Connect with us

ព័ត៌មាន

អាណិតMiss Grandមីយ៉ាន់ម៉ាណាស់ ក្រោយនិយាយរឿងរបបសឹកលើឆាកអន្តរជាតិ ខណៈពេលនេះនាងត្រូវបានរបបសឹកភូមាធ្វើរឿងមួយនេះចំពោះនាង ដោយចោទប្រកាន់ពីបទ…

Last Updated on April 7, 2021

មនុស្សជុំវិញពិភពលោកមានការភ្ញាក់ផ្អើលនិងសរសើរទឹកចិត្តរបស់កញ្ញា  Han Lay ដែលជាបរវកញ្ញា Miss Grand Myanmar ក្នុងកម្មវិធីប្រកួតប្រជែង Miss Grand International 2020 នៅលើទឹកដីប្រទេសថៃ។ក្នុងកម្មវិធីប្រកួតនោះ កញ្ញា  Han Layបានលើកឡើងពីបញ្ហាប្រទេសជាតិរបស់នាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលកំពុងតែធ្លាក់ក្រោមការគ្រប់គ្រងរបស់ពួកយោធា ដែលបានធ្វើទុក្ខបុកម្និញទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលទាមទាររកលទ្ធិប្រជាធិបតេយ្យ បណ្ដាលអោយមាន មនុ ស្សស្លា ប់ ជាច្រើនរយនាក់។នាងក៏បានអំពាវវនាវជាសាកលដើម្បីឱ្យអន្តរជាតិជួយប្រទេសរបស់ខ្លួនចេញពីរបបសឹកនៃការគ្រប់គ្រងរបស់ឩត្តមសេនីយន៍ មីន អ៊ុងឡាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដែលកញ្ញា  Han Layបានថ្លែងសារនេះរួចមក មនុស្សជាច្រើនជុំវិញពិភពលោកបារម្ភពីសុវត្ថិភាពរបស់នាងខ្លាំងណាស់ ពីព្រោះនាងថ្លែងសារបែបនេះបើនាងចូលទៅទឹកដីរបស់នាងវិញ ច្បាស់ជាប្រឈមនឹងការចា ប់ខ្លួ ន ឬ ស ម្លា ប់ ពីក្រុមយោ ធាក៏ថាបាន ដោយហេតុថានាងបាននិយាយពីនយោបាយប្រទេសរបស់នាងដើម្បីអង្វរឱ្យអន្តជាតិជួយជាសកលបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមើលឃើញបែបនេះទើប ក្រុមហ៊ុន Miss Grand Internationalនៅប្រទេសថៃ បានសម្រេចចិត្តឱ្យ Miss Grand Myanmar នាង Han Lay នៅបន្តស្នាក់នៅបណ្ដោះអាសន្នរយៈពេល២ខែទៀត ដើម្បីការពារសុវត្ថិភាពរបស់នាង ពេលណាដែលនាងមានសុវត្ថិភាពគ្រប់គ្រាន់ នោះនាងនឹងវិលទៅមាតុភូមិវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីយប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១ កញ្ញា  Han Layបានផ្ដល់បទសំភាសន៍មួយ ជាមួយលោក Nawat Itsaragrisil ដែលជាប្រធាន Miss Grand International ដោយកញ្ញា Han Layបានរៀបរាប់ថា នាងជិះយន្តហោះមកប្រទេសថៃ ដោយនាងមានលុយត្រឹមតែ២០០ដុល្លាប៉ុណ្ណោះ។ហើយនាងក៏បានបញ្ជាក់ពីមូលហេតុដែលមានលុយតិចបែបនេះដោយសារតែ អ្នកគ្រប់គ្រងរបស់នាងមិនមានលុយច្រើនផ្តល់ឲ្យនាងនោះទេ ព្រោះតែធានាគារទាំងអស់ជាប់គាំងលុយមិនអាចដកចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកញ្ញា Han Layក៏បានរៀបរាប់បន្ថែមថាមានប្រជាពលរដ្ឋថៃខ្លះចង់បរិច្ចាគប្រាក់របស់ពួកគេមកអោយនាង តែនាងមិនទទួលនោះទេ នាងចង់បានលុយចេញពីការធ្វើការ ក៏ដូចជាលក់គ្រឿងសម្អាងរបស់ផលិតផល Miss Grand International ផងដែរហើយអីវ៉ាន់ទាំងអស់នោះគឺលក់បានទូទាំងពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពេលដែលកញ្ញា  Han Lay ដែលជាបរវកញ្ញា Miss Grand Myanmar បានលើកយករឿងប្រទេសជាតិរបស់ខ្លួនធ្លាក់ចូលទៅក្នុងរបបសឹកលើឆាកអន្តរជាតិរួចមក ខាងទាហានភូមា បានចេញដីកាតាមចាប់ខ្លួនកញ្ញា Han Lay​ ពីបទដែលនាងបានញុះញង់ឲ្យមានចលាចលនៅក្នុងប្រទេសភូមា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា&សិល្បៈ4 hours ago

អីយ៉ាស់ទើបតែសម្រក់រាងឡើងស្លឹម ពេលនេះរ័ត្ន រចនាចេញបទចម្រៀងថ្មីអមជាមួយខ្លុយខ្មែរម៉ាអេម(មានវីដេអូ)

ព័ត៌មាន7 hours ago

មានឆ្ងល់អត់បើរស់នៅមិនចុះសម្រុងគ្នា ម៉េចមិនលែងគ្នា នៅហែកហួរធ្វើអី រឿងនេះសុវណ្ណ រិទ្ធីបញ្ជាក់ច្បាស់ៗថា…

ព័ត៌មាន9 hours ago

ក្រោយភរិយាទម្លាយវីដេអូកៀកស្មាស្រី សុវណ្ណ រិទ្ធីថារឿងឥណ្ឌាមានភាគបញ្ចប់ចុះរឿងខ្លួន នឹងអង្វរប្រពន្ធថា…(មានវីដេអូ)

ព័ត៌មាន23 hours ago

នោះៗភរិយាលោកសុវណ្ណ រិទ្ធីទម្លាយវីដេអូច្បាស់ៗកៀកស្មាស្រី ប៉ុណ្ណឹងហើយចាំមើលប្រកែកម៉េចទៀត(មានវីដេអូ)

ព័ត៌មាន1 day ago

ធ្លាប់ស្ដាប់បទកំពូលល្បីរបស់ចិនមួយបទនេះទេ តោះទៅដឹងអត្ថន័យនៃបទចម្រៀងនេះ(មានវីដេអូ)