Connect with us

ព័ត៌មាន

ក្រោយពេលយកលុយបរិច្ចាគដើម្បីទប់ស្កាត់ជំងឺCovid19ចំនួន០៣លានដុល្លារួចមក ដោយខ្លាចរូបថតប៉ះពាល់អារម្មណ៍បងប្អូន ទើបអ្នកឩកញ្ញ៉ា ឡេងណាវ៉ាត្រាបានសូមការអនុគ្រោះនឹងប្រាប់ពីមូលហេតុដែលគាត់ថតរូបគឺដោយសារតែ

Last Updated on March 13, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីប៉ុន្មានថ្ងៃមុនអ្នកឩកញ្ញ៉ា វ័យក្មេង ឡេងណាវ៉ាត្រា ដែលវិវត្តន៍ខ្លួនពីពលករកូរ៉េខាងត្បូង ក្លាយទៅជាអ្នកឩកញ្ញ៉ា ដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា ដែលមានលុយចាយរាប់លានដុល្លានៅក្នុងដៃបានមកពីជំនួយអចលនទ្រព្យ លក់ដីឡូត៍ ផ្ទះល្វែង ផ្សារកសិផលធម្មជាតិ ផលិតផលគ្រឿងសំអាងដែលមានស្ដង់ដារ GSM ជាដើម។ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានប្រកាសបរិច្ចាគថវិការក្នុងចំនួនដ៏ច្រើនរហូតទៅដល់ ៣លានដុល្លាដើម្បីចូលរួមចំំណែកទប់ស្កាត់ជំងឺCovid19។ក្នុងនោះអ្នកឩកញ្ញ៉ា ឡេង ណាវ៉ាត្រាបានលើកឡើងលើទំព័រហ្វេបុករបស់អ្នកឩកញ្ញ៉ា ដោរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ covid 19 #ចំនួន3លានដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចឱបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២១នេះ ក្រោយពីប្រកាសបរិច្ចាគលុយប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកឩកញ្ញ៉ា ឡេងណាវ៉ាត្រាក៏បានយកថវិការ០៣លានដុល្លាមកប្រគល់ជូនតាមការសន្យា។ហើយក្នុងនោះអ្នកឩកញ្ញ៉ា ឡេងណាវ៉ាត្រាក៏បានបង្ហោះសារនិងថតរូបភាពមួយចំនួននឹងសុំការអនុគ្រោះដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ការថតរូបភាពទាំងនេះបើប៉ះពាល់ទៅដល់អារម្មណ៍របស់បងប្អូន ដោយសារតែលុយច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយមូលហេតុនៃការថតនេះអ្នកឩកញ្ញ៉ា ឡេងណាវ៉ាត្រាបានបញ្ជាក់ប្រាប់មហាជនអោយដឹងថាគឺដោយសារតែលោកចង់បានអនុស្សាវរីយ៍ និងការចងចាំទុក។ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តអានសារអ្នកឩកញ្ញ៉ា ឡេងណាវ៉ាត្រាបានបង្ហោះនៅខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថវិកា3លានដុល្លារនេះខ្ញុំ និងភរិយាខ្ញុំបានបរិច្ចាគដើម្បីទប់ស្កាត់ជំងឺCovid19ហើយ សុំទោសផងបើការថតរូបនេះប៉ះពាល់អារម្មណ៍បងប្អូនទាំងអស់គ្នា ព្រោះខ្ញុំចង់មានអនុស្សាវរីយ៍ និងការចងចាំ។