Connect with us

តារា&សិល្បៈ

អេមហួស បទស្នាដៃដំបូងបង្អស់របស់លោក ខេមរៈសិរីមន្តនិពន្ធទាំងទំនុកច្រៀងនិងMelodyដោយផ្ទាល់ ពេលបទនេះផលិតឡើង ខេមរៈសិរីមន្តបង្ហាញអារម្មណ៍លោកថា(មានវីដេអូ)

Last Updated on April 21, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពីលោក ខេមរៈសិរីមន្តឈានជើងចូលច្រៀងនៅក្នុងវិស័យសិល្បៈ យើងមិនធ្លាប់បានឃើញលោក និពន្ធបទចម្រៀង និងMelody ដោយផ្ទាល់នោះទេ​ ឃើញតែបងប្រុសរបស់គាត់ លោកខេមរៈ ភារុណ និងអ្នកនិពន្ធផ្សេងទៀតនិពន្ធបទចម្រៀងដោយ លោក ច្រៀង ដែលបទចម្រៀងទាំងអស់នោះចេញមកទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តអ្នកស្ដាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់យប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១នេះវិញ ផលិតកម្មហង្សមាសបានបញ្ចេញបទចម្រៀងដ៏ថ្មីស្រឡាងមួយបទ ដែលជាបទចម្រៀងនិពន្ធទំនុកច្រៀងនិងMelody ដោយលោក ខេមរៈសិរីមន្តផ្ទាល់តែម្ដង និងនិពន្ធបងភ្លេង ព្រមទាំងសម្រួលតន្រ្តីដោយលោក ឈិត តេងរិទ្ធ ដែលជាអ្នកសម្រួលតន្រ្ដីក្នុងបទចម្រៀងដ៏ល្បី ពឺតៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាបទចម្រៀងនោះមានចំណង់ជើងថា ខ្ញុំរឹតតែស្រលាញ់គេរឹតតែស្អប់។ចំំណែកឯលោក ខេមរៈ សិរីមន្តពេលបទចម្រៀងដែលនិពន្ធដោយស្នាដៃរបស់លោកផ្ទាល់បានចេញផ្សាយលោកក៏បង្ហោះសាររៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាការនិពន្ធទំនុកច្រៀងនឹងMelodyលើកដំបូងរបស់ខ្ញុំពេលថតសំឡេងខ្ញុំច្រៀងបណ្តើរហូទឹកភ្នែកបណ្តើរ តែមិនដឹងបងប្អូនស្តាប់ទៅពិរោះរឺអត់ទេ អ្នកស្រលាញ់គេតែម្ខាងទើបអារម្មណ៍មួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *