Connect with us

ព័ត៌មាន

ឃើញដូចអ យុត្តិ ធ ម៌ ពេក ខំហៅគេមកផឹកស៊ីដ៏ផឹកត្រូវរង្វាន់ឡានគេរត់បាត់ស្រមោលអត់ចែកគ្នា ស្រាប់តែលោក សាន្ត ប៊ុនធឿនទៅសំភាសន៍ផ្ទាល់ជាមួយអ្នកហៅគេផឹកនិងអ្នកលក់ អោយរៀបរាប់ដំណើរដើមទង(មានវីដេអូ)

Last Updated on April 3, 2021

កាលពីពេលថ្មីៗកន្លងទៅនេះ លោក ឌុល ដែន អាយុ៣៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប កើតទុក្ខមិនសុខចិត្តនឹងមិត្តភក្ដ័របស់គាត់ម្នាក់មានឈ្មោះ ស៊ឹម ស៊ន អាយុ៣៨ឆ្នាំ ជាសន្តិសុខឯកជន រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគាត់ខំហៅមកផឹកស៊ី ដ៏ពេលគាស់កំប៉ុង  GANZBERG ត្រូវរថយន្តបែរជាមិនចែកចំណែកអោយគាត់ បែរជារត់គេចខ្លួនយកក្រវិលកំប៉ុងរត់បាត់ស្រមោល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការរៀបរាប់មុនដំបូងរបស់បងប្រុស ឌុល ដែនបានអោយដឹងថា គាត់បានហៅឈ្មោះ ស៊ឹម ស៊នមកផឹកស៊ីជាមួយគាត់ ខណៈពេលកំពុងផឹកស៊ីស្រាប់តែ ស៊ឹម ស៊ន បានគាស់ក្រវិលកំប៉ុង ស្រាប់តែត្រូវរង្វាន់ធំគឺរថយន្តសេរីទំនើប។ក្រោយពេលគាស់ត្រូវភ្លាម ស៊ឹម ស៊ន បង្ហាញឲ្យមើលទាំងអស់គ្នា គឺត្រូវហើយ និយាយថា កុំមាត់ចាំគេចែកឲ្យ១ពាន់ ២ពាន់ដុល្លារ។ រំពេចនោះ ខ្លួនបាននិយាយថា ធ្វើអញ្ចឹងម៉េចកើត គាត់ខំហៅបងមកផឹក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយស្រាបៀរជារបស់ខ្ញុំ បើចែកត្រូវចែកគ្នាស្មើ ឬម្នាក់៤០ភាគរយ ម្នាក់៦០ភាគរយ ទើបយុត្តិធម៌។ឮដូច្នោះឈ្មោះ ស៊ឹម ស៊ន ក៏កាន់កំប៉ុងស្រាបៀ និងក្រវិលកំប៉ុងដែលត្រូវរង្វាន់ ក្រោកឈរ រួចនិយាយថា ខ្ញុំទៅបើកទ្វារឲ្យមេសិន រួចក៏ប្រមូលសម្លៀកបំពាក់ឡើងម៉ូតូឌុបយកក្រវិលកំប៉ុង ត្រូវរង្វាន់រថយន្តនោះរត់គេចបាត់ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់ភាគីខាងតំណាងក្រុមហ៊ុន GANZBERG បានបញ្ជាក់ច្បាស់ៗថារង្វាន់ធំនេះពួកគាត់ពិតជាត្រូវពិតប្រាកដមែន ចំណែកឯការប្រគល់រង្វាន់ទាល់តែភាគីទាំងពីរត្រូវរ៉ូវគ្នាសិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥលូវយើងក្រឡេកទៅមើលលោក សាន្ត ប៊ុនធឿនវិញ ក្រោយពេលទទួលបានដំណឹងខាងលើរួចមក គាត់ក៏បានធ្វើដំណើរទៅផ្ទះរបស់ប្រុសដែលហៅគេមកផឹក ដើម្បីសំភាសន៍គាត់ ហើយនឹងសំភាសន៍អ្នកលក់ផងដែរ។ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖