Connect with us

ព័ត៌មាន

សារដ៏មានន័យរបស់ព្រះនាង តូច ជេនណា ផ្ញើរជូនជនរួមជាតិក្នុងវេលាដ៏សែនលំបាកនេះ ដោយព្រះនាងមានបន្ទូលថា…

Last Updated on April 22, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋខ្មែរក្នុងរដូវកាលកូវីដកំពុងតែឆ្លងខ្លាំងនេះ ទើប ព្រះនាង តូច ជេនណា បានបង្ហោះសារដ៏មានអត្ថន័យលើទំព័រហ្វេបុកផ្លូវការរបស់ព្រះនាង ដោយព្រះនាងមានព្រះបន្ទូលថា ស្ថិតក្នុងស្ថានភាពដ៏លំបាក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិត ១៩ នេះ សូមពុកម៉ែមាមីងបងប្អូនទាំងអស់មេត្តា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស៊ូទ្រាំ យោគយល់ និងអធ្យាស្រ័យចំពោះពេលវេលាដ៏លំបាកនេះ ដោយនៅក្នុងផ្ទះមិនចេញក្រៅ ហេីយបន្តអនុវត្តន៍វិធានការ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងបានខ្ជាប់ខ្ជួនបំផុតដេីម្បីសុវត្ថិភាពសុខភាពរបស់យេីងទាំងអស់គ្នា។ ការអនុវត្តតាមប្រសាសន៍រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល គឺមិនត្រឹមតែជួយការពារអ្នកឲ្យជៀសឆ្ងាយពី ជំងឺដ៏កាចសាហាវនេះនោះទេ ហើយថែមទាំងការពារមនុស្សជាទីស្រឡាញ់ និង មនុស្សជុំវិញខ្លួនយើងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល ទ័ពអាវសជួរមុខគ្រូពេទ្យ នឹងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ បងប្អូនសិស្សានុសិស្សទាំងអស់ ពិសេសកុមារាកុមារីគួរតែយកពេលវេលានេះប្រឹងប្រែងរៀនសូត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសំងំនៅផ្ទះ រឺក្នុងបន្ទប់ដេីម្បីរៀនសូត្របន្ថែមនៅផ្ទះ ជាមួយម៉ាក់ប៉ា និងរៀនសូត្រតាម online។ ស៊ូលំបាករយះពេលខ្លី តែយេីងនឹងបានរស់នៅសុខសប្បាយយូរអង្វែងជាមួយគ្នា។ ស៊ូស៊ូ កម្ពជា! យេីងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *