Connect with us

ព័ត៌មាន

ស្មានតែគាត់មានសតិមិនល្អ ឃើញស្ពាយស្បោង៣ការរ៉ុងនេះជាប់រហូត ដ៏ដឹងការពិតដាច់ផ្ញារ(មានវីដេអូ)

Last Updated on May 31, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈបណ្ដាញសង្គមហ្វេបុករបស់បងប្រុសម្នាក់ដែលមានឈ្មោះ Vadthanak Preap បានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា គូព្រេងមិនព្រាត់អាយុមិនអស់មិនស្លាប់(បែកគ្នា២០ឆ្នាំ)ពេលអស់កម្មបានជួបគ្នាវិញមានទាំងលុយ ? បុរសម្នាក់ឈ្មោះយៀនធី អាយុខ្ទង់៤៨ឆ្នាំមានដើមកំណើតនៅ ភូមិរវៀង ឃុំកណ្តោលជ្រុំ ស្រុក ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។បានបែកគ្នាជាមួយសាច់ញាតិបងប្អូនជាង២០ឆ្នាំធ្លាក់ខ្លួនដើរពនេចរផ្សងវាសនាលើភពផែនដី គ្រប់ច្រកល្ហកយកវត្ត និងសាលាដំណាក់ធ្វើជាផ្ទះស្នាក់អាស្រ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលថ្ងៃដើរសុំអាហារពីអ្នកភូមិហូប ដោយមិនគិតថាមានរសជាតិឆ្ងាញ់ពិសារអ្វីឡើយ ។ ចំណែកទឹកវិញឲ្យតែឃើញចេះតែហូប ទោះទឹកអ្វីក៏ដោយ មិនបានគិតថា ទឹកមានមេរោគឬអត់រោគនោះទេ ។ ជីវិតពិតជាការតស៊ូមែន ជាតិទេទើបជាទុក្ខ បើតាមមើល លោកយៀនធី ប្រហែលជាមានទេវតា តាមថែរក្សារាងកាយរបស់លោកហើយមើលទៅ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះគាត់សូម្បីតែឈឺឬគ្រុនក្តៅក៏មិនដែលដែរ មួយថ្ងៃៗ ដឹងតែដើរផ្សងព្រេង ពីភូមិមួយទៅភូមិមួយ ពីខេត្តមួយ ទៅខេត្តមួយ អ្វីដែលមនុស្សគ្រប់រូបមិនដឹងនោះគឺលោកយៀនធី បានសន្សំលុយ ដែលបានមកពី ការអាណិតអាសូរ្យ របស់បងប្អូនខ្មែរយើងឲ្យគាត់ គឺគាត់ទុកដាក់បានយ៉ាងល្អ រុំព័ទ្ធ មូលដូចបាល់ ស្ពាយដើរដាក់តាមខ្លួនគ្រប់ពេលវេលា គ្មានអ្នកណាដឹងថាជាលុយនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សម្នាផងទាំងឡាយតែងយល់ឃើញ ថា យៀនធី ជាមនុស្សមានសតិមិនគ្រប់គ្រាន់ម្លោះហើយថង់ទិព្វដែលគាត់ដាក់លុយស្ពាយនោះ គ្មានអ្នកចាប់អារម្មណ៍អ្វីទេ ។ ដោយអស់កម្មអស់ពៀរវេរាកម្មចង ក្នុងរយៈពេលជាង២០ឆ្នាំកន្លងស្រាប់តែបងស្រីរបស់យៀនធី ចេះតែមានអារម្មណ៍នឹកភ្នកដល់ប្អូនប្រុសជាទីស្រលាញ់ខុសពីធម្មតា ដែលប្រាកដក្នុងចិត្តថាបានស្លាប់យូរហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនៅរស់មិនដឹងជានៅទីណាទេ ? ស្ត្រីរូបចំណាស់នោះថា គាត់នឹកប្អូន ប្រុសប្រហែលជាង២ខែគឺនឹកខ្លាំង តមកស្រាប់តែឮ ដំណឹងថា ប្អូនប្រុសរបស់គាត់មិនទាន់ស្លាប់ទេ គេឃើញឆ្គួតគឺដើររើស សំរាមស្ពាយថង់ដើរដេកតាមវត្តអារាមនិងផ្សារនៅ ម្តុំស្រុកកោះធំខេត្តកណ្ដាល។ ឮដូច្នោះស្ត្រីដែលជា បងស្រីបង្កើតយៀនធី បានពិគ្រោះ យោបល់គ្នាជាមួយបងប្អូននិងកូន ប្រសារហើយក៏ជិះម៉ូតូកង់បី ដើរស្វែងរកប្អូនប្រុសចេញដំណើរពី ខេត្តត្បូងឃ្មុំទៅស្រុកកោះធំតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលទៅដល់ហើយបានជួបដូចក្តីប្រាថ្នាមែន គឺឃើញប្អូន អាណិតខ្លោចផ្សាចិត្តជាពន់ពេកទឹកភ្នែកហូរមិនដឹងខ្លួន ព្រោះឃើញសកម្មភាពយៀនធីដើរឆ្កឹះសំរាម និងដេកលើឥដ្ឋធ្វើជាផ្ទះ មិននៅអង់យូរឡើយ គាត់បានប្រថុយចូលទៅជិតប្អូនប្រុសស្រែកហៅ ឈ្មោះយៀនធីៗ ចំណែក យៀនធី ក៏នៅចាំចងសម្លេងបងស្រីបានផងដែរ ហើយក៏យំអោបគ្នា ។ តមកទើបឡើងជិះម៉ូតូកង់បីមករកវត្តដែលពូធីធ្លាប់ស្នាក់នៅពេលយប់ៗ ។ យៀនធី ក៏បង្គំថ្វាយព្រះសង្ឃ ជា ចៅអាវាសប្រាប់ថា÷

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់នឹងលា លោកគ្រូទៅស្រុកកំណើតវិញហើយជាហេតុធ្វើឱ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះម្នាក់ៗ ក៏យល់ថាយៀនធី ឆ្គួតចិត្ត មិនដឹងអ្វីទេ ។ តមកយៀនធី ប្រាប់ព្រះសង្ឃថា មុននឹងទៅខ្ញុំករុណាសុំពេលរាប់លុយសិន ហើយក៏ទាញថង់ទិព្វរបស់គាត់ចំនួន៣ការ៉ុងដែលស្ពាយតាមខ្លួនពេលនោះ ព្រះអង្គចៅអធិការវត្តក៏បានហៅ ញាតិញោម ឧបាសក់មកអោយជួយរាប់លុយយៀនធី កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១។ ប្រាក់របស់យៀនធី រួមមាន÷ ប្រាក់ដុល្លាមានចំនួន៨៣០$និងប្រាក់រៀលមានចំនួន១៤,៤២០,០០០៛ដប់បួនលានបួនសែនពីរមុឺនរៀល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាស្ត្រីត្រូវជាបងស្រី យៀនធីបានរៀបរាប់ថា÷ មូលហេតុដែលប្អូនប្រុសរបស់គាត់ ចេញចោលផ្ទះនោះ ដោយសារឳពុករបស់គាត់មានប្រពន្ធចុង ក្រោយ ហើយយៀនធី រស់នៅមិនកើត មិនចំណុះចុះនិងម្តាយចុងនោះក៏សុខចិត្ត ចេញពីផ្ទះមិនទាំងបានប្រាប់អ្នកផ្ទះឲ្យដឹងផងនោះទេ គឺបាត់ឈឹងតែម្តង ។ ក្រោយពីរាប់លុយអស់ចំនួន៣ការរ៉ុងហើយ យៀនធី បានថ្វាយបង្គំទូលលា ព្រះគ្រូចៅអធិការ វត្តដោយក្តីគោរព និងសអោយព្រះអង្គប្រទានពរជ័យដល់បងប្អូន របស់គាត់ផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកងាកក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់ព្រះសង្ឃដែលគង់នៅវត្តសំពៅមាសកែវមុនី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ព្រះតេជគុណ ជាសុភីបានថតវីដេអូសកម្មភាពរាប់លុយអោយពូធីនៅក្នុងវត្ត ហើយព្រះអង្គក៏មានសង្ឃដិការថា ថ្ងៃនេះបងៗ ធីមកយកពូធីទៅផ្ទះវិញហើយ 29.05.2021។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មាន45 seconds ago

សោកស្ដាយណាស់ជាថៅកែការ៉ាស់សាំង PTTដ៏ធំនៅភ្នំពេញ បែរជាមកបញ្ចប់ជី..វិ..តខ្លួ..នឯងព្រោះតែបញ្ហាមួយនេះ

ព័ត៌មាន37 mins ago

ក្រោយភ្លៀងមេឃស្រឡះ ពេលនេះខ្ញុងនិងស្វាមីញាប់ដៃញាប់ជើងចេញរកស៊ីវិញដើម្បីរកប្រាក់ដោះបំណុល ហើយមានអ្នកសរសើរនិងចូលមើលឡាយរហូតដល់…(មានវីដេអូ)

ព័ត៌មាន2 hours ago

ចេះតែឆ្ងល់ម៉េចបាននាយពាក់មីដែលជាដៃគូដ៏ឆ្នើមរបស់នាងខ្ញុងមិនឃើញជួយខ្ញុងចឹង ពេលនេះពាក់មី ទម្លាយមូលហេតុហើយថា…(មានវីដេអូ)

ព័ត៌មាន4 hours ago

ទីបំផុតលោកគ្រូជោគជ័យ សៀវ សុផលបានចេញមុខសុំទោសជាសាធារណ:ចំពោះការបំផុស ១ដុល្លានិងប្រាប់ថាហូបបាយអត់ឆ្ងាញ់ទេដោយសារ…(មានវីដេអូ)

ព័ត៌មាន16 hours ago

អាណិតអ្នកនាងខ្ញុងណាស់ ក្រោយជួបព្យុះភ្លៀងពេលនេះនាងប្រកាសបាញ់លុយត្រឡប់ទៅបងប្អូនវិញទាំងអស់និងប្រាប់រឿង០៣យ៉ាងទៀតថា…

ព័ត៌មាន2 weeks ago

ទីបំផុតស្គាល់អត្តសញ្ញាមនុស្សប្រុសស្រីទាំង០៥នាក់ដែលល ង់ទឹកនិងមូលហេតុបណ្ដា លអោយមានរឿងនេះកើតឡើង ដើមចមដំបូងគឺ…

ព័ត៌មាន2 weeks ago

ញាក់សាច់រដូវកូវី ដអ្នកដាច់បាយអែបកៀន ក្រោយគូដណ្ដឹងជូនRoll Royce Ghostរំភើបពេកស្រាប់តែអាមុីប្អូនអាជីលើកឡើងបែបនេះថា…(មានវីដេអូ)

ព័ត៌មាន4 weeks ago

ប្រុងប្រយ័ត្នកុំធ្វេសប្រហែសអោយសោះ​ ចំថ្ងៃកាន់បិណ្ឌទី០១កៅឆាយវត្តនាគវ័នភ្លែត ដោយរកឃើញអ្នកវិជ្ជមានកូវីដចំនួន…(មានវីដេអូ)

ព័ត៌មាន2 weeks ago

ប្ដីស្រែកទ្រហោរយំ ចំណែកបងស្រីស្រែករកយុត្តិធម៌អោយប្អូនស្រីដែលសម្រាលបានប៉ុន្មានថ្ងៃត្រូវស្លា..ប់ ដោយបងស្រីនិយាយអំពីការស្លា..ប់របស់ប្អូនស្រីគាត់ថា…(មានវីដេអូ)

ព័ត៌មាន4 weeks ago

អានសារដែលអ្នកស្រី ទ្រី សុផានិតបង្ហោះបន្តគ្នារួចទើបដឹងរឿងហើយនិងអាណិតគាត់ គាត់មិនបានសម្ដែងទេជារឿងពិត តាមពិតរឿងហេតុបែបនេះសោះទើបគាត់បង្ហោះសារR.I.P