Connect with us

ព័ត៌មាន

ក្រោមហេតុផលទាំងអស់នេះទើប កាកា បែកគ្នាហើយត្រូវគ្នាវិញ អ្នកយល់នឹងយល់ អ្នកអត់យល់ មិនចង់យល់ក៏តាមហ្នឹង

Last Updated on April 22, 2021

កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១នាពេលកន្លងទៅអ្នកនាង កាកា អូស្រ្ដាលីបានបង្ហោះសារដ៏វែងអន្លាយមួយនៅលើបណ្ដាញសង្គមហ្វេបុករបស់នាង ដោយរៀបរាប់ថា បែកគ្នាហើយត្រូវគ្នាវិញ បែកគ្នាហើយត្រូវគ្នាវិញ អញ្ចឹងក៏ត្រដរផុសឱ្យគេដឹងមិនចេះខ្មាស់គេ! ! ! ខ្ញុំសូមសម្រាយមួយអត្ថបទនេះឱ្យឆាប់ចប់ អ្នកយល់នឹងយល់ អ្នកអត់យល់ មិនចង់យល់ក៏តាមហ្នឹងទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកមានអីតាស៊ីវិលមិនមែនចង់លេងគ្នាថ្ងៃហ្នឹងហើយបានថ្ងៃហ្នឹងទេ ប្រទេសកម្ពុជាខ្ញុំមិនដឹងទេ ប៉ុន្តែបើប្រទេសអូស្ត្រាលីដែលខ្ញុំរស់នៅយើងត្រូវដាក់ពាក្យ សំណុំបែបបទរស់នៅបែកគ្នាយ៉ាងហោចណាស់ក៏ 12ខែ ទម្រាំហ្នឹងអាចទទួលលិខិតលែងលះជាផ្លូវការ ព្រោះបើសិនជានៅក្នុងរយៈពេល 12ខែឡើងទៅគ្មានដំណោះស្រាយ គ្មានអ្វីដែលសំអាងថាប្ដីប្រពន្ធមួយគូនេះ មិនអាចជួបគ្នាឬបន្តចំណងអាពាហ៍ពិពាហ៍ជាដាច់ខាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះលិខិតលេងលះជាផ្លូវការហ្នឹងចេញលិខិតតាមផ្លូវច្បាប់ ហើយគ្រប់រឿងហ្នឹងបានបញ្ចប់ដោយសន្តិវិធី! យល់ឬនៅអ្នកពិនខាងអង្គុយចាំសើចគេរយះមាត់ ពីត្រចៀកម្ខាងទៅត្រចៀកម្ខាងទៀត? ដូច្នេះវាមិនចម្លែកទេដែលអ្នកមានអីតាសុីវិលដូចខ្ញុំត្រឡប់មកផ្ទះរួមរស់ជាមួយគ្នាវិញ ព្រោះជាក់ស្ដែងខ្ញុំជាម្ដាយប្រកដជា មិនចុះចាញ់ដោយសារប្ដីតែសុខចិត្តចុះចាញ់ដោយសារកូន សម្រេចចិត្តត្រឡប់ដើម្បីស្នាមញញឹមរបស់កូនចំរើន ត្រឡប់មករួមរស់ក្នុងផ្ទះជាមួយឪពុកកូនរបស់ខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេងលើគ្រែដែលខ្ញុំដឹងថាកូនហ្នឹងមានភាពកក់ក្តៅបំផុត ហើយក៏តាំងចិត្តថាព្យាយាមកែភាពអវិជ្ជមានដែលមានរៀងខ្លួន ហើយបើតាំងចិត្តធ្វើដើម្បីកូនហើយ តែថ្ងៃក្រោយបើនៅតែដដែល យើងដឹងហើយថាគ្មានអ្វីដែលសុខជាងការដោះលេងខ្លួនឯង ដកខ្លួនដើរលេងមួយរយៈឬក៏ស្ងៀមស្ងាត់ ដើម្បីបំពេញការតាំងចិត្តរបស់យើងដើម្បីតែកូនទៅ ឃើញតែស្នាមញញឹមរបស់កូនគឺជាសុភមង្គលធំបំផុតសម្រាប់ជីវិតម្ដាយម្នាក់នេះទៅហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះក្នុងគ្រាមួយនោះដែលខ្ញុំតាំងចិត្តថាដើរចេញ មេម៉ាយខ្ញុំមិនដែលធ្លាប់គិតរឿងចង់បានប្ដីថ្មីអីទេ តែឥឡូវបើត្រឡប់ហើយ ឧទាហរណ៍ថាប៉ាវានៅតែមិនចង់កែ ប្រពន្ធក៏លេងខឹងលេងជេរលេង ស្ដីអ្វីទាំងអស់ទៀតហើយ គ្រាន់តែដឹងថាលុយក្នុងធនាគារប្រពន្ធកូនចុះដកចាយហើយ មិនឲ្យប៉ាចុះសប្បាយតែឯងទៀតទេ! សូមប្រកាសជាផ្លូវការថាខ្ញុំនឹងកូនត្រឡប់មកនៅផ្ទះវិញហើយ ក្នុងកាលៈទេសៈណាបងប្អូនមិនចាំបាច់ចង់ដឹងអីទៀតទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំឱ្យគេថាខំតាមដានភាពយន្តជីវិតពិតរឿងខ្ញុំវាអត់ប្រយោជន៍ ព្រោះអ្នកមានប្រយោជន៍គឺអ្នកដែលចូលចិត្តតាមដាន ភាពយន្តដែលគេនិពន្ធខ្លួនឯងសម្ដែងខ្លួនឯង មានគ្រប់ឈុតឆាកមានគ្រប់រសជាតិ ចេញមួយរឿងចូលមួយរឿងតភាគរាប់ឆ្នាំក៏មិនចេះហត់ តាមដានលុះក្ស័យដែលខ្ញុំគ្មានថ្ងៃអាចធ្វើដូចបាន! បើត្រេកអរចំពោះការជួបជុំគ្នាវិញរបស់គ្រួសារខ្ញុំ នាងខ្ញុំក៏សូមអរគុណពីចម្ងាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបើអង្គុយសើចឬក៏យំ នាងខ្ញុំក៏សុំទោសពីចម្ងាយដែលធ្វើឱ្យខកបំណង ព្រោះមិនបានឃើញយើងខ្ញុំព្រាត់ប្រាស់គ្នាកូនកំព្រាសម្រេចដូចបំណង… អរគុណសម្រាប់កម្លាំងចិត្តដែលអ្នកទាំងអស់គ្នាបានផ្ដល់ឱ្យខ្ញុំមួយរយៈនេះ យ៉ាងហោចណាស់ពីពេលនេះតទៅ ខ្ញុំមិនមែនរស់នៅក្នុងប្រអប់តែឯងទៀតទេ… ស្រឡាញ់គោរពអ្នកទាំងអស់គ្នាមិនថាអ្នកស្រឡាញ់ឬក៏អ្នកស្អប់ វត្តមានអ្នកទាំងអស់គ្នាបានផ្ដល់ចំណេះដឹង អំពីសង្គមខ្មែរយើងសម្រាប់នាងខ្ញុំច្រើនណាស់ ជូនពរអ្នកទាំងអស់គ្នាឲ្យជៀសផុតពីមេរោគកូវីត-19។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *