៏ល្បីឈ្មោះ លោក Ng Man-tat ដែលជាដៃគូសម្ដែងដ៏ជិតស្និទ្ធិរបស់លោកទិនហ្វី។តារាសម្ដែងរូបនេះបានទទួលមរណៈភាពនៅវេលាម៉ោង ០៥និង១៦នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយសារតែរោគាពាធ មានជំងឺមហារីកថ្លើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការអោយដឹងពីមិត្តភក្ដ័ជិតស្និទ្ធិរបស់លោក Ng Man-tat មានឈ្មោះ Tenky Tin Kai-man បានអោយដឹងថាលោក Ng Man-tatទទួលមរណៈភាពនៅមន្ទីរពេទ្យ Unionកាលពីវេលាម៉ោង ០៥និង១៦នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។សាច់ញាតិក្រុមគ្រួសាបងប្អូនកូនចៅរបស់លោក Ng Man-tatបានអោយដឹងថា លោក Ng Man-tatបានដេកស្លាប់នៅលើគ្រែដេករបស់លោកនៅឯមន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោកTenky Tin Kai-man បានបដិសេធមិនធ្វើការអត្ថាធិប្បាយជាមួយអ្នកសារពត៌មានឡើយអំពីស្ថានភាពផ្លូវចិត្តរបស់សមាជិកគ្រួសាររបស់លោក Ng Man-tat នោះទេ ដោយលោកបានលើកឡើងថា គ្មាននរណាម្នាក់ចង់ឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេស្លាប់នោះទេ។ សូមបញ្ជាក់ថា លោក Ng Man-tatបានចូលប្រឡូកក្នុងវិស័យភាពយន្តតាំងពីលោកមានអាយុ ២០ឆ្នាំមកម្លេះ ពោលគាត់ចូលសម្ដែងភាពយន្តក្នុងឆ្នាំ ១៩៧៣ ហើយត្រូវបានគេស្គាល់កេរ្តិ៍ឈ្មោះរបស់លោកកាន់តែច្រើនក្រោយពេលដែលគាត់សម្ដែងក្នុងខ្សែភាពយន្តជាច្រើនជាមួយតារាកំប្លែង លោកទិនហ្វី(Stephen Chow)រួមមានដូចជារឿង “The Final Combat”, “The Justice of Life” and “Shaolin Soccer.”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Ng Man-tat បានទទួលពានតារាសម្ដែងឆ្នើមរបស់ខ្សែភាពយន្តហុងកុង “A Moment of Romance “ក្នុងឆ្នាំ ១៩៩១។លោកមិនត្រឹមតែទទួលបានពានរង្វាន់នេះប៉ុណ្ណោះទេ នៅមានពានរង្វាន់ជាច្រើនទៀតដែលលោកធ្លាប់ទទួលបានដូចជា ពានរង្វាន់Hong Kong Film Awards និងពានរង្វាន់សេះមាសរបស់តៃវ៉ាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Ng Man-tatបានជួបបញ្ហាសុខភាពនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាយ៉ាប់យ៉ឺនខ្លាំងណាស់។នៅឆ្នាំ ២០១៤ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារបញ្ហាដង្ហើមហើយក្រោយមកគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺខ្សោយបេះដូង។រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ជំងឺមហារីកថ្លើមរបស់គាត់ក៏រើឡើង ហើយគាត់មិនអាចទប់ទល់បានតទៅទៀតគាត់ក៏ទទួលមរណៈភាពនៅពេលនោះទៅនៅឯ មន្ទីរពេទ្យ Union។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដែលលោកទទួលមរណៈភាព យោងតាមគេហទំព័រព័ត៌មានផ្លូវការដ៏ល្បីល្បាញមួយឈ្មោះថា CELEBRITY NEW WORTH បានបង្ហាញអំពីតួលេខនៃចំនួនទឹកប្រាក់សរុបរបស់លោក នៅក្នុងអាជីពជាអ្នកសិល្ប:របស់លោក ដែលទ្រព្យសរុបរបស់លោក មានរហូតទៅដល់ ៦០លានដុល្លារ ដែលតួលេខនេះរាប់បញ្ចូលទាំងអចលនទ្រព្យ និងទ្រព្យសកម្មរបស់លោកដទៃផ្សេងទៀត។ផ្ដល់សិទ្ធិដោយ៖Khmerfly

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មាន2 hours ago

សោកស្ដាយណាស់ជាថៅកែការ៉ាស់សាំង PTTដ៏ធំនៅភ្នំពេញ បែរជាមកបញ្ចប់ជី..វិ..តខ្លួ..នឯងព្រោះតែបញ្ហាមួយនេះ

ព័ត៌មាន2 hours ago

ក្រោយភ្លៀងមេឃស្រឡះ ពេលនេះខ្ញុងនិងស្វាមីញាប់ដៃញាប់ជើងចេញរកស៊ីវិញដើម្បីរកប្រាក់ដោះបំណុល ហើយមានអ្នកសរសើរនិងចូលមើលឡាយរហូតដល់…(មានវីដេអូ)

ព័ត៌មាន4 hours ago

ចេះតែឆ្ងល់ម៉េចបាននាយពាក់មីដែលជាដៃគូដ៏ឆ្នើមរបស់នាងខ្ញុងមិនឃើញជួយខ្ញុងចឹង ពេលនេះពាក់មី ទម្លាយមូលហេតុហើយថា…(មានវីដេអូ)

ព័ត៌មាន6 hours ago

ទីបំផុតលោកគ្រូជោគជ័យ សៀវ សុផលបានចេញមុខសុំទោសជាសាធារណ:ចំពោះការបំផុស ១ដុល្លានិងប្រាប់ថាហូបបាយអត់ឆ្ងាញ់ទេដោយសារ…(មានវីដេអូ)

ព័ត៌មាន18 hours ago

អាណិតអ្នកនាងខ្ញុងណាស់ ក្រោយជួបព្យុះភ្លៀងពេលនេះនាងប្រកាសបាញ់លុយត្រឡប់ទៅបងប្អូនវិញទាំងអស់និងប្រាប់រឿង០៣យ៉ាងទៀតថា…

ព័ត៌មាន2 weeks ago

ទីបំផុតស្គាល់អត្តសញ្ញាមនុស្សប្រុសស្រីទាំង០៥នាក់ដែលល ង់ទឹកនិងមូលហេតុបណ្ដា លអោយមានរឿងនេះកើតឡើង ដើមចមដំបូងគឺ…

ព័ត៌មាន4 weeks ago

ប្រុងប្រយ័ត្នកុំធ្វេសប្រហែសអោយសោះ​ ចំថ្ងៃកាន់បិណ្ឌទី០១កៅឆាយវត្តនាគវ័នភ្លែត ដោយរកឃើញអ្នកវិជ្ជមានកូវីដចំនួន…(មានវីដេអូ)

ព័ត៌មាន2 weeks ago

ញាក់សាច់រដូវកូវី ដអ្នកដាច់បាយអែបកៀន ក្រោយគូដណ្ដឹងជូនRoll Royce Ghostរំភើបពេកស្រាប់តែអាមុីប្អូនអាជីលើកឡើងបែបនេះថា…(មានវីដេអូ)

ព័ត៌មាន2 weeks ago

ប្ដីស្រែកទ្រហោរយំ ចំណែកបងស្រីស្រែករកយុត្តិធម៌អោយប្អូនស្រីដែលសម្រាលបានប៉ុន្មានថ្ងៃត្រូវស្លា..ប់ ដោយបងស្រីនិយាយអំពីការស្លា..ប់របស់ប្អូនស្រីគាត់ថា…(មានវីដេអូ)

ព័ត៌មាន4 weeks ago

អានសារដែលអ្នកស្រី ទ្រី សុផានិតបង្ហោះបន្តគ្នារួចទើបដឹងរឿងហើយនិងអាណិតគាត់ គាត់មិនបានសម្ដែងទេជារឿងពិត តាមពិតរឿងហេតុបែបនេះសោះទើបគាត់បង្ហោះសារR.I.P