Connect with us

ព័ត៌មាន

ម្ដាយរបស់អូនតូចដែលឆ្លងកូវីដ បានបញ្ជាក់ពីស្ថានភាពសុខភាពកូនរបស់គាត់នៅពេលនេះ នឹងផ្ដាំផ្ញើរអរគុណទៅដល់បងប្អូនទាំងអស់ដែលបារម្ភ អាណិត នឹងផ្ដល់សំភារៈអោយកូនគាត់លេង(មានវីដេអូ)

Last Updated on March 21, 2021

ព័ត៌មានទាក់ទងនឹងក្មេងប្រុសអាយុ០៦ឆ្នាំបានឆ្លងកូវីដ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុក រហូតមានអ្នកយករូបថតរបស់ក្មេងប្រុសដ៏កំសត់នោះទៅគូសជារូបគំនូរថែមទៀតផង ហើយផ្ទុះការចែករំលែកក្នុងចំនួនដ៏ច្រើន នឹងមានអ្នកយកទៅបង្ហោះតព្រោងព្រាត ពេញបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់មូលហេតុដែលក្មេងតូចម្នាក់នេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុក ដោយសារតែប្អូនក្លាហាន ហើយនៅពេលប្អូនឡើងទៅលើឡានពេទ្យតែម្នាក់ឯង ដើម្បីទៅព្យាបាលជម្ងឺកូវីដ ប្អូនបានលើកដៃលាអ្នកផ្ទះ ក្នុងទិដ្ឋភាពដ៏សែនកំសត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាក្មេងប្រុសដែលឆ្លងកូវីដខាងលើស្ថិតនៅ ផ្ទះជួលផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។គាត់បានឆ្លងកូវីដពីម្ដាយរបស់គាត់ ខណៈពេលនេះម្ដាយរបស់គាត់កំពុងតែសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke។ហើយក្មេងប្រុសដ៏កំសត់ខាងលើនឹងត្រូវយកទៅដាក់ជាមួយម្ដាយ។មកដល់ពេលនេះក្មេងប្រុសកំសត់រូបនេះបានទៅដល់មន្ទីរពេទ្យនឹងដាក់អោយនៅជាមួយម្ដាយរួចរាល់ហើយព្រមទាំងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលនេះម្ដាយរបស់គាត់បានផ្ដល់បទសំភាសន៍ជាមួយសារព័ត៌មានតារាញ៉ូស៍ដោយរៀបរាប់ស្ថានភាពកូនប្រុសនៅពេលនេះថា ឥលូវកូនប្រុសរបស់ខ្ញុំបានមកដល់កន្លែងខ្ញុំហើយ សុខភាពកូនរបស់ខ្ញុំធម្មតា គាត់នៅរត់លេងធម្មតានោះទេ។ចំណែកខ្ញុំអត់មានស្វាមីនោះទេ ខ្ញុំបានលែងលះគ្នា តាំងពីកូនរបស់ខ្ញុំបានមួយខួប ពីរខួប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អារម្មណ៍របស់នាងខ្ញុំ ខ្ញុំមានអារម្មណ៍អាណិតកូន មនុស្សចាស់យើងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង គ្រប់គ្រង ការឈឺចាប់ខ្លួនឯងបាន ហើយចំពោះគាត់ គាត់ក្មេង ខ្ញុំអាណិតគាត់ណាស់ ខ្លាចពេលដែលជម្ងឺនេះវារើ មិនដឹងថាគាត់ទ្រាំបានឫអត់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយគាត់ក៏ថ្លែងអំណរអរគុណទៅដល់បងប្អូនទាំងអស់ដែលបារម្ភ អាណិត នឹងផ្ដល់សំភារៈអោយកូនគាត់លេង ដូច្នេះដើម្បីជ្រាបព័ត៌មាននេះកាន់តែលំអិតថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា&សិល្បៈ6 hours ago

អីយ៉ាស់ទើបតែសម្រក់រាងឡើងស្លឹម ពេលនេះរ័ត្ន រចនាចេញបទចម្រៀងថ្មីអមជាមួយខ្លុយខ្មែរម៉ាអេម(មានវីដេអូ)

ព័ត៌មាន10 hours ago

មានឆ្ងល់អត់បើរស់នៅមិនចុះសម្រុងគ្នា ម៉េចមិនលែងគ្នា នៅហែកហួរធ្វើអី រឿងនេះសុវណ្ណ រិទ្ធីបញ្ជាក់ច្បាស់ៗថា…

ព័ត៌មាន11 hours ago

ក្រោយភរិយាទម្លាយវីដេអូកៀកស្មាស្រី សុវណ្ណ រិទ្ធីថារឿងឥណ្ឌាមានភាគបញ្ចប់ចុះរឿងខ្លួន នឹងអង្វរប្រពន្ធថា…(មានវីដេអូ)

ព័ត៌មាន1 day ago

នោះៗភរិយាលោកសុវណ្ណ រិទ្ធីទម្លាយវីដេអូច្បាស់ៗកៀកស្មាស្រី ប៉ុណ្ណឹងហើយចាំមើលប្រកែកម៉េចទៀត(មានវីដេអូ)

ព័ត៌មាន1 day ago

ធ្លាប់ស្ដាប់បទកំពូលល្បីរបស់ចិនមួយបទនេះទេ តោះទៅដឹងអត្ថន័យនៃបទចម្រៀងនេះ(មានវីដេអូ)