Connect with us

ព័ត៌មាន

ដឹងខុសចេះកែកំហុសទើបជាមនុស្សគួរអោយគោរព ឥលូវលោកពូ ផែង វណ្ណៈបានទៅក្រាបសំពះសូមទោស ព្រះមហាវិមលធម្ម​ ពិន​ សែម​ ព្រះគ្រូចៅ​អធិការ​វត្ត​រាជបូណ៌ហើយ ព្រមទាំងបានធ្វើរឿងមួយនេះថែមទៀតផង(មានវីដេអូ)​

Last Updated on March 20, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈបណ្ដាញសង្គមហ្វេបុករបស់លោកពូ ផែង វណ្ណៈបានបង្ហោះព័ត៌មានដូចតទៅ៖ នៅព្រឹក​ថ្ងៃទី​ ២០​ ខែ​ មិនា​ ឆ្នាំ​ ២០២១​ ខ្ញុំករុណា​បានមកក្រាបថ្វាយបង្គំព្រះមហាវិមលធម្ម​ ពិន​ សែម​ ព្រះគ្រូចៅ​អធិការ​វត្ត​រាជបូណ៌​ និង​ ព្រះមេគុណខេត្ត​ អាភាករោ​ ជុំ​ គីមឡេង​ នៅក្នុង​វត្ត​រាជបូណ៌​ ទីរួមខេត្ត​ សៀមរាប​ ដេីម្បី​ទទួលស្គាល់​កំហុស​ដែល​បាននិយាយ​ប្រមាថ​ប៉ះពាល់ធ្ងន់ធ្ងរដល់​ព្រះកិត្តិយស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះមហាវិមលធម្ម​ ពិន​ សែម​ និង​ ព្រះមេគុណខេត្ត​ក៏ដូចជា​ព្រះសង្ឃ​នៅ​វត្ត​រាជបូណ៌​ និងបាន​សុំខមាលទោស​ ការអត់ឱនអធ្យាស្រ័យ​ពី​ ព្រះមហាវិមលធម្ម​ ពិន​ សែម​ ក៏ដូចជាសុំខមាលទោស​ព្រះសង្ឃ​ ទូទាំង​ប្រទេស​ និង​ បានសុំ​ការព្រះពុទ្ធឱវាទ​ទូន្មាន​ប្រៀបប្រដៅពី​ ព្រះមហាវិមលធម្ម​ ពិន​ សែម​ ព្រះគ្រូចៅ​អធិការ​វត្ត​រាជបូណ៌​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការឆ្លេីយតប​ ព្រះមហាវិមលធម្ម​ ពិន​ សែម​ ព្រះគ្រូចៅ​អធិការ​វត្ត​រាជបូណ៌​ បាន​ទទួល​យកនូវការសុំទោសនិងបានអត់ឱនអធ្យាស្រ័យដល់ខ្ញុំករុណា​ ព្រមទាំង​បាន​ផ្ដល់​ពុទ្ធឱវាទល្អៗជាច្រេីនដល់ខ្ញុំករុណា ដេីម្បី​ធ្វេី​ជាប្រទីបបំភ្លឺផ្លូវ​អោយខ្ញុំករុណា​មានឱកាស​បំរើ​ប្រជាពលរដ្ឋ​ និង​ ព្រះពុទ្ធសាសនា​តទៅមុខទៀត​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាស​ប្រកបដោយក្ដីរំភេីបរីករាយ​ខ្ញុំករុណា​ បាន​ប្រគេន​បច្ច័យ​ចំនួន​ ២​ លានរៀល​ ​ជូន​ព្រះមហាវិមលធម្ម​ ពិន​ សែម​ និង​ ២​ លានរៀល​ ប្រគេនជូន​ព្រះមេគុណខេត្ត​ អាភាករោ​ ជុំ​ គីមឡេង​ និង​ បច្ច័យ​ ២​ លានរៀល​ សំរាប់​កសាងវត្ត​ ព្រមទាំងប្រគេន​​គ្រឿង​ឧបភោគ​ បរិភោគ​ របស់​ សប្បុរស​ជន​ រួមមាន​ អង្ករ​ ១តោន​ មី​ ១០០​ កេស​ ត្រីខ​ ១០០០​ កំប៉ុង​ ទឹកសុទ្ធ​គូលែន​ ២០​ កេស​ ទឹក​ក្រូច​ ១០​ កេស​ ម៉ាស់​ ១០០០០​ ម៉ាស់​ អាល់កុល​ ៥​ កាដុង​ ជូនដល់​វត្តរាជបូណ៌​ផងដែរ​ ។