Connect with us

ព័ត៌មាន

ដឹងការពិតហើយ ទាក់ទងនឹងសិស្សវិទ្យាល័យសំរោងចំនួន៤៩នាក់ ជាសិស្សស្រីទាំងអស់ កើតមានអាការៈដួលសន្លប់និងស្រែកយំ

Last Updated on March 6, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈទំព័រហ្វេបុករបស់ មន្ទីរព័ត៌មានខេត្តសៀមរាបបានបង្ហោះពត៌មានដែលមានខ្លឹមសារដូចតទៅ៖ អភិបាលស្រុកសូទ្រនិគម បំភ្លឺថាសិស្សវិទ្យាល័យសំរោង ជិត៥០នាក់ ដែលដួលសន្លប់ និង ស្រែកយំនោះ អាចបណ្ដាលមកពីមានអាការៈភ័យខ្លាចខ្លាំងពេក លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៦ ខែមីនាឆ្នាំ២០២១ នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិស្សវិទ្យាល័យសំរោង ស្ថិតក្នុងឃុំសំរោង ចំនួន៤៩នាក់ ជាសិស្សស្រីទាំងអស់ កើតមានអាការៈដួលសន្លប់ និង ស្រែកយំ ហើយត្រូវបានសមត្ថកិច្ច និងលោកគ្រូអ្នកគ្រូ ដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពឃុំសំរោង ដើម្បីពិនិត្យ និង ព្យាបាល ។ លោក ម៉ក់ ប្រុស បានឲ្យដឹងថា តាមការស្រាវជ្រាវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺផ្ដើមចេញពីសិស្សស្រីម្នាក់បានដួលសន្លប់ ដែលអាចខ្វះជាតិស្ករ លុះសិស្សផ្សេងទៀតបានឃើញ ក៏កើតមានអាការៈភ័យស្លន់ស្លោ ល្ហិតល្ហៃ និង ទន់ដៃទន់ជើងតៗគ្នា ដោយអ្នកខ្លះសន្លប់ និង អ្នកខ្លះភ័យស្រែកយំ ហើយអ្នកដែលមើលទៅមានអាការៈធ្ងន់ធ្ងរចំនួន ៣៣នាក់ បានបញ្ជូនទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និង អ្នកដែលមានអាការៈមិនសូវធ្ងន់ធ្ងរចំនួនចំនួន១៦នាក់ បានបញ្ជូនទៅពិនិត្យនិងព្យាបាលនៅមណ្ឌលសុខភាពឃុំសំរោង ប៉ុន្តែមកទល់ម៉ោង១២ថ្ងៃត្រង់នេះ នៅសល់សិស្សចំនួនតែ៩នាក់ប៉ុណ្ណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ក្រៅពីនោះ បានវិលត្រឡប់ទៅផ្ទះវិញអស់ហើយ ។ លោក ម៉ក់ ប្រុស បានឲ្យដឹងទៀតថា កាលពីម្សិលមិញនេះ នៅវិទ្យាល័យសំរោងនេះដែរ ក៏កើតមានករណីដូចគ្នានេះ លើសិស្សស្រីចំនួន៥នាក់ផងដែរ ហើយបន្តិចក្រោយមកពួកគាត់មានស្ថានភាពធូរស្បើយដូចធម្មតាវិញដែរ បន្ទាប់ពីការយកចិត្តទុកដាក់ពិនិត្យ និង ព្យាបាលជំងឺ ពីសំណាក់ក្រុមគ្រូពេទ្យ ហើយនៅព្រឹកនេះ ក្រុមគ្រូពេទ្យក៏យកចិត្តទុកដាក់ជួយពិនិត្យ និង ព្យាបាលយ៉ាងសកម្មផងដែរ ព្រមទាំងមានដាក់សេរ៉ូមផង ប៉ុន្តែមិនត្រូវបានយកថវិកាពីអ្នកជំងឺទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលស្រុកសូទ្រនិគម មានប្រសាសន៍ទៀតថា តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ បានឲ្យដឹងថា អ្នកជំងឺទាំងអស់គ្នានេះ គ្មានរោគសញ្ញាណាមួយដែលគួរឲ្យបារម្ភឡើយ ព្រោះពួកគាត់ទាំងអស់គ្នា ត្រូវបានពិនិត្យជាតិស្ករ , ពិនិត្យអុកស៊ីសែនក្នុងខ្លួន និង ពិនិត្យមើលសម្ពាធឈាម គឺគ្មានរោគសញ្ញាអ្វីទាំងអស់ ដូច្នេះតាមការសន្និដ្ឋាន ស្ថានភាពពួកគាត់នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺកើតឡើងបណ្ដាលមកពីអាការៈភ័យខ្លាចខ្លាំងពេក ខណៈឆ្នាំមុន ក៏ធ្លាប់កើតមានករណីដូចគ្នាផងដែរ លើសិស្សនៅក្នុងឃុំតាយ៉ែត ក្នុងស្រុកសូទ្រនិគម និង សិស្សនៅក្នុងស្រុកស្វាយលើ ដែលបានបញ្ជូនមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ៕ អត្ថបទ ៖ លោក លីវ សាន្ត រូបថត ៖ រដ្ឋបាលស្រុកសូទ្រនិគម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា&សិល្បៈ9 hours ago

អីយ៉ាស់ទើបតែសម្រក់រាងឡើងស្លឹម ពេលនេះរ័ត្ន រចនាចេញបទចម្រៀងថ្មីអមជាមួយខ្លុយខ្មែរម៉ាអេម(មានវីដេអូ)

ព័ត៌មាន13 hours ago

មានឆ្ងល់អត់បើរស់នៅមិនចុះសម្រុងគ្នា ម៉េចមិនលែងគ្នា នៅហែកហួរធ្វើអី រឿងនេះសុវណ្ណ រិទ្ធីបញ្ជាក់ច្បាស់ៗថា…

ព័ត៌មាន14 hours ago

ក្រោយភរិយាទម្លាយវីដេអូកៀកស្មាស្រី សុវណ្ណ រិទ្ធីថារឿងឥណ្ឌាមានភាគបញ្ចប់ចុះរឿងខ្លួន នឹងអង្វរប្រពន្ធថា…(មានវីដេអូ)

ព័ត៌មាន1 day ago

នោះៗភរិយាលោកសុវណ្ណ រិទ្ធីទម្លាយវីដេអូច្បាស់ៗកៀកស្មាស្រី ប៉ុណ្ណឹងហើយចាំមើលប្រកែកម៉េចទៀត(មានវីដេអូ)

ព័ត៌មាន1 day ago

ធ្លាប់ស្ដាប់បទកំពូលល្បីរបស់ចិនមួយបទនេះទេ តោះទៅដឹងអត្ថន័យនៃបទចម្រៀងនេះ(មានវីដេអូ)