Connect with us

ព័ត៌មាន

ក្រោយល្បីលោកគ្រូមហា​ជ័យអួតក្ដែងៗថា ភ្លៀងកក់ខែមួយមេគឺដោយសារតែបានគាត់ធ្វើពិធីបួងសួង ដូច្នេះទើបបងប្រុសម្នាក់ប្រកាសហៅលោកគ្រូរូបនេះមកដោះស្រាយរឿងមួយជាបន្ទាន់ ដោយសារភ្លៀងរបស់លោកគ្រូទើប…(មានវីដេអូ)

Last Updated on April 5, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ មានភ្លៀងកក់ខែមួយមេបានបង្អុរចុះមក ស្រោចស្របលើភពផែនដីខ្មែរ ធ្វើអោយត្រជាក់ត្រជុំគ្រាន់បើដែរ នៅក្នុងរដូវប្រាំងខែចេត្រ កំពុងតែក្ដៅខ្លាំងនេះ។ស្របពេលដែលមានភ្លៀងកក់ខែបង្អុរចុះមកបែបនេះ ស្រាប់តែមានលោកគ្រូ ម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថាជាលោកគ្រូ មហាជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានចេញមកបញ្ជាក់ច្បាស់ៗតាមរយៈវីដេអូខ្លីនៅក្នុងទីកតុក តបតាមខមិនរបស់មនុស្សម្នាក់ដែលបានចោទជាសំណួរថា «មកពីបងថ្វាយភ្លេង បាននៅនេះភ្លៀងផ្ដល់» ក្នុងនោះលោកគ្រូ មហាជ័យក៏បានឆ្លើយតបទៅកាន់អ្នកបញ្ចេញមតិនោះវិញថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​បាទ​កូន ត្រឹមត្រូវ​ហើយ​កូន លោកគ្រូ​បានធ្វើ​ពិធីបួងសួង​មួយណា​កូន​ណា ចឹ​ង​បាន​មាន​ភ្លៀង​ធ្លាក់​កូន​ណា ចម្លែក​ខែ​ចែត្រ ភ្លៀង​ ធ្លាក់ ចឹ​ង​លោកគ្រូ​ចង់​ឲ្យ​ភ្លៀង​ធ្លា​ក់​មួយ​មេ ដើម្បី​ត្រជាក់​ត្រជុំ ត្រជាក់​ស្រួលខ្លួន សម្រាប់​ការ​គេង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពេលទទួលបានដំណឹងថាលោកគ្រូខាងលើជាអ្នកហៅភ្លៀងមក ទើបមានបងប្រុសម្នាក់ដែលមានគណនីហ្វេបុកឈ្មោះ Camraman Seyha បានបង្ហោះសារបែបឌឺដងទៅលោកគ្រូនោះវិញនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដោយរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រកមុខឃើញហើយគឺដោយសារលោកគ្រូតើ សូមលោកគ្រូចូលខ្លួនមកដោះស្រាយការខូចខាតនឹងសងជាសំណងជូនបងប្អូនខេត្តបាត់ដំបងនឹងនៅខាងប៉ោយប៉ែតជាបន្ទាន់ដោយសារភ្លៀងរបស់លោកគ្រូបួងសួងនឹងធ្វើអោយខូចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើន។