Connect with us

ព័ត៌មាន

ប៊ិះចូលចង្កូមកូវីដ១៩ ចេះសំណាងល្អ អ្នកនាង គង់ សុជាតិមិនអី ដោយបងថ្លៃឪក សុគន្ធកញ្ញាបានទម្លាយរឿងរ៉ាវនោះ ស្ដាប់រួចភ័យបុកពោះចំពោះ ជំនួស អ្នកនាង គង់ សុជាតិ

Last Updated on April 9, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល បងថ្លៃរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា អ្នកនាង អុឹង សុខគីម ក៏ដូចជាក្រុមគ្រួសារ និងបុគ្គលិកទាំង១៥ នាក់បានជាសះស្បើយពីជំងឺកូវីដ-១៩រួចមក ស្រាប់តែនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ បងថ្លៃរបស់ កំពូលតារាចម្រៀង ឪក សុគន្ធកញ្ញាបានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយទាក់ទងនឹងអ្នកនាង គង់ សុជាតិ។ក្នុងនោះបងថ្លៃរប់ស់ឪក សុគន្ធកញ្ញាបានរៀបរាប់អោយមហាជនដឹងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីករាយថ្ងៃកំណើតប្អូនសុជាតិ Kong Socheat សូមជូនពរអោយមានសុខភាពល្អ មានកម្លាំងមាំមួន មានសុភមង្គលល្អក្នុងគ្រួសារ ជៀសផុតពីជម្ងឺចង្រៃកូវីដ១៩ រំលឹកដល់ថ្ងៃទី៨មិនា គាត់បានយកនំមកអោយខ្ញុំក្នុងថ្ងៃសិទ្ធនារី ពេលនោះខ្ញុំគ្រាន់តែឃើញគាតចូលមកដល់ខ្ញុំស្រែកហាមគាត់ពីចំងាយ ហាមមកជិតខ្ញុំ ហាមដោះម៉ាស់ បាញ់អាល់កុលសិ ជូននំហើយបាញ់អាល់កុលទៅផ្ទះភ្លាមហាមនៅជិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណនៅទឹកចិត្តស្រលាញ់រាប់អាន តែថ្ងៃនោះខ្ញុំពិតជាបារម្ភណាស់ ព្រោះខ្ញុំបែងចែកមិនទាន់ប្រាកដ្តថាខ្លួនឯងឈឺអី នៅពេលខ្ញុំដឹងថាខ្លួនឯងនិងគ្រួសារវិជ្ជមាន ខ្ញុំភ័យណាស់ ខ្លាចគាត់មានបញ្ហារបន្តរ តែគាត់បានទៅធ្វើតេសសំណាកច្រើនដង លទ្ធផលគឺអវិជ្ជមានទាំង២នាក់ប្តីប្រពន្ធ ទើបខ្ញុំធូរទ្រូងហើយអរជួសគាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះជាថ្ងៃកំណើតគាត់ ខ្ញុំសូមជូនពរមួយបន្ថែមទៀតដល់គាត់គឺសូមអោយគាត់និងស្វាមុី ព្រមទាំងគ្រួសារសារទេវតាតាមថែររក្សាការពារកុំអោយមានហានិភ័យអ្វីទាំងអស់ សូមជួបតែសេចក្តីសុខ សុភមង្គល រកសុីមានបាន មានជោគជ័យក្នុងជីវិត ពិេសសសំរស់ស្រស់ស្អាតជរលងរហូត។