Connect with us

តារា&សិល្បៈ

បន្ទាប់ពីឆ្លងតារាហង្សមាសមួយចំនួន ឥលូវនេះកូវីដរាលដាលឆ្លងដល់តារាកំប្លែងម្នាក់របស់CTNហើយគឺអ្នកនាងស្រីអ៊ីត ហើយការឆ្លងនេះដោយសារអ្នកនាងស្រីអ៊ីតប៉ះពាល់ដោយប្រយោលជាមួយតារាហង្សមាសម្នាក់គឺ…

Last Updated on March 13, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាប្រិយមិត្តអ្នកអានមួយចំនួនប្រហែលជាបានជ្រាបហើយនៅពត៌មានទាក់ទងនឹងការឆ្លងកូវីដ១៩ទៅលើតារាចម្រៀង អ្នកនិពន្ធ និងពិធីការិនីមួយចំនួនរបស់ហង្សមាសមានដូចជា អ្នកនាង ចាន់កែវ និមល លោក ណុប បាយ៉ារិទ្ធិ  អ្នកនាង សុគន្ធនីសា កញ្ញា វីឌី ណែត ស្វាមីរបស់អ្នកនាង ប៉ែន ស្រីពេជ្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទាំងលោក វ៉ែន វណ្ណា ហៅ លី ស៊ីនហួន អ្នកដឹកនាំសម្ដែង និងជាអ្នកនិពន្ធបទចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀង លោក ណុប បាយ៉ារិទ្ធិ និងគ្រូភ្លេងលោក សាន សុវណ្ណឌីន។ លោកបានក្លាយជាបុគ្គលិកទី៧របស់ក្រុមហ៊ុនហង្សមាសហើយដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកងាកចេញពីហង្សមាស ស្រាប់តែថ្ងៃនេះយើងទទួលបានដំណឹងថាតារាកំប្លែងម្នាក់របស់ស្ថានីយន៍ទូរទស្សន៍CTN អ្នកនាង ស្រីអ៊ីត ធ្វើតេសរកឃើញវិជ្ជមានកូវីដ១៩។ដោយបច្ចុប្បន្នអ្នកនាងស្រី អ៊ីតកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងដិតដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ស្រីអ៊ីតបានអោយដឹងថា ក្រុមគ្រូពេទ្យបានទៅយករូបនាងពីផ្ទះដែលមានអាស័យដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀង វី ឌីណែត ដែលជាតារាចម្រៀងរបស់ហង្សមាស។