Connect with us

តារា&សិល្បៈ

តោះស្ដាប់កិច្ចសំភាសន៍របស់កញ្ញា វី ឌីណែត ចែករំលែកពីបទពិសោធន៍រៀបរាប់ពីដើមដំបូងរហូតដល់ជាសះស្បើយពីកូវីដ(មានវីដេអូ)

Last Updated on March 24, 2021

ក្រោយពេលបានជាសះស្បើយពីជម្ងឺកូវីដ កញ្ញា វី ឌីណែតបានចែករំលែកបទពិសោធន៍របស់គាត់ជាមួយកិច្ចសំភាសន៍របស់វិទ្យុABC។នៅក្នុងកិច្ចសំភាសន៍នោះកញ្ញា វី ឌីណែតរៀបរាប់ថា សម្រាប់សុខភាពរបស់ខ្ញុំឥលូវនេះ ធូរច្រើនហើយ អត់ដែលមានក្ដៅ ខ្លួន ក្អក ហៀរសំបោរ ទៀតទេ គឺអត់តែម្ដង ដូចយើងជាធម្មតាអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំទៅសម្រាក់ព្យាបាលកូវិដអស់រយៈពេល ១៣ថ្ងៃ និយាយទៅការឆ្លងដំបូងរបស់នាងខ្ញុំគឺឆ្លងពីបងស្រី ចាន់ កែវ និមល ពេលនោះខ្ញុំបានទៅកម្មវិធីឡាយPromote Team ហ្វេនជាមួយគាត់ ដូច្នេះខ្ញុំក៏បានឆ្លងពីគាត់នៅថ្ងៃទី០១ បន្ទាប់មកខ្ញុំបានធ្វើទុក្ខនៅថ្ងៃទី០៤ ទី០៥ ក្ដៅខ្លួន ស្រៀវស្រាញ ឈឺកខ្លាំងមែនទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសពេលលេបទឹកមាត់ទៅឈឺកខ្លាំង ហើយបន្ទាប់មក យើងក៏ផ្ដាស់សាយ។ក្រោយមកខ្ញុំមិនទាន់បានដឹងខ្លួនឯងកើតនៅជម្ងឺនឹងដែរ បន្ទាប់មកនាងខ្ញុំក៏បានព្យួរសឺរ៉ូម។ហើយការព្យូរសឺរ៉ូមនេះគឺបងស្រីខ្ញុំដែលទើបតែមានករណីឆ្លងម្សិលម្ងៃគឺគាត់អ្នកព្យូរសឺរ៉ូមអោយនាងខ្ញុំផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ៏ពេលចឹងទៅខ្ញុំអត់ចាប់អារម្មណ៍ទៀត ហើយនៅពេលនោះ ពេលខ្ញុំជួសឈាមទៅគឺមានគ្រុនឈាមទៀត វាដូចជាផ្ទួនៗគ្នា ហើយនាងខ្ញុំក៏អត់ចាប់អារម្មណ៍នឹងជម្ងឺនេះដែរ រហូតមកដល់ថ្ងៃទី០៨ ស្រាប់តែនាងខ្ញុំទទួលដំណឹងថា បងនិមល គាត់បានឆ្លងនៅវីរុសកូវីដ១៩នឹង ដ៏ខ្ញុំភ្ញាក់ផ្អើល ហើយគិតថាតិចខ្ញុំឆ្លងកូវីដដែរទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ៏ចឹងខ្ញុំក៏បានទៅយកសំណាកនៅឯស្ថានីយន៍ទូរទស្សន៍ហង្សមាស នៅឯព្រែកឯក ដើម្បីធ្វើតេស នាងខ្ញុំធ្វើតេសតែម្ដង ស្រាប់តែរកឃើញកូវីដ១៩តែម្ដង។ដ៏ចឹងនៅថ្ងៃទី១០ ទើបពេទ្យជំនាញមកទទួលយកខ្ញុំនៅឯកន្លែងដែលនាងខ្ញុំស្នាក់នៅ ដើម្បីយកទៅព្យាបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅកំឡុងពេលដែលនាងខ្ញុំព្យាបាល ខ្ញុំគ្រាន់តែ ធ្វើតាមការណែនាំរបស់ អ្នកគ្រូពេទ្យ លោកគ្រូពេទ្យ ដែលគាត់នៅប្រចាំការនៅទីនោះ គាត់បានអោយនាងខ្ញុំ្ញញ៉ាំថ្នាំអោយទៀតពេល ញ៉ាំថ្នាំមួយថ្ងៃពីរពេល ហើយញ៉ាំបាយអោយគ្រប់គ្រាន់ ញ៉ាំទឹកក្ដៅអោយបានច្រើន ហើយនិងហាត់ប្រាណឡអោយបែកញើស។និយាយទៅអត់មានដាក់អុកស៊ីសែនអ្វីទាំងអស់ សូម្បីតែចាក់ថ្នាំ ព្យួរសឺរ៉ូមក៏អត់ដែរ គ្រាន់តែលេបថ្នាំដែលអ្នកគ្រូពេទ្យគាត់អោយប៉ុណ្ណោះ។ដូច្នេះចង់ជ្រាបអោយកាន់តែលំអិតថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖