Connect with us

ព័ត៌មាន

សារតែមួយឃ្លាប៉ុណ្ណោះ អាចធ្វើអោយអ្នកចេញទឹកភ្នែកដោយមិនដឹងខ្លួន ខណៈប្ដីស្លា ប់ ដោយកូវីដ ភរិយារបស់គាត់នៅថ្ងៃទី១៣នេះបង្ហោះសារមួយឃ្លាដ៏អួលណែនថា

Last Updated on March 13, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសអំពីដំណឹងនៃការទទួលមរណៈភាពរបស់បុរសជនជាតិខ្មែរជាលើកដំបូងនៅក្នុងប្រទេសកម្ពុជារបស់យើងក្រោយឆ្លងកូវីដ១៩។ក្នុងលិខិតរបស់ក្រសួងបានប្រកាសថា សេចក្ដីប្រកាសព័ត៌មាន ករណីជនជាតិខ្មែរ ស្លា ប់ លើកទី១ ដោយសារជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសព័ត៌មានជូនដល់សាធារណជន ទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹក មានបុរស ជនជាតិខ្មែរ ០១នាក់ អាយុ ៥០ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលជាករណី ស្លា ប់លើកទី១នៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព មានទីលំនៅ នៅសង្កាត់ចាក់ អង្រៃ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឱ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបានរកឃើញថាមានឆ្លង វីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការទទួលមរណៈរបស់ប្ដីបានប៉ុន្មានថ្ងៃ នៅរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២១នេះ ភរិយារបស់លោកពូដែល ស្លា ប់បានបង្ហោះសារដ៏សែនរំជួលចិត្តលើគណនីបណ្ដាញសង្គមហ្វេបុករបស់គាត់ដោយរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«លារហូតគ្មានថ្ងៃជួបទៀតទេអាសូរតែកូនសួររកប៉ាតើអោយខ្ញុំឆ្លើយប្រាប់កូនថាយ៉ាងម៉េច» «នាងខ្ញុំជាភរិយារបស់លោកឡៅវណ្ណាដែលបានទទួលមរណៈភាពដោយសាជំងឺដ៍កាចសាហាវកូវិត19សូមអគុណចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ផមន្រ្តីរដ្ផមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ផសភា.ព្រឹទ្ធសភានិងអធិការកិច្ចសូមអោយលោកជំទាវជួបតែសេចក្តីសុខគ្រប់ពេលវេលា»