Connect with us

ព័ត៌មាន

ស្របពេលដែលគេកំពុងល្បីរឿងលែងគ្នា ឧកញ៉ាគិត ម៉េង មកបង្ហាញភាពផ្អែមល្ហែមវិញ អានរួចដឹងតែលើសជាតិស្ករតាមហើយដូចប្រលោមលោកអ៊ីចឹង

Last Updated on March 19, 2021

នៅមុននេះបន្តិច យប់ថ្ងៃទី ១៩ ខែមីនានេះ អ្នកឧកញ៉ាគិត ម៉េង បានបង្ហាញនូវសារផ្អែមល្អែម រម្លឹកនូវអនុស្សាវរីយ៍ខួបអាពាហ៍ពិពាហ៍ របស់លោកវិញ ដែលធ្វើឲ្យអ្នកមើលហើយមានអារម្មណ៍ថាចង់លើសជាតិស្ករតាមហើយ។ ស្វាមីភរិយាប្រកបដោយគតិបណ្ឌិតមួយគូ បាននិយាយថា «ភាពស្រស់ស្អាតនៃអាពាហ៍ពិពាហ៍មួយមិនមែនមើលត្រឹមតែថ្ងៃដំបូងឡើយ ប៉ុន្តែផ្ទុយទៅវិញ ភាពស្រស់ស្អាតនេះគឺកើតចេញពីការវិវឌ្ឍនៃទំហំសេចក្តីស្រឡាញ់រវាងអ្នកទាំងពីរ។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអាពាហ៍ពិពាហ៍រយៈពេល៦ ឆ្នាំនេះ បងបានឆ្លងកាត់ភាពសប្បាយរីករាយ និងហែលឆ្លងរាល់គ្រាលំបាកនៅក្នុងជីវិត ប៉ុន្តែបងតែងតែងតែមានអារម្មណ៍កក់ក្ដៅជានិច្ច ដោយសារតែមានអូននៅក្បែរ ដែលជាដៃគូជីវិតដ៏ល្អបំផុតដែលបងអាចចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយ។ អូនបានធ្វើឲ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ និងជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោក។ រីករាយខួបអាពាហ៍ពិពាហ៍ អូនសម្លាញ់របស់បង ចំណាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី២០ មីនា ២០១៥ គឺជាថ្ងៃដ៏រីករាយរបស់យើង។ ថ្ងៃទី ២០ ខែមីនា កាលពី ៦ ឆ្នាំមុន ខ្ញុំបានសន្យានៅចំពោះមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកយើងទាំងពីរ ថាបងនឹងស្រឡាញ់អូនអស់មួយ ជីវិត។ បងសច្ចាថានឹងគាំទ្រអូនជានិច្ចរាល់អ្វីគ្រប់យ៉ាង ដែលអូនធ្វើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រស់ដ៏ស្រស់សោភារបស់អូននៅក្នុងសម្លៀកបំពាក់កូនក្រមុំមួយនេះ បានធ្វើឲ្យបងសម្លឹងមើលអូនមិនដាក់ភ្នែក។ ការដែលពួកយើងបានជួបគ្នា ស្រលាញ់គ្នា និងរួមរស់នៅជាមួយគ្នារហូត គឺជាអំណោយដ៏វិសេសសម្រាប់ពួកយើងទាំងពីរ។ «អាពាហ៍ពិពាហ៍ដ៏អស្ចារ្យមួយគឺមិនសំដៅលើសេចក្ដីស្រលាញ់រវាង «គូស្វាមីភរិយាដែល ល្អឥតខ្ចោះ» នោះទេ។ ផ្ទុយទៅវិញ អាពាហ៍ពិពាហ៍ដ៏អស្ចារ្យ គឺជាការស្រលាញ់គ្នារវាង គូស្វាមីភរិយាដែល មិនល្អឥតខ្ចោះ ប៉ុន្តែអ្នកទាំងពីររីករាយនឹងរៀនទទួលយកគ្នាទៅវិញទៅមក។» ការរាំលើកដំបូងជាមួយប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ។ សេចក្តីស្រឡាញ់ របស់យើងទាំងពីរបានបង្កើតជា គ្រួសារមួយពោរពេញដោយក្តីស្រឡាញ់ សម្រាប់កូនជាទីស្រលាញ់ របស់យើង ស៊ូឡា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីស្រឡាញ់របស់យើង ទាំងពីរ បានបង្កើតជាគ្រួសារមួយប្រកបដោយការយកចិត្តទុកដាក់ សម្រាប់កូនជាទីស្រលាញ់ របស់យើង ស៊ូរៀ។ សេចក្តីស្រឡាញ់របស់យើង ទាំងពីរបានបង្កើតជាគ្រួសារ មួយពោរពេញដោយក្តីស្រឡាញ់ សម្រាប់កូនជាទីស្រលាញ់ របស់យើង ទេវី។ សេចក្តីស្រឡាញ់របស់យើង ទាំងពីរបានបង្កើតជាគ្រួសារ មួយដ៏កក់ក្ដៅសម្រាប់កូនជាទីស្រលាញ់របស់យើង ស៊ូឡុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការមានគ្រួសារដ៏សុភមង្គល ជាមួយអូន គឺជាអំណោយ ដ៏មិនអាចកាត់ថ្លៃបាន។ ក្នុងនាមជាដៃគូរួមជីវិត ពួកយើងតែងបំពេញរាល់ចន្លោះ ខ្វះខាតឲ្យគ្នាទៅវិញទៅមក។ ពួកយើងទាំងពីរកាន់ដៃគ្នាទៅរកភាពជោគជ័យ។ អាពាហ៍ពិពាហ៍មួយ ត្រូវរួមផ្សំដោយការជឿទុកចិត្តគ្នា ការពិចារណាវែងឆ្ងាយ ការគាំទ្រគ្នាទៅវិញទៅមក ពេលវេលា និងការយកចិត្តទុកដាក់។ អាពាហ៍ពិពាហ៍មួយ ត្រូវរួមផ្សំដោយការជឿទុកចិត្តគ្នា ការពិចារណាវែងឆ្ងាយ ការគាំទ្រគ្នាទៅវិញទៅមក ពេលវេលា និងការយកចិត្តទុកដាក់។ នៅលើលោកនេះ គ្មានអ្វីមានសេចក្ដីសុខជាង ការមានសេចក្ដីស្រលាញ់ មានមិត្តភាព និង ជាដៃគូជាមួយមនុស្សដែលខ្លួន ជឿទុកចិត្តបំផុតនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណើចដ៏ផ្អែមល្ហែមទាំងនេះ គឺជាអ្វីដែលយើងទាំងពីរតែងចែករំលែកជាមួយគ្នា។ ការទទួលយកគ្នា ការកោតសរសើរគ្នា និង ការពេញចិត្តគ្នាទៅវិញទៅមក គឺជាអំណោយដ៏វិសេសវិសាលសម្រាប់យើងទាំងពីរ។ «មនុស្សតែងចង់បាននូវសេចក្ដីស្រលាញ់មួយដែលលើសពីការស្រលាញ់។»– Edgar Allan Poe «ពេលដែលអ្នកចាប់ផ្ដើមដឹងថាអ្នកចង់ចំណាយពេលវេលាពេញមួយជីវិតរបស់អ្នកជាមួយនរណាម្នាក់ ពេលនោះហើយដែលអ្នកទន្ទឹង រង់ចាំពេលវេលាជាគូនេះឲ្យមកដល់កាន់តែឆាប់។» –When Harry Met Sally បងទន្ទឹងរង់ចាំចំណាយពេលវេលាជាច្រើនទៀតជាមួយអូន និងស្រលាញ់អូនជារៀងរហូត។ រីករាយខួបអាពាហ៍ពិពាហ៍លើកទី៦ របស់យើង អូនសម្លាញ់។ផ្ដល់សិទ្ធិដោយ៖Postnewsonline

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មាន2 hours ago

អេមណាស់ ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មីចេញមកហើយអនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស

តារា&សិល្បៈ16 hours ago

ម្យ៉ាងដែរបទរបស់កញ្ញាដា នីកាចេញប្រហែល០២ខែហើយទើបតែផ្ទុះថ្មីៗនេះនៅលើTik Tok ស្ដាប់ហើយធានាថាជក់ចិត្តដិតអារម្មណ៍(មានវីដេអូ)

ព័ត៌មាន17 hours ago

ក្រោយមានគេសួរថាភ្នែកកូនបងចឹងឫមកពីឈាមដំណាលប៉ា ភ្លាមនោះយឿន ពិសីក៏ប្រាប់វិញថាកាលខ្ញុំនៅតូចភ្នែកខ្ញុំ…(មានវីដេអូ)

ព័ត៌មាន18 hours ago

គាត់ស្អាតណាស់ ទើបតែឆ្លងទន្លេមិនបានប៉ុន្មានផង បែរជាត្រូវស្លា..ប់ចោលកូនចោលប្ដីដោយសារតែ…(មានវីដេអូ)

ព័ត៌មាន20 hours ago

អាណិតណាស់ទឹកចិត្តម្ដាយជិតអស់ដង្ហើមទៅហើយនៅបារម្ភពីកូន មេីលកូនខ្ញុំផង ជាពិសេសកុំភ្លេច…(មានវីដេអូ)

ព័ត៌មាន4 weeks ago

ចេះតែមានស្រីៗជឿដែរ បន្លំដាក់រូបប្រុសស្អាត ហើយដើរឆាតញ៉ែអោយស្រីៗលង់ ពេលលង់ហើយគំ..រាមអោយស្រីៗថតអើ…

ព័ត៌មាន4 weeks ago

មាត់អត់គម្រប់មែន ក្រោយបោះសម្ដីខ្លាំងៗដាក់ភរិយាតារាចម្រៀងកែវ វាសនារួច ស្រាប់តែអាជីចេញសុំទោសវិញ(មានវីដេអូសុំទោស)

ព័ត៌មាន1 week ago

ទីបំផុតស្គាល់អត្តសញ្ញាមនុស្សប្រុសស្រីទាំង០៥នាក់ដែលល ង់ទឹកនិងមូលហេតុបណ្ដា លអោយមានរឿងនេះកើតឡើង ដើមចមដំបូងគឺ…

ព័ត៌មាន1 week ago

ញាក់សាច់រដូវកូវី ដអ្នកដាច់បាយអែបកៀន ក្រោយគូដណ្ដឹងជូនRoll Royce Ghostរំភើបពេកស្រាប់តែអាមុីប្អូនអាជីលើកឡើងបែបនេះថា…(មានវីដេអូ)

ព័ត៌មាន4 weeks ago

ប្រុងប្រយ័ត្នកុំធ្វេសប្រហែសអោយសោះ​ ចំថ្ងៃកាន់បិណ្ឌទី០១កៅឆាយវត្តនាគវ័នភ្លែត ដោយរកឃើញអ្នកវិជ្ជមានកូវីដចំនួន…(មានវីដេអូ)