Connect with us

ព័ត៌មាន

កូនស្រីកវីនិពន្ធ ជុំ ប៊ុនធឿនអ្នកនិពន្ធបទ ខ្លុយស្នេហ៍ត្នោតទេរ បង្ហោះសារអួលដើមកក្រោយពេលម្ដាយស្លា ប់ដោយសារកូវីដ

Last Updated on May 11, 2021

កវីនិពន្ធ ជុំ ប៊ុនធឿនជាកវីនិពន្ធដ៏ល្បីប្រចាំផលិតកម្មហង្សមាស ដែលលោកបាននិពន្ធបទចម្រៀងជាច្រើនសុទ្ធតែជាបទល្បីៗអោយលោកព្រាប សុវត្ថិច្រៀងមានដូចជាបទ ខ្លុយស្នេហ៍ត្នោតទេរ ម្អមស្រែ ខ្ទមស្រែសំងាត់ ជាដើម។ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាកវី និពន្ធ ជុំ ប៊ុនធឿនបានទទួលមរណៈភាពជាច្រើនឆ្នាំទៅហើយក្ដី តែស្នាដៃនិពន្ធបទចម្រៀងរបស់គាត់នៅតែទទួលបានការគាំទ្រខ្លាំងដដែល ដោយមានមហាជនជាច្រើនបានចូលទៅកាន់យូធូបហើយស្វែងរកបទចម្រៀងដែលលោកនិពន្ធបើកស្ដាប់ជារៀងរាល់ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកស្រាប់តែនៅថ្ងៃទី១០ ខែឩសភា ឆ្នាំ ២០២១នាពេលកន្លងទៅ តាមរយៈគណនីហ្វេបុករបស់កូនស្រីកវីនិពន្ធ ជុំ ប៊ុនធឿនបានបង្ហោះសារដ៏ក្តុកក្តួលមួយទាក់ទងនឹងការទទួលមរណៈភាពរបស់ម្ដាយនាងដោយសារកូវីដ ក្នុងនោះកូនស្រី កវី និពន្ធ ជុំ ប៊ុនធឿនបានរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រទ្បប់ទៅអតីតកាល ពេលដែលម៉ែធ្វេីតេស្ត ម៉ែចាប់ផ្តេីមឈឺ ក្តៅខ្លួន គ្រុន ក្អកខ្លាំង​ ខខ្ញុំបានឲ្យម៉ែធ្វេីតេស្ត ម៉ែថាមិនអីទេម៉ែក្អកធម្មតា រំលងបានប្រហែលជា៣ថ្ងៃម្តាយយធំក៏រកឃេីញថាវិជ្ជមានពេលនោះម៉ែដឹងខ្លួនច្បាាស់ហេីយថា ម៉ែប្រហែលជាឆ្លងជំងឺនេះប្រាកដណាស់ បន្ទាប់មកថ្ងៃទី២៣ខែមីនា ម៉ែធ្វេីតេស្តសំណាកទាំងអស់គ្នាជាមួយអ្នកក្នុងភូមិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី២៥គ្រូពេទ្យក៏បានខលមក ម៉ែមានវិជ្ជមាកូវីត១៩ ពេលនោះម៉ែស្លន់ស្លោ ម៉ែភ័យ ខ្ញុំក៏បាននិយាយពន្យល់ម៉ែថា កុំភ័យកូនក៏ទៅ បងប្អូនយេីងក៏ទៅ ម៉ែហាក់ចាប់នេះខុសចាប់នោះខុស មុនទៅពេទ្យម៉ែបង្រៀនកូនបេីកសោរទូរដែកសំងាត់ ម៉ែផ្តាំពាក្យច្រេីនបេីម៉ែទៅលេីកនេះមិនបានមកវិញ កូនត្រូវមេីលការខុសត្រូវផ្ទះ កូនត្រូវធ្វេីជាមនុស្សធំ លុយកាក់កូនត្រូវកាន់ឲ្យជាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលទៅដល់ពេទ្យរបេងម៉ែនិយាយថាម៉ែភ័យ កូនដឹកដៃម៉ែទៅថតសួត ម៉ែថាម៉ែហត់ដេីរអត់រួចទេ  ដល់បន្ទប់គេង ម៉ែថាចុកពោះរាគ ដោយសារឥទ្ធិពលថ្នាំកូវីត ម៉ែដេីរទៅបន្ទប់ទឹកបណ្តេីរ ជុះតាមផ្លូវបណ្តេីរ កូនមិនខ្ពេីមនោះទេ កូនតាមជូតសម្អាតឲ្យម៉ែ យប់ទ្បេីងមោង១២យប់ កូនក្រោកសួរម៉ែ ឃ្លានទេ កូនឆុងបបរឲ្យ ម៉ែហូបបានតែពីរម៉ាត់ក៏ឈប់ ម៉ែចាប់ផ្តឹីមក្អួត កូនជួយម៉ែមិនបាន បានត្រឹមតែជូតសម្អាតកម្អួតម៉ែ លេីកទឹកក្តៅ ផ្លែឈេី បញ្ចុកបបរម៉ែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់ថ្ងៃទី២៧ សភាពម៉ែធ្ងន់ធ្ងរ ដោយសារថ្នាំធ្វេីទុក្ខ ម៉ែមិនព្រមហូបអីទៀត កូនសម្រេចចិត្ត ស្នេីពេទ្យបញ្ជូនម៉ែទៅពេទ្យរុស្សី មុនទៅម៉ែកាន់តែភ័យ ម៉ែប្រាប់ថា ម៉ែមិនចង់ទៅទេកូន ម៉ែចង់នៅក្បែរកូន នៅក្បែរប្អូន ម៉ែមិនអីទេ ម៉ែទៅឆាប់ជាណា គ្រូពេទ្យជួយម៉ែបាន  កូនបានត្រឹមផ្លាស់ខោអាវ យកម៉ែងូតទឹក ស្លៀកសារុងជូនម៉ែ កូនផ្តាំថាម៉ែកុំខ្លាចកូនខលទៅម៉ែរាល់ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែមិនដូចការគិត ម៉ែគឺធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃរហូត ដល់ពេលនេះម៉ែបានចាកចេញចោលកូនពិតមែន  ពេទ្យថាម៉ែស៊ូណាស់ ម៉ែចង់រស់ តែហេតុអ្វីក៏ព្រហ្មលិខិត សាហាវយ៉ាងនេះ ថ្ងៃមិញកូនមានអារម្មណ៍ថាម៉ែ ហត់ហេីយម៉ែចង់សម្រាក កូនបានរៀបចំខោអាវ ស្បែកជេីងដែលម៉ែស្រទ្បាញ់ យកទៅពេទ្យក៏បានផ្លាស់ស្លៀកពាក់ជូនម៉យ៉ាងស្អាត ម៉ែហត់ហេីយ ម៉ែសម្រាកទៅ ម៉ែឈប់គិតពីកូនទៀត ម៉ែលែងលំបាកហេីយ ផ្លូវចិត្តម៉ែឈប់ឈឺហេីយ ម៉ែឈប់ននាលដូចត្រីក្រាញ់ទៀតទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនមិនសល់អ្នកណាទៀតទេ កូនឯកាណាស់ អស់ហេីយពាក្យថាម៉ែ លឿនណាស់ ម៉ែតែម្នាក់ដែលកូនតែងតមាត់ ព្រោះយល់ថាម៉ែកូនយេីង យល់ថាម៉ែច្បាស់ជាលួងកូន ម៉ែគេមិនដូចម៉ែយេីងទេ ម៉ែយេីងជេរទៅហៅមក កូនអង្គុយទល់មុខម៉ែមួយយប់ទល់ភ្លឺនេះ កូនមិនអស់ចិត្តា

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *