Connect with us

ព័ត៌មាន

មានសង្ឃឹមហើយ ពេលឃើញស្រ្ដីពោះធំត្រូវម្ចាស់ផ្ទះអោយរើចេញ ស្រាប់តែ…

Last Updated on April 23, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញព័ត៌មានរបស់បងស្រីពោះធំម្នាក់ដោយសារតែគ្មានលុយបង់ថ្លៃផ្ទះ ទើបម្ចាស់ផ្ទះអោយរើចេញ ពេលឃើញបែបនេះ មហាជនជាច្រើនបានសម្ដែងអារម្មណ៍អាណិតអាសូរជាខ្លាំងទៅដល់បងស្រីពោះធំនោះ ដែលត្រូវម្ចាស់ផ្ទះអោយគាត់រើចេញទាំងដែលគាត់មានផ្ទៃពោះជិតគ្រប់ខែឆ្លងទន្លេទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលបានទទួលដំណឹងនេះទើប លោកជំទាវ កែ សួនសុភី ស សុខា បានជួយបងស្រីពោះធំខាងលើដោយជួយរកផ្ទះជួលថ្មីអោយព្រមទាំង ទិញគ្រឿងបរិភោគមួយចំនួនអោយគាត់ ជាពិសេសនោះជួយឩបត្ថម្ភការសម្រាលកូនចំពោះបងស្រីពោះធំនោះថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលបានជួយបងស្រីពោះធំនេះរួចមក ទើបមានគណនីហ្វេបុកមួយឈ្មោះ​ Aing Serey Piseth បានបង្ហោះសារជូនដំណឹងដល់មហាជនអោយបានដឹងព័ត៌មានបន្ថែមទាក់ទងនឹងព័ត៌មានខាងលើថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកចិត្តមេស្រី លោកជំទាវ កែ សួនសុភី ស សុខា ស្ត្រីពោះធំជិតគ្រប់ខែឈ្មោះ យឹម សុផា ដែលពុំមានលទ្ធភាពបង់ថ្លៃផ្ទះជួលត្រូវបានម្ចាស់ស្នើសុំអោយរើចេញនៅរសៀលនេះត្រូវបានខ្ញុំចុះទៅសម្របសម្រួល និងបានរកកន្លែងផ្ទះជួលថ្មីបានហើយព្រមទាំងបានទទួលអំណោយពីលោកជំទាវ កែ សួនសុភី ស សុខា រួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្ករ៤បេ មី១កេះ ត្រីខ៣យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ អំបិល ស្កសរ ប៊ីចេង សៀង ឆៃប៉ូវ ទឹកសុទ្ធ និងថវិកា២០ម៉ឺនរៀល។ ***បន្ថែមពីលើនេះទៅទៀតលោកជំទាវ កែ សួនសុភី ស សុខាថែមទាំងឧបត្ថម្ភការសម្រាលកូនជូនបងស្រីរូបនេះថែមទៀតផង ដើម្បីជាតិ ប្រជាជន និងយុវជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *