Connect with us

ព័ត៌មាន

ភ្ញាក់ព្រើត ក្រោយពេលដែលបងប្រុសម្នាក់ទម្លាយអត្តចរិករបស់ឃន ឈុនដារ៉ាថាជាមនុស្ស…

Last Updated on May 17, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះកូនប្រសារនិងកូនស្រីរបស់ឩកញ្ញ៉ា ហេង សៀ ត្រូវបានចា ប់ ខ្លួ ន ក្រោយពេលដែលពួកគេបានជួលមនុស្សថ តរូបភាព អា ស អា ភា ស  ដើម្បី​បំភាន់​ភ្នែកសាធារណជន និង​បំផ្លាញ​កិត្តិ​យសរបស់កញ្ញា មាន ពេជ្ររីតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពេលពួកគេត្រូវបានសមត្ថ កិច្ច ចា ប់ ខ្លួ ន ស្រាប់តែនៅថ្ងៃទី១៧ ខែឩសភា ឆ្នាំ ២០២១នេះ បងប្រុសម្នាក់ដែលមានគណនីហ្វេបុកឈ្មោះ Bunlene Khimបានចេញមកទម្លាយពីអត្តចរិកពិតរបស់ឃន ឈុនដារ៉ា ដោយគាត់រៀបរាប់យ៉ាងវែងអន្លាយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្គាល់ដារ៉ាតាំងពីឆ្នាំ ២០១៦ ខ្ញុំអាចនិយាយថា គាត់ជាឪពុក និងស្វាមីល្អ មិត្តភក្តិល្អ និងយុវជនល្អម្នាក់។ – ដារ៉ាជាឪពុក និងស្វាមីល្អ! បើយើងមើលហ្វេសប៊ុករបស់គាត់ ក្រៅពីការងាររកសុី និងសង្គម ដារ៉ាចំនាយពេលច្រើនមែនទែនសម្រាប់គ្រួសារតូចមួយរបស់គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសកូនស្រីជាទីស្រលាញ់របស់គាត់។ យើងធ្លាប់ជជែកគ្នាថា យើងត្រូវចិញ្ចឹមបីបាច់កូនយើងអោយខ្លាំង និងពូកែ។ វាជាអាទិភាពមួយដែលយើងត្រូវតែធ្វើ ព្រោះពួកគាត់គឺជាសរសរទ្រូងសម្រេចអនាគតប្រទេសយើង។ – ដារ៉ាជាមិត្តល្អ! គាត់តែជួយយកអាសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងគាំទ្រអ្នកជុំវិញខ្លួន។ ខ្ញុំតែងទទួលបានការផ្តល់យោបលល្អៗពីការរកសុី ភាពជាអ្នកដឹកនាំ និងគំនិតឆ្នៃប្រឌិតខ្ពស់គួរអោយកោតសរសើររបស់គាត់។ សូម្បីថ្មីៗនេះ គាត់បានផ្តល់យោបលល្អៗច្រើនមែនទែនពាក់ព័ន្ធនឹងការលើកតំកើនទុរេនខ្មែរ ការនាំចេញ ការបង្កើតសមាគមន៍ទុរេនផ្សេងៗ ទន្ទឹមនឹងមិត្តភក្តិមួយចំនួនមិនខ្វល់នឹងចូលរួមចែករំលែកផងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងបានជជែកគ្នាយ៉ាងរីករាយ និងរាល់ការលើកឡើងរបស់គាត់ ខ្ញុំបានកត់ចំនាំទុក។ ដារ៉ាជាបុគ្គលដែលចេះអោនលំទោន (very humble) អោយតម្លៃ និងផ្តល់សេចក្តីរាប់អានមនុស្សជុំវិញខ្លួនខ្លាំងណាស់។ គាត់តែងហៅប្តីប្រពន្ធខ្ញុំបងបង បើទោះបីជាយើងមានអាយុស្របាលគ្នាថ្វី។ ខ្ញុំជឿថា ក្នុងសង្គមអ្នករកសុី មានមនុស្សមិនតិចទេ ដែលទទួលបាននូវអារម្មណ៍ដូចអ្វីដែលខ្ញុំទទួលបានពីដារ៉ា។ – ដារ៉ាជាយុវជនល្អ! មិនអាចប្រកែកបាន គាត់បានដឹកនាំ បង្កើតមុខរបរអោយជោគជ័យគួរអោយកត់សម្គាល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំជឿថាគាត់បានបង្កើតការងារដោយផ្ទាល់ និងប្រយោលរាប់ពាន់នាក់។ កសាងចំនូលចូលជាតិក៏មិនតិចដែរ។ លើសពីនេះ គាត់តែងចូលរួមការងារសង្គមតាមរយះគ្រប់មុខរបរក្តី និងតាមការបរិច្ចាគផ្ទាល់ខ្លួនក្តី។ គាត់ធ្លាប់ប្រាប់ខ្ញុំថាគាត់ចង់ជួយជាងគេបំផុតគឺផ្នែកអប់រំ បើសិនខ្ញុំមានគម្រោងសង្គមផ្នែកអប់រំ គឺគាត់ប្រាកដជាជួយដោយមិនស្ទាក់ស្ទើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានវេទិការចែករំលែកភាពជាអ្នកដឹកនាំ សហគ្រិនភាព ជាច្រើនដែលរូបគាត់បានជម្រុញទឹកចិត្តយុវជនក្នុងផ្លូវល្អ ប្រកបដោយភាពក្លាវក្លា និងប្រាកដនិយម។ បើសូម្បីថ្មីៗ ២សប្តាហ៍មុន ខ្ញុំបានសុំអោយគាត់ជួយចែករំលែកទៅកាន់យុវជនដែលចង់បង្កើតអាជីវកម្ម គាត់ក៏ទទួលយកសំណើរខ្ញូំទៀតផង។ តើខ្ញុំត្រូវបន្តរៀបរាប់ទៀតទេថា បើយើងមើលត្រលប់ទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយយើងនឹងមើលឃើញពីសកម្មភាពល្អៗមិនអាចកាត់ថ្លៃបានរបស់គាត់ រួមមានការបរិច្ចាគឈាម ការជួយជនរងគ្រោះទឹកជំនន់ ទីទាល់ក្រ ជនរងគ្រោះកំឡុងពេលកូវីដ…. រាប់មិនអស់ទេ! ឧទារហណ៍តូចមួយ៖ ថ្ងៃមុនឃើញបុគ្គលិកដឹកជញ្ជូនម្នាក់មានគ្រោះថ្នាក់ចរាចរណ៍ ខូចខាតភេសជ្ជះ KOI ទាំងអស់ លោកមិនត្រឹមតែមិនទាមទារអ្វីទេ តែថែមទាំងលើកទឹកចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀត។ អ្នកទាំងអស់គ្នាអាចវាយតម្លៃបុគ្គលម្នាក់ត្រឹមព័ត៌មានដែលមាន ដោយអារម្មណ៍ ឬកំហុសណាមួយ ដែលហាក់នៅស្រពិចស្រពិលនៅឡើយ។ តែក្នុងរយះពេល៦ឆ្នាំនៃទំនាក់ទំនងមួយនេះ ខ្ញុំមិនស្ទាក់ស្ទើរឡើយ នឹងនិយាយថា ខ្ញុំនៅតែគោរព និងអោយតម្លៃគាត់ សម្រាប់រឿងល្អៗទាំងឡាយ ដែលមិនគប្បីត្រូវបានបំភ្លេច! សូមអរគុណដារ៉ា! ឃឹម ប៊ុនឡែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *