Connect with us

ព័ត៌មាន

លោកស្រី ទ្រីដាណាទម្លាយរឿងនារីស្លៀកពាក់សដែលត្រូវគេចូលរូប ស្ដាប់ហើយព្រឺសម្បុរ

Last Updated on June 18, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២១ លោកស្រី ទ្រីដាណាបានបង្ហោះសារដ៏វែងអន្លាយមួយរៀបរាប់ពីរឿងក្មេងស្រីម្នាក់ដែលត្រូវគេចូលរួប ហើយស្លៀកពាក់ប្លែកៗ ព្រមទាំងអោយគេហៅនាងថាព្រះនាងថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោកស្រី ទ្រីដាណាបានរៀបរាប់ថា មានអារម្មណ៍ថាអាណិត ហើយក៏មានចម្ងល់ជាច្រើន ខ្ញុំស្ដាប់បងស្រីគាត់ហើយ ទើបដឹងរឿង មិនចាប់អារម្មណ៍ទេកាលមុន តែអ្នកក្នុង Tiktok ចេះតែប្រាប់ថាឱ្យជួយគាត់ ហើយឃើញបងស្រីគាត់ឆាតមកខ្ញុំដែរ។ គ្រួសារគាត់លំបាកណាស់ ជួលផ្ទះគេនៅ ៣នាក់ ម្ដាយ ប្អូនស្រីក្នុងរូប និងបងស្រី ដែលថតនាងរាល់ថ្ងៃនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់ថ្ងៃ គ្រួសារប្អូនស្រីកំពុងខ្វះខាត ព្រោះប្អូនស្រីកាន់សីលជាប់ ហូបបួស ចូលចិត្តធ្វើបុណ្យ សែនផ្លែឈើច្រើនៗរាល់សីល ដល់ទៅ ៨ទិស បើតាមស្ដាប់ដំណើររឿង បងស្រីគាត់ប្រាប់នោះ គឺប្អូនស្រីចាប់ផ្ដើមមានបញ្ហាកាលខែ១២ ឆ្នាំ២០១៩។ កាលនោះ ពួកគាត់រើទៅជួលផ្ទះថ្មីនៅប៉ោយប៉ែតបានប្រហែល២ខែ ស្រាប់តែប្អូនស្រីចាប់ផ្ដើមនិយាយប្លែកៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយយំសុំទៅកោរសក់បួសនៅវត្តជាដូនជីរហូត។ តែម្ដាយ និងបងស្រីគាត់នោះអត់ព្រមទេ ចង់យកទៅព្យាបាល តែចាប់គាត់មិនឈ្នះ។ ប្អូនស្រីនោះ គាត់និយាយរឿងព្រះនាង និយាយរឿងពីបុរាណ តាំងពីសម័យលង្វែកឱ្យស្ដាប់ និងប្រាប់ឱ្យម្ដាយ បងស្រី ហៅខ្លួនថាព្រះនាង។ បងនាងថា ឃើញប្លែកបែបនេះភ័យណាស់ សួរអ្នកជិតខាង ទើបដឹងថាកន្លែងនេះ ធ្លាប់មានអ្នកមកនៅ សុទ្ធតែមានបញ្ហារឿងគេចូលរូប ទាល់តែលេងភ្លេងរើចេញទើបរួចខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ដាយប្អូនស្រីនេះ ចង់រើចេញដែរ តែនាងមិនព្រមចេញដាច់ខាត សុខចិត្តស្លាប់ក៏មិនចេញ ទើបម្ដាយ និងបងស្រីទ្រាំមើលនាងរាល់ថ្ងៃ។ នាងចាប់ផ្ដើមស្លៀកពាក់ចម្លែកតាមបែបបុរាណ ធ្វើបុណ្យ នៅក្នុងបន្ទប់សមាធិ ហើយមិនហូបសាច់ទេ រាល់ថ្ងៃហូបតែបាយ និងបន្លែ។ គាត់និយាយរឿងពីដើម ហើយថាចង់ទៅលេងផ្ទះខ្លួនឯង សុទ្ធតែប្រាសាទ។ ទើបប៉ុន្មានថ្ងៃមុន មានគេជូនទៅ គាត់សប្បាយចិត្តណាស់ ដើរមើលគ្រប់កន្លែង។ ដល់ចឹងខ្ញុំឆ្ងល់ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួរបងស្រីគាត់ ឥឡូវចង់ព្យាបាលឬយ៉ាងណា។ គាត់ថាកាលដំបូង ចង់ព្យាបាលដែរ តែមើលទៅប្អូនស្រីចិត្តជ្រះថ្លាពិតប្រាកដ ណាមួយមានគ្រូមើលថា ៣វស្សា គេនឹងចេញវិញ ទើបមិនហ៊ានបំពាន ឥឡូវបានជិត ២វស្សាហើយ។ ពេលនេះ អ្វីដែលខ្ញុំអាចជួយបាន គឺផ្ដល់ថវិកាជូនគាត់ ដើម្បីទុកទំនុកបម្រុង ទិញសម្លៀកបំពាក់បុរាណតាមចិត្តគាត់ និងទិញផ្លែឈើ គ្រឿងរណ្ដាប់សែន បំពេញបំណងគាត់សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត គាត់ចូលចិត្តធ្វើបុណ្យ នាងខ្ញុំនឹងជូនបច្ច័យដល់គាត់ ដើម្បីធ្វើបុណ្យជាមួយគ្នា ឱ្យគាត់ចែករំលែកដល់ចាស់ជរាដូចគាត់ចង់ធ្វើ ព្រោះបងស្រីគាត់ ថាអង្ករទិញមក គាត់យកទៅចែកគេអស់រហូត គាត់មានបំណងធំមួយទៀត គឺចង់មកលេងកន្លែងគាត់ នៅប្រាសាទស្រីគ្រប់លក្ខណ៍ នៅភ្នំបាសិត។ ខ្ញុំឱ្យគេឆែកមើល ថាមានមែន។ ចឹងខ្ញុំបំពេញបំណងគាត់ តែឥឡូវជិតចូលវស្សា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់នៅបួសរហូតដល់ចប់៣ខែសិន ទើបអាចធ្វើដំណើរបាន។ ឆ្ងល់ថាគាត់ស្គាល់កន្លែងចឹងៗតាមណា បើតាមបងស្រីគាត់ ថាប្អូនស្រីអត់ដែលបានដើរច្រើនទេ នៅតែផ្ទះជាមួយគ្នាតាំងពីតូច។ គ្នារៀនសូត្របានតិចដែរ ដោយសារជីវភាពគ្រួសារ ហើយម្ដាយក៏ថាដែរ នាងមិនដែលមានស្នេហា សង្សារអីទេ រហូតដល់មានបញ្ហានេះ ឥឡូវអាយុ ២៥ឆ្នាំហើយ។ សង្ឃឹមថាបំពេញបំណងគាត់រួច គាត់បានធូរស្បើយផ្លូវចិត្ត ហើយបើជាបារមីកាន់មែន សូមជួយឱ្យប្រជាជនខ្មែរបានសុខទាំងអស់គ្នា ជួយការពារពីចម្ងាយសូមកុំតាំងនៅយូរពេក ព្រោះជីវភាពគ្រួសារនាងមិនអំណោយផលឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មាន3 hours ago

អេមណាស់ ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មីចេញមកហើយអនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស

តារា&សិល្បៈ16 hours ago

ម្យ៉ាងដែរបទរបស់កញ្ញាដា នីកាចេញប្រហែល០២ខែហើយទើបតែផ្ទុះថ្មីៗនេះនៅលើTik Tok ស្ដាប់ហើយធានាថាជក់ចិត្តដិតអារម្មណ៍(មានវីដេអូ)

ព័ត៌មាន17 hours ago

ក្រោយមានគេសួរថាភ្នែកកូនបងចឹងឫមកពីឈាមដំណាលប៉ា ភ្លាមនោះយឿន ពិសីក៏ប្រាប់វិញថាកាលខ្ញុំនៅតូចភ្នែកខ្ញុំ…(មានវីដេអូ)

ព័ត៌មាន19 hours ago

គាត់ស្អាតណាស់ ទើបតែឆ្លងទន្លេមិនបានប៉ុន្មានផង បែរជាត្រូវស្លា..ប់ចោលកូនចោលប្ដីដោយសារតែ…(មានវីដេអូ)

ព័ត៌មាន21 hours ago

អាណិតណាស់ទឹកចិត្តម្ដាយជិតអស់ដង្ហើមទៅហើយនៅបារម្ភពីកូន មេីលកូនខ្ញុំផង ជាពិសេសកុំភ្លេច…(មានវីដេអូ)

ព័ត៌មាន4 weeks ago

ចេះតែមានស្រីៗជឿដែរ បន្លំដាក់រូបប្រុសស្អាត ហើយដើរឆាតញ៉ែអោយស្រីៗលង់ ពេលលង់ហើយគំ..រាមអោយស្រីៗថតអើ…

ព័ត៌មាន4 weeks ago

មាត់អត់គម្រប់មែន ក្រោយបោះសម្ដីខ្លាំងៗដាក់ភរិយាតារាចម្រៀងកែវ វាសនារួច ស្រាប់តែអាជីចេញសុំទោសវិញ(មានវីដេអូសុំទោស)

ព័ត៌មាន1 week ago

ទីបំផុតស្គាល់អត្តសញ្ញាមនុស្សប្រុសស្រីទាំង០៥នាក់ដែលល ង់ទឹកនិងមូលហេតុបណ្ដា លអោយមានរឿងនេះកើតឡើង ដើមចមដំបូងគឺ…

ព័ត៌មាន1 week ago

ញាក់សាច់រដូវកូវី ដអ្នកដាច់បាយអែបកៀន ក្រោយគូដណ្ដឹងជូនRoll Royce Ghostរំភើបពេកស្រាប់តែអាមុីប្អូនអាជីលើកឡើងបែបនេះថា…(មានវីដេអូ)

ព័ត៌មាន4 weeks ago

ប្រុងប្រយ័ត្នកុំធ្វេសប្រហែសអោយសោះ​ ចំថ្ងៃកាន់បិណ្ឌទី០១កៅឆាយវត្តនាគវ័នភ្លែត ដោយរកឃើញអ្នកវិជ្ជមានកូវីដចំនួន…(មានវីដេអូ)