Connect with us

ព័ត៌មាន

ក្រោយបង្ហោះរូបកូនកំលោះអាយុ៧០កូនក្រមុំ២០ ឥលូវអាចារ្យការចេញមុខសុំទោសព្រមទាំង…(មានវីដេអូ)

Last Updated on June 20, 2021

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅនេះ រូបភាពជាច្រើនសន្លឹករបស់កូនកំលោះអាយុច្រើនជាមួយកូនក្រមុំអាយុតិច ផ្ទុះការចែករំលែកក្នុងចំនួនដ៏ច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលអាចារ្យការដែលមានគណនីហ្វេបុកឈ្មោះ Dara Kaew បានបង្ហោះរូបភាពទាំងអស់នោះឡើង ព្រមទាំងរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃសៅរ៍ទី 19/6/2021 ខ្ញ៉ំ មកធ្វើមហាអាចារ្យ ការគេនៅខេត្តច័ន្ទបុរីប្រទេសថៃ កូនកំឡោះអាយុ 70 ជាង កូនក្រម៉ំអាយុ 20 ស្ដើង កំឡោះៗ និង ពោះម៉ាយវ័យក្មេងក៉ំច្រណែនក៉ំយំក៉ំតូច ចិត្តធ្វើមិចបុណ្យយើងវាសនាយើង(កូនកំឡោះថៃ កូនក្រម៉ំខ្មែរ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលបង្ហោះសារអមមកជាមួយរូបភាពរួចមក ប៉ុន្មានម៉ោងក្រោយអាចារ្យការរូបនោះក៏សម្រេចចិត្តលុបរូបថតការនិងសារដែលគាត់បង្ហោះចោលវិញ ព្រមទាំងឡាយវីដេអូសុំទោសទៅដល់កូនកំលោះកូនក្រមុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូឡាយសុំទោសអាចារ្យការបានរៀបរាប់ថា ជាបឋមសូមជម្រាបសួរដល់បងប្អូនប្រិយមិត្តនៅក្នុងបណ្ដាញសង្គមទាំងអស់ជាទីគោរពនិងជាទីនឹករលឹក ថ្ងៃនេះខ្ញុំបាទសូមឡាយផ្ទាល់ ដល់ប្រិយមិត្តទាំងអស់ឲ្យបានជ្រាបរឿង ជាពិសេសគឺរូបដែលខ្ញុំបានផុសកាលពីព្រឹកមិញដែលមានរូបមង្គលការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានប្រិយមិត្តមួយចំនួនគាត់ចាប់អារម្មណ៍ ហើយមួយចំនួនគាត់បាន វា យ ប្រ​ហារទៅលើរូបភាពនោះ។រូបនោះខ្ញុំមិនដឹងអាយុ ពិតប្រាកដទេ យើងគ្រាន់តែសរសេរការប៉ាន់ស្មាន អ៊ីចឹងខ្ញុំចេញមកឡាយផ្ទាល់ពេលនេះដើម្បីសុំទោស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីមួយគឺសុំទោសពីម្ចាស់សាមីខ្លួនដែលខ្ញុំបាទ មិនបានសុំការអនុញ្ញាតពីគាត់ ទីពីរគឺខ្ញុំសូមទោសដល់សាធារណជនទាំងអស់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសគឺម្ចាស់សាមីខ្លួន ដោយខ្ញុំមិនដឹងពីអាយុពិតរបស់គាត់ និយាយទៅធ្វើឲ្យប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះនិងសិទ្ធិឯកជនរបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹងក៏សូមសំណូមពរដល់បងប្អូនមួយចំនួនដែលប្រើពាក្យពេចន៍សូមឲ្យមានការប្រើពាក្យពេចន៍យ៉ាងណាឲ្យមានសុជីវធម៌ផង ដើម្បីឲ្យមានការយោគយល់អធ្យាស្រ័យគ្នា ប្រើពាក្យពេចន៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំអោយប៉ះពាល់ទៅលើកិត្តិយសកេរ្តិ៍ឈ្មោះគាត់។ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់ថែមទៀតសូមប្រិយមិត្តអ្នកអានទទស្សនាវីដេអូដែលនៅខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *