Connect with us

ព័ត៌មាន

ថាមែនៗក្រោយល្បី ជល់ដបស្រាក្នុងឡាន បើកក្រឡឹងជុំវិញភ្នំពេញ ឥលូវនេះបុរសទាំងពីរនាក់នេះត្រូវបាន…

Last Updated on April 21, 2021

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១នាពេលកន្លងទៅ វីដេអូឃ្លីបមួយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកនិងផេគមួយចំនួនយកទៅផុសព្រាត ទាក់ទងនឹងសកម្មភាពរបស់បុរសពីរនាក់ដែលបានបើករថយន្ត មានកាន់ដបស្រានៅក្នុងដៃហើយថែមទាំងរៀបរាប់ថាសម័យកូវីដ គេអត់មានកន្លែអង្គុយផឹកទេ ទៅផឹកទាល់តែជិះឡានក្រឡឹង ជុំវិញភ្នំពេញ ដើម្បីផឹក ចឹងបានវាទាន់សម័យ កុំអោយឆ្លងកូវីដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីវីដេអូនេះបានផ្ទុះសាមីខ្លួនក៏បានចេញបកស្រាយថា «ខ្ញុំឈ្មោះ ពិន នាត ភេទប្រុស អាយុ28 ឆ្នាំ សូមធ្វើការបកស្រាយចំពោះវីដេអូខាងក្រោមនេះ ។ ដោយខ្ញុំបាទបានឃើញ Page ក៏ដូចជាម្ចាស់ អាខោន Facebook មួយចំនួនបានយកវីដេអូនេះទៅផុសជាសាធារណៈកាលពីល្ងាចថ្ងៃទី20.04.2021 ដោយវីដេអូមួយនេះជាវីដេអូចាស់នោះទេ ហើយខ្ញុំបាទក៏មិនបានផុសក្នុង Acc facebook ខ្ញុំផ្ទាល់នោះដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទគ្មានគោលបំណងផ្គឺនរដ្ឋាភិបាលនោះទេ សូមបងប្អូនកុំយល់ច្រឡំលើខ្ញុំទាំងពីរនាក់អី នេះជាវីដេអូចាស់ដែលផុសក្នុង acc tiktok តាំងពីថ្ងៃទី11.04.2021 មកម្លេះ។ សូមអរគុណបងប្អូនទាំងអស់គ្នា ថ្ងែស្អែកខ្ញុំនិងទៅចូលខ្លួនទៅដោះស្រាតាមផ្លូវច្បា ប់។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំឈ្មោះហួ ធីម ភេទប្រុស អាយុ26 ឆ្នាំ សូមធ្វើការបកស្រាយចំពោះវីដេអូខាងក្រោមនេះ ។ ដោយខ្ញុំបាទបានឃើញ Page ក៏ដូចជាម្ចាស់ អាខោន Facebook មួយចំនួនបានយកវីដេអូនេះទៅផុសជាសាធារណៈកាលពីល្ងាចថ្ងៃទី20.04.2021 ដោយវីដេអូមួយនេះជាវីដេអូចាស់នោះទេ ហើយខ្ញុំបាទក៏មិនបានផុសក្នុង Acc facebook ខ្ញុំផ្ទាល់នោះដែរ ខ្ញុំបាទគ្មានគោលបំណងផ្គឺនរដ្ឋាភិបាលនោះទេ សូមបងប្អូនកុំយល់ច្រឡំលើខ្ញុំទាំងពីរនាក់អី នេះជាវីដេអូចាស់ដែលផុសក្នុង acc tiktok ( បងហួចិត្តមួយ ) តាំងពីថ្ងៃទី11.04.2021 មកម្លេះ។ សូមអរគុណបងប្អូនទាំងអស់គ្នា។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាខុសពិតមែនដែលបើកបរសេពគ្រឿងស្រវឹង តែខ្ញុំមិនបានផឹកអស់មួយដបនោះទេ ហើយអ្វីដែលសំខាន់ខ្ញុំមិនបានបើកបរទៅប៉ៈពាល់ដល់បងប្អូនណាម្នាក់ដែរ។ សូមម្ចាស់ផេកមួយចំនួនបើគ្រាន់តែចង់ Like ឬ share សូមកុំយកវីដេអូចាស់របស់ខ្ញុំផុសដើម្បីធ្វើអោយខូចកិត្តិយសរបស់ខ្ញុំអី វីដេអូនេះគឺផុសក្នុង Tiktok ថ្ងៃទី 11.04.2021 ក្នុងអាខោន ( បងហួចិត្តមួយ ) ដែលការផុសនេះ គឺមុនចរាចរណ៍ក្រសួងបានប្រកាសបិទក្រុង ដូច្នេះសូមបងប្អូនកុំយល់ច្រឡំលើខ្ញុំថាចង់ផ្គឺនរដ្ឋាភិបាលអី វាជាកំហុសអចេតនានោះទេ សូមបងប្អូនយោគយល់ដល់កិត្តិយសខ្ញុំផង»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១នេះស្រាប់តែសារព័ត៌មានហ្វេសញ៉ូស៍បានចុះផ្សាយអោយដឹងថាបុរសទាំងពីរនាក់នេះត្រូវបានសម ត្ថ កិច្ច ឃា ត់ ខ្លួ ន ហើយ។ដោយនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានស្រាវជ្រាវគណនី TikTok មួយដែលបានធ្វើការបង្ហោះវីដេអូជួបជុំផឹកគ្រឿងស្រវឹងក្នុងរថយន្ត ដោយមិនគោរពវិធានការរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនបុរសទាំង២នាក់បានហើយនៅថ្ងៃនេះ។ផ្ដល់សិទ្ធិដោយ៖Khmerfly

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *