Connect with us

តារា&សិល្បៈ

លទ្ធផលនៃការធ្វើតេសរកកូវីដ១៩ទៅលើតារាចម្រៀង ណុប បាយ៉ារិទ្ធចេញមកហើយ

Last Updated on March 9, 2021

នៅរសៀលថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១នេះ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធបានបង្ហោះសារចំនួនពីរលើក លើកទីមួយបង្ហាញពីអារ្មណ៍រង់ចាំអ៊ុតមើលលទ្ធផលនៃការតេសរកកូវីដេ១៩ និងផុសលើកពីរបង្ហាញពីលទ្ធនៃការធ្វើតេសរកកូវីដ១៩។សារលើកទីមួយដែលលោកណុប បាយ៉ារិទ្ធបង្ហោះមានខ្លឹមសារថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំរាបសួរពុកម៉ែបងប្អូន ជនរួមជាតិពិសេសfansទាំងអស់របស់ខ្ញុំ ដំបូងខ្ញុំគិតថានៅស្ងៀមសិន អត់ចង់ផុសអីទេដរាប្យ លទ្ធផលជាក់ស្តែងមិនទាន់ចេញ តែឃើញពត៌មានចុះច្រើនពេក ក្នុងនោះខ្ញុំបាទសូមអរគុណជាខ្លាំងសម្រាប់ការព្រួយបារម្ភរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះស្ថានភាពរបស់ខ្ញុំនៅក្នុងពេលនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៍ជាការពិតដែរខ្ញុំបាទពិតជាបានយកសំណាកទៅធ្វើកោសល្យវិច័្ចយស្វែងរកមេរោគកូវីដ១៩មែនកាលពីយប់មុិញនេះ ដោយសារនៅថ្ងៃទី១កម្មវិធីមួយដែលធ្វើការឡាយផ្ទាល់មានអ្នកនាងនិមលគាត់ធ្វើជាពិធីករ តែខ្ញុំអត់បាននៅជិតកៀកកិតជាមួយគាត់ទេ ដោយសារខ្ញុំជាអ្នកកាន់កាម៉េរ៉ាថត ។ ប៉ុន្តែបើទោះជាយ៉ាងណាខ្ញុំក៍មានអក្ការៈផ្តាសាយឈឺកខ្លះ និង ល្ហិតល្ហៃនៅរយៈពេល២ ៣ថ្ងៃដំបូង តែកំដៅមិនឡើងឡើសពី៣៦កន្លះទេ សូម្បីពេលនេះម៉ោងនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅយប់មុិញនេះដែរមន្រ្តីការងារខាងក្រសួងបានចុះមកយកសំណាករបស់ខ្ញុំនិងមនុស្សជប់ពាក់ព័ន្ធទាំងអស់រួចរាល់ បច្ចុប្បន្នខ្ញុំស្នាក់នៅក្នុងហាងរបស់ខ្ញុំដោយមិនចេញទៅណាទាំងអស់រហូតដឹងពីលទ្ធផល ។ ២ថ្ងៃនេះខ្ញុំព្យាយាមឆ្ពុងមួយថ្ងៃ២ដង ញាំទឹកក្តៅ និង វីតាមីនC បច្ចុប្បន្នខ្ញុំបាត់ឈឺករ តែនៅតឹងច្រមុះ បាត់ល្ហិតល្ហៃ រីឯកំដៅនៅតែ៣៦.៤ មិនលើសដល់៣៧ ៣៨ទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហុឹម……សំណាងណាស់ដែលតាំងពីចូលឆ្នាំចិនគឺអត់បានទៅជួបជុំគ្រួសារសោះ ព្រោះរវល់ការងារពេក ទើបតែយប់មុិញបានគាត់ដឹងរឿងពេលពត៌មានចុះ បានត្រឹមខលសួរសុខទុក្ខ ។ ទោះជាលទ្ធផលបែបណា ខ្ញុំតាំងស្មារតីថានិងរឹងមាំ ប្រយុទ្ធប្រឆាំង តស៊ូជាមួយជំងឺមួយនេះអោយដល់ទីបំផុត សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ កូវីដវាពិតជានៅកៀកកិតក្បែខ្លួនយើងគ្រប់ទិសទី ដែលយើងមើលនិងភ្នែកមិនឃើញ ប្រុងប្រយ័ត្នខ្លាំងណាស់ ចុងក្រោយនៅតែជៀសមិនផុត តែខ្ញុំមិនបន្ទោសនណាម្នាក់ទេ ត្បិតយើងគ្រប់គ្នាសុទ្ធតែប្រុងប្រយ័ត្នអស់លទ្ធភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏គ្មាននណាចង់ឈឺ គ្មាននណាចង់អោយឆ្លងទៅគេ គ្មាននណាដឹងមុនថាខ្លួនឯងក្លាយជាអ្នកជំងឺកូវីដ បើគ្រប់យ៉ាងកើតត្រឹមមួយប៉ព្រិចភ្នែក សូមបួងសួងវត្ថុសក្តិសិទ្ធជួយបីបាច់ថែររក្សាពលរដ្ឋខ្មែរគ្រប់រូបអោយសុខសប្បាយជៀសផុតពីជំងឺកាចសាហាវមួយនេះ ។ ដាច់ខាតកុំទ្វេសប្រហែសអោយសោះ ចូរចងចាំថា កូវីដមើលយើងឃើញ តែយើងមើលវាមិនឃើញនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ោងនេះពេលនេះអក្ការៈខ្ញុំធម្មតា ឃុំខ្លួនក្នុងហាងរង់ចាំលទ្ធផល បើទោះជាបែបណាក៍ត្រូវក្លាហានទទួល និងចូលខ្លួនទៅព្យាបាលជាដាច់ខាត សូមអរគុណពុកម៉ែបងប្អូន ថ្នាក់ដឹងនាំក្រុមហ៊ុនហង្សមាស ដែលលោកបានខលមកសួរសុខទុក្ខក្មួយរហូត ពិសេសក្រុមគ្រួសាររបស់ខ្ញុំ និង អ្នកគាំទ្រទាំងអស់របស់ខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកសារដែលបង្ហោះលើកទីពីរលោកណុប បាយ៉ារិទ្ធរៀបរាប់ថា មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ ។