Connect with us

ព័ត៌មាន

ក្រោយសម្ដេចព្រមានធ្ងន់ៗទៅកាន់K01 ពេលនេះលោក K01បានចេញមុខសុំទោសចំពោះកំហុសនោះ រួចពោលពាក្យថា…(មានវីដេអូ)

Last Updated on April 10, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់ជនរួមជាតិខ្មែរ ឲ្យបានជ្រាបអំពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជារបស់យើង។ហើយនៅក្នុងឱកាសនោះសម្ដេចបានមានប្រសាសន៍ធ្ងន់ៗទៅកាន់លោក K01

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងវីដេអូដែលលោក K01 បានឡាយមានលក្ខណៈក្នុងន័យញុះញុង ដោយសម្ដេចមានប្រសាសន៍ថា ឲ្យK01 ឆាប់លុបវិដេអូខ្លួនជាបន្ទាន់ ប្រយ័ត្នណា បើថាក្បាលរឹងគ្មានជម្រើសនោះទេ ប្រយ័ត្នជា ប់ គុ ក ដូច្នេះសម្ដីនិយាយត្រូវប្រយ័ត្នប្រយ៉ែង ជាចុងក្រោយសម្តេចក៏បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានជួយពិនិត្យមើល K01 ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពេលសម្ដេចព្រមានធ្ងន់ៗបែបនេះ ស្រាប់តែនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោក K01ក៏បានចេញវីដេអូទទួលស្គាល់កំហុសនិងសុំទោសសម្ដេច ដោយលោកK01 រៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំបាទពិតជាសុំទោសនឹងក្រាបសំពះ ទៅដល់សម្ដេចពុក និងសម្ដេចម៉ែ ហើយកូនបានលុបវីដេអូទាំងអស់នោះចេញអស់ហើយ ទាំងក្នុងអាខោន ទាំងក្នុងផេគ ហើយក៏សំណូមពរដល់បណ្ដាសារព័ត៌មានទាំងអស់សូមជួយ ផ្សព្វផ្សាយនៅការសុំទោសរបស់ខ្ញុំផង។ខ្ញុំពិតជាបានធ្វើវីដេអូនោះពិតប្រាកដមែន ហើយក៏មិនបានដឹងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លួនឯងនេះនិយាយលើសលស់ ដោយអត់ដឹងថាខ្លួនឯងនេះនិយាយទៅខុស ទើបបានស្ដាប់សម្ដេចពុក ហ៊ុន សែន ដូច្នេះសូមសម្ដេចពុក អភ័យទោសអោយកូនផង កូនសូមសន្យាកូននឹងកែប្រែនៅពាក្យសម្ដី ដែលមិនសមរម្យ ”៕ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖