Connect with us

ព័ត៌មាន

ស្ងប់ស្ងាត់មួយរយៈពេលធំ ស្រាប់តែ ឧកញ៉ា អ៊ាន សៀវម៉ី ចេញមកប្រកាសមិនយកថ្លៃតូបចំនួន ១៦៣តូបបូករួមទាំងបន្ទប់ រយៈពេលបីខែ បើគិតជាទឹកប្រាក់មានរហូតទៅដល់…

Last Updated on April 6, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈទំព័រហ្វេបុករបស់ ឧកញ៉ា អ៊ាន សៀវម៉ីបានបង្ហោះសារដែលមានខ្លឹមសារថា ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ និង គោរពជំរាបសួរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និង ពុកម៉ែ ពូមីង បងប្អូនជនរួមជាតិទាំងអស់គ្នា ដោយសេចក្តីនឹករលឹកជាខ្លាំង។ ដោយហេតុថា មានការរីករាលដាលយ៉ាងខ្លាំងនៃជំងឺខូវីត១៩ ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានធ្វើអោយមានការឆ្លងកើនឡើងយ៉ាងច្រើន រហូតដល់មានអ្នកបាត់បង់ជីវិតទៀតផង ដោយឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ អជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺខូវីត១៩ នេះ និង ដើម្បីជួយចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមនាងខ្ញុំជាម្ចាស់ ផ្សារ និង បន្ទប់ជួល ដែលមានចំនួន ១៦៣ តូប បូករួមទាំងបន្ទប់ ដែលមានកំរៃថ្លៃជួលសរុប ៦១៣០$ ក្នុង១ខែនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំនឹងមិនយកថ្លៃជួលតូប និង បន្ទប់ រយះពេល៣ខែ គឺចាប់ពីខែមេសា ដល់ ខែ មិថុនា ឆ្នាំ២០២១ ។ ដូច្នេះសូមបងប្អូនមេត្តាជ្រាបជាដំណឹង ហើយនិង សូមជួយចូលរួមគោរពតាមការណែនាំ និង វិធានការ របស់ក្រសួងសុខាភិបាលអោយបានម៉ត់ចត់ ជាពិសេស គោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង ៣កុំ អោយបានមុឺងម៉ាត់។ សូមប្រទានពរ និង គោរពជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ពុកម៉ែ ពូមីង បងប្អូន ជនរួមជាតិទាំងអស់ ទទួលបាននូវ សំណាងល្អ សុខភាពល្អបរិបូរណ៍ និង ជៀសឆ្ងាយពីជំងឺនានា សូមអរព្រះគុណ និង គោរពអរគុណ អំពីខ្ញុំព្រះករុណាខ្ញុំ ឩកញ្ញា អ៊ាន សៀវមុី៕