Connect with us

ព័ត៌មាន

ដឹងថាម្ដាយមិនអាចតស៊ូបានទៅទៀត កូនស្រីរបស់លោក ហួរ ឡាវី កញ្ញា វី លីដា បានសរសេរសំបុត្រដ៏រំជួលចិត្ត បើដល់ដំណាក់កាលចុងក្រោយ សូមគ្រូពេទ្យអោយជួយធ្វើរឿងមួយនេះចំពោះម្ដាយនាងផង

Last Updated on March 19, 2021

តាមរយៈលិខិតរបស់ក្រសួង សុខាភិបាលបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចតទៅ៖ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ ក្រសួងសុខាភិបាល សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីស្លា-ប់ស្ត្រីជនជាតិខ្មែរ អាយុ ៦២ឆ្នាំ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម ការរាយការណ៍ណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្មៅ ខណ្ឌ កំបូលរាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១:៤៥នាទីព្រឹក នៅក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ-១៩ ដែលបានវ៉ៃលុកសួត ធ្វើឱ្យរលាកសួតខ្លាំង និងស្ទះសរសៃឈា-មបេះដូង។ ស្ត្រីវ័យ ៦២ ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយសាររកឃើញមាន វិជ្ជមានវីរុសកូវីដ-១៩ ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារស្ត្រីខាងលើនេះ មាន ស្ថានភាពហត់ខ្លាំង គួបផ្សំទៅនឹងគាត់មានជំងឺទឹកនោមផ្អែម លើសឈា-ម និងជំងឺធាត់ផងនោះ ស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅ សម្រាកព្យាបាល និងជួយសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។ ពេលចូលមកដល់មន្ទីរពេទ្យខាងលើនេះ ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពគាត់ ហើយសភាពអ្នក ជំងឺនៅពេលនោះ មានហត់ខ្លាំង ហើយការថតសួត ក៏បានបង្ហាញនូវរូបភាពរលាកសួតស្រួចស្រាវទាំងសងខាងធ្ងន់ធ្ងរ (សឹងតែពេញ ផ្ទៃសួត) មានសញ្ញាស្ទះសរសៃឈា-មបេះដូង ព្រមទាំងមានកង្វះអុកស៊ីហ្សែនក្នុងសួតខ្លាំងដែរនោះ ក្រុមគ្រូពេទ្យ បានប្រើម៉ាស៊ីន ជំនួយដង្ហើម VN1 មិនជោគជ័យ ត្រូវដាក់ទុយោក្នុងបំពង់ខ្យល់ដើម្បីជំនួយខ្យល់អុកស៊ីហ្សែនដកដង្ហើម នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែជាអកុសល ការជួយជ្រោមជ្រែងរបស់ក្រុមគ្រូពេទ្យដោយអស់លទ្ធភាពហើយ នៅតែមិនអាចជួយគាត់បាន ដោយសារ តែវីរុសកូវីដ-១៩ បានវ៉ៃលុកសួតទាំងពីររបស់គាត់ធ្ងន់ធ្ងរមែនទែន និងលឿនពេកនោះ នៅវេលាម៉ោងប្រហែលជា ១១:៤៥នាទីព្រឹកនៃ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ត្រីវ័យ ៦២ឆ្នាំនេះ ក៏បានធ្វើមរណកាលទៅ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីវ័យ ៦២ឆ្នាំខាងលើនេះ គឺបានស្លា-ប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វ៉ៃលុកសួត ទាំងសងខាងធ្ងន់ធ្ងរ និងស្ទះសរសៃឈា-មបេះដូង លើអ្នកជំងឺទឹកនោមផ្អែម លើសឈា-ម និងធាត់ខ្លាំង។ ក្រសួងសុខាភិបាល សូមចូលរួមសម្ដែងនូវការសោកស្ដាយជាអនេក និងសូមចូលរួមចែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារស-ព។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជម្ងឺដែលបានទទួលមរណៈភាពខាងលើនេះគឺត្រូវជាម្ដាយរបស់តារាចម្រៀង វី ឌីណែត និងត្រូវជាភរិយារបស់តារាចម្រៀងជើងចាស់ដ៏ល្បីគឺលោក ពូ ហួរ ឡាវី។គាត់មានឈ្មោះ លោកស្រី នួន សុផាន្នី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពេលម្ដាយបានទទួលមរណៈភាពកូនស្រីរបស់លោកហួរ ឡាវី មានឈ្មោះ វី លីដា បានបង្ហោះសំបុត្រដែលនាងបានសរសេរជាលើកចុងក្រោយផ្ដាំផ្ញើរពេទ្យ បើដល់ដំណាក់កាលចុងក្រោយអោយពេទ្យជួយធ្វើរឿងមួយនេះសម្រាប់ម្ដាយនាងផងគឺដាក់កាក់លុយដែលមានក្នុងថង់បញ្ញើរនេះក្នុងមាត់គាត់ផង។ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមប្រិយមិត្តអានសំបុត្ររបស់កញ្ញា វី លីដានៅខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មាន55 mins ago

សង្សារក្រមុំច្រើនពេកហាក់តោងចឺមមិនជាប់ទៅជាប់មេម៉ាយវិញ ដោយនារីស្រស់ស្អាតជាសង្សារថ្មីនាយចឺមគឺជាស្រ្ដីមេម៉ាយពីព្រោះនាងបានបញ្ជាក់ច្បាស់ៗបែបនេះថា…

ព័ត៌មាន2 hours ago

នារីជាប្រពន្ធបានត្រឹមបង្ហោះសារទាំងឈឺចាប់ ក្រោយប្ដីមានជម្ងឺបេះដូងបែរជាគាត់លាក់មិនប្រាប់គ្រួសារទាល់តែឃើញកំណត់ហេតុគាត់សរសេរទើបដឹងរឿងតែអ្វីៗហួសពេលទៅហើយ

ព័ត៌មាន3 hours ago

ក្រោយផ្អាកខ្ញុងពីសិល្បៈ និងរើសតារាកំប្លែងជើងចាស់នាយ ចាប ចៀននិងពូណុយអោយចូលជាសមាជិកថ្មី ទើបលោកតាវ៉ិចទ័រចេញបកស្រាយអំពីមូលហេតុនៃការរើសនោះថា…

ព័ត៌មាន6 hours ago

ហ្វីយ៉ាតាបង្ហោះសារដ៏ផ្អែមល្ហែមបែបនេះនៅថ្ងៃខួបកំណើតរបស់ហេង​ ពិទូក្រោយបែកគ្នាច្រើនឆ្នាំហើយនិងត្រូវគ្នាវិញ(មានវីដេអូ)

ព័ត៌មាន7 hours ago

កាន់តែឈឺចាប់ក្រោយពេលប្អូនស្រីរបស់នារីដែលស្លា..ប់ត្រូវគេបុ..កហើយរត់គេច បានបង្ហោះសារអោយបងស្រីងើបមកវិញនិងទួញសោកថា…

ព័ត៌មាន3 weeks ago

ទីបំផុតស្គាល់អត្តសញ្ញាមនុស្សប្រុសស្រីទាំង០៥នាក់ដែលល ង់ទឹកនិងមូលហេតុបណ្ដា លអោយមានរឿងនេះកើតឡើង ដើមចមដំបូងគឺ…

ព័ត៌មាន3 weeks ago

ញាក់សាច់រដូវកូវី ដអ្នកដាច់បាយអែបកៀន ក្រោយគូដណ្ដឹងជូនRoll Royce Ghostរំភើបពេកស្រាប់តែអាមុីប្អូនអាជីលើកឡើងបែបនេះថា…(មានវីដេអូ)

ព័ត៌មាន4 weeks ago

នារីដែលជាបុគ្គលិកនៅកាស៊ីណូ ដឹសេនជូរីស្លា…ប់ម្សិលមិញមិនមែនដោយសារកូវី ដទេគឺបណ្ដា លមកពី…

ព័ត៌មាន3 weeks ago

ប្ដីស្រែកទ្រហោរយំ ចំណែកបងស្រីស្រែករកយុត្តិធម៌អោយប្អូនស្រីដែលសម្រាលបានប៉ុន្មានថ្ងៃត្រូវស្លា..ប់ ដោយបងស្រីនិយាយអំពីការស្លា..ប់របស់ប្អូនស្រីគាត់ថា…(មានវីដេអូ)

ព័ត៌មាន3 weeks ago

កម្រងរូបភាពគូស្នេហ៍ដឹកដៃគ្នាទៅលេងអន្លង់ជ្រៃក្នុងថ្ងៃបុណ្យភ្ជុំ ឃើញហើយពិតជាមិនធម្មតានោះទេមនុស្សច្រើនអស់ស្ទះ(មានរូបភាពច្រើន)