Connect with us

តារា&សិល្បៈ

កុំអោយបងប្អូនបារម្ភពេក តោះទៅដឹងស្ថានភាពជម្ងឺរបស់សុគន្ធ នីសានៅពេលនេះបែបណា ដោយ សុគន្ធ នីសា រៀបរាប់ពីអាការៈរបស់នាងនឹងមូលហេតុបណ្ដាលអោយនាងឆ្លងកូវីដ(មានវីដេអូ)

Last Updated on March 10, 2021

ក្រោយពេលដែលតារាចម្រៀងសុគន្ធ នីសាបានបង្ហោះសារថា នាងខ្ញុំ សុគន្ធនិសា (sokunnisa ) បានធ្វេីតេស កូវីដ19 ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារះណះថា ខ្ញុំបាន positive(វិជ្ជមាន) ហេីយ គឺមានមេរោគនេះហេីយ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដេីម្បីសុវត្តិភាព ខ្លួនឯងនឹងក្រុមគ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ សូូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប អធ្យាស្រ័យផងណាបងប្អូន ក្នុងចំណោមអ្នកផ្ទះខ្ញុំ ៧ នាក់ដែលបានធ្វេីតេសដោយក្រុមលោកគ្រូអ្នក គ្រូពេទ្យជំនាញ គឺមាន កេីតតែខ្ញុំម្នាក់តែប៉ុណ្ណោះ អ្នកផ្ទះខ្ញុំអត់មានទេ តែក៏ត្រូវផ្តាច់ខ្លួន ១៤ ថ្ងៃដែរ ហេីយខាងផ្ទះម្តាយខ្ញុំ គឺអត់ពាក់ពាន់ឡេីយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលបង្ហោះសារខាងលើរួចមក មិនបានប៉ុន្មានម៉ោងផង អ្នកនាង សុគន្ធ នីសាក៏ត្រូវបានឡានពេទ្យរបស់ក្រសួងសុខាភិបាលមកយក​ដល់​គេហដ្ឋាន ដើម្បីនាំយកទៅព្យាបាលជម្ងឺកូវីដ​។ហើយខណៈពេលនេះអ្នកនាង សុគន្ធ នីសាមានសុខភាពធម្មតានោះទេ ដោយនាងផ្ដល់បទសំភាសន៍តាមទូរសព្ទ័ជាមួយសារពត៌មានតារាញ៉ូស៍ដោយអ្នកនាង សុគន្ធ នីសារៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាពរបស់ខ្ញុំធម្មតានោះទេ អត់ឡើងកំដៅទេ ប៉ុន្តែវាបែរជាមកធ្វើអោយយើងសាបមាត់។ហើយមុនពេលធ្វើតេសវិជ្ជមានកូវីដ ខ្ញុំឡើងកំដៅខ្លាំងដល់៣៧អង្សារ រហូតឈានដល់ ៣៨អង្សារ ពេលឡើងកំដៅខ្លាំងវាអត់ស្រក់កំដៅនោះទេ ហើយរាងឈឺក្បាលរងារៗ និយាយទៅអាការៈអ្នកគ្រុន។ហើយអាការៈនេះ នៅពេលយើងដាក់ថ្នាំបញ្ចុះកំំដៅទៅគឺមិនងាយចុះទេ បើទោះជាវាចុះ វាចុះបន្តិចបន្តួច ហើយវាឡើងមកវិញភ្លាមៗតែម្ដង។និយាយទៅថ្នាំនឹងវាជួយយើងអត់បានច្រើនដូចយើងសុខភាពធម្មតានោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯសុខភាពរាងកាយរបស់នាងខ្ញុំអត់ទាន់មានអាការៈថបទ្រូង ហើយនិងអស់កំលាំងនៅឡើយទេ ខ្ញុំគ្រាន់តែឡើងកំដៅខ្លះ ព្រមទាំងឈឺក្បាល និងស្អកក របៀបក្អកមាន់។អ្នកនាងសុគន្ធនីសាក៏បានបញ្ជាក់បន្ថែមពីមូលហេតុនៃការឆ្លងរបស់នាងថានាងខ្ញុំបានប្រយ័ត្នណាស់ដែរ នាងខ្ញុំអីអត់ដែលដើរលេងទៅណាទេ ចប់ពីការងារគឺទៅធ្វើការងារដែលចាំបាច់នៅសៅរិ៍អាទិត្យ ឫក៏ទៅធ្វើការងារដែលយើងត្រូវធ្វើជាប្រចាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបែរជាយើងទៅឆ្លងនៅកន្លែងការងារ ដូច្នេះនាងខ្ញុំមានតែប្រាប់ទៅបងប្អូនអោយប្រុងប្រយ័ត្នមែនទែន ពីព្រោះអានឹងវាកើតឡើងដោយឆ្កុយៗចឹងម៉ង វាអត់មានអោយយើងត្រៀមទុកស្អីទេ ហើយយើងមិនដឹងវានៅកន្លែងណាខ្លះទេ ពេលវាកើតចឹងបានយើងដឹងថា ជម្ងឺនេះរាលដាលលឿនមែនទែន។ដូច្នេះចង់ជ្រាបលំអិតជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖