Connect with us

ព័ត៌មាន

តារាសម្ដែងឈឹម អារីយ៉ាក្តុកក្តួលខ្លាំងនឹងរៀបរាប់យ៉ាងកំសត់ ក្រោយស្វាមីផ្កាយពីររបស់ខ្លួ នលាចាកលោក

Last Updated on June 26, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសាររំលែកមរណទុក្ខរបស់សមាគមចលនាយុវជនកម្ពុជាបានសម្ដែងក្ដីមរណទុក្ខចំំពោះលោករស់ ឧស្សាហ៍ អាយុ៣៩ឆ្នាំ ជាមន្រ្ដីផ្កាយ២និងមានមុខងារជាអគ្គនាយករងប្រចាំនាយកដ្ឋានមួយ នៅក្នុងក្រសួងមហាផ្ទៃត្រូវជាស្វាមីរបស់តារាសម្ដែងឈឹម អារីយ៉ា ដែលបានទទួលមរណភាពទាំងវ័យក្មេងដោយសាររោគាពាធ។ក្នុងសាររំលែកទុក្ខនោះមានខ្លឹមសារថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាររំលែកមរណទុក្ខ ជូនចំពោះ លោកស្រី លឹម អារីយ៉ា ព្រមទាំងក្រុមគ្រួសារ ជាទីគោរពស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ! ខ្ញុំបាទជួសមុខឱ្យសមាជិក សមាជិកា និងថ្នាក់ដឹកនាំគ្រប់បណ្តាសាខាខេត្តទាំងអស់ នៃសមាគមចលនាយុវជន កម្ពុជា (ក្រុម១៥៧)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេងយ៉ាងក្រៀមក្រំ ពោរពេញទៅដោយសេចក្តីសោក ស្ដាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់លោក រស់ ឧស្សាហ៍ សមាជិកសកម្ម នៃសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលត្រូវជាស្វាមី និងជាឪពុក ជាទីស្រលាញ់របស់ក្រុមគ្រួសារ ដែលបានទទួលមរណ ភាពកាលពីថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសប្រកបដោយក្តីរំជួលចិត្តដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសមានទុក្ខដ៏ជ្រាលជ្រៅជាទី បំផុត ព្រមទាំងក្តីសង្វេគដ៏ធំធេង និងពោរពេញដោយក្តីសោកស្ដាយស្រណោះអាល័យចំពោះមរណភាពរបស់លោក រស់ ឧស្សាហ៍ ដែលជាបុគ្គលមួយរូបប្រកបដោយគុណធម៌ និងកតញ្ញូតាធម៌ ចំពោះលោកឪពុក អ្នកម្តាយ លោកយាយ លោក តា ញាតិមិត្តបងប្អូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងជាធនធានមនុស្សដ៏មានតម្លៃ និងជាពលរដ្ឋល្អក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។ ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក រស់ ឧស្សាហ៍ សូមចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកស្រី ឃឹម អារីយ៉ា ព្រមទាំងក្រុមគ្រួសារទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើយើងក្រឡេកទៅមើលលើបណ្ដាញសង្គមហ្វេបុករបស់អ្នកនាង ឈឹម អារីយ៉ាវិញនាងបានបង្ហោះសារដ៏ឈឺចាប់ដែលត្រូវបា ត់ បង់ ស្វា មីលឿនបែបនេះ ក្នុងនោះតារាសម្ដែង ឈឹម អារីយ៉ាបានរៀបរាប់ទាំងក្តុកក្តួលហូរទឹកភ្នែកថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រស់ ឧស្សាហ៍ Ros Auksa ពេទ្យថា3ថ្ងៃទៀតប្តីខ្ញុំបានទៅផ្ទះហើយអូនប្រាប់បងកុំអោយគិតច្រើនបងអត់ស្តាប់អូនទេបងចិត្តដាក់ណាស់បងសុខចិត្តទៅនៅមួយម៉ាក់ហើយទុកអូននិងកូនចោល។ឈឹម អារីយ៉ាក៏បានបង្ហោះសារបន្ថែមមួយទៀតថា បងហាបង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថាបើតាមការបញ្ចេញមតិរបស់គណនីហ្វេបុកមួយចំនួនថាលោករស់ ឧស្សាហ៍លាចាកលោកដោយសារតែកូវីដ ចំណែកអ្នកខ្លះទៀតថាគាត់បានជាពីកូវីដហើយ តែដោយសារគាំងបេះដូងទើបគាត់ លាចាកលោក។ដូច្នេះបើមានប្រភពច្បាស់លាស់ពីការទទួលមរណភាពរបស់លោករស់ ឧស្សាហ៍យើងខ្ញុំនឹងជម្រាបជូនបន្តទៀតឫក៏Updateនៅក្នុងអត្ថបទនេះផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មាន6 mins ago

នារីជាប្រពន្ធបានត្រឹមបង្ហោះសារទាំងឈឺចាប់ ក្រោយប្ដីមានជម្ងឺបេះដូងបែរជាគាត់លាក់មិនប្រាប់គ្រួសារទាល់តែឃើញកំណត់ហេតុគាត់សរសេរទើបដឹងរឿងតែអ្វីៗហួសពេលទៅហើយ

ព័ត៌មាន2 hours ago

ក្រោយផ្អាកខ្ញុងពីសិល្បៈ និងរើសតារាកំប្លែងជើងចាស់នាយ ចាប ចៀននិងពូណុយអោយចូលជាសមាជិកថ្មី ទើបលោកតាវ៉ិចទ័រចេញបកស្រាយអំពីមូលហេតុនៃការរើសនោះថា…

ព័ត៌មាន4 hours ago

ហ្វីយ៉ាតាបង្ហោះសារដ៏ផ្អែមល្ហែមបែបនេះនៅថ្ងៃខួបកំណើតរបស់ហេង​ ពិទូក្រោយបែកគ្នាច្រើនឆ្នាំហើយនិងត្រូវគ្នាវិញ(មានវីដេអូ)

ព័ត៌មាន5 hours ago

កាន់តែឈឺចាប់ក្រោយពេលប្អូនស្រីរបស់នារីដែលស្លា..ប់ត្រូវគេបុ..កហើយរត់គេច បានបង្ហោះសារអោយបងស្រីងើបមកវិញនិងទួញសោកថា…

ព័ត៌មាន6 hours ago

ភ្ញាក់ផ្អើលក្រោយពេលបានឃើញលោកតាវ៉ិចទ័របង្ហោះសារមួយនេះ អមមកជាមួយរូបរបស់នាយចាប ចៀននិងពូណយហើយប្រាប់យ៉ាងដូច្នេះថា…

ព័ត៌មាន3 weeks ago

ទីបំផុតស្គាល់អត្តសញ្ញាមនុស្សប្រុសស្រីទាំង០៥នាក់ដែលល ង់ទឹកនិងមូលហេតុបណ្ដា លអោយមានរឿងនេះកើតឡើង ដើមចមដំបូងគឺ…

ព័ត៌មាន3 weeks ago

ញាក់សាច់រដូវកូវី ដអ្នកដាច់បាយអែបកៀន ក្រោយគូដណ្ដឹងជូនRoll Royce Ghostរំភើបពេកស្រាប់តែអាមុីប្អូនអាជីលើកឡើងបែបនេះថា…(មានវីដេអូ)

ព័ត៌មាន4 weeks ago

នារីដែលជាបុគ្គលិកនៅកាស៊ីណូ ដឹសេនជូរីស្លា…ប់ម្សិលមិញមិនមែនដោយសារកូវី ដទេគឺបណ្ដា លមកពី…

ព័ត៌មាន3 weeks ago

ប្ដីស្រែកទ្រហោរយំ ចំណែកបងស្រីស្រែករកយុត្តិធម៌អោយប្អូនស្រីដែលសម្រាលបានប៉ុន្មានថ្ងៃត្រូវស្លា..ប់ ដោយបងស្រីនិយាយអំពីការស្លា..ប់របស់ប្អូនស្រីគាត់ថា…(មានវីដេអូ)

ព័ត៌មាន3 weeks ago

កម្រងរូបភាពគូស្នេហ៍ដឹកដៃគ្នាទៅលេងអន្លង់ជ្រៃក្នុងថ្ងៃបុណ្យភ្ជុំ ឃើញហើយពិតជាមិនធម្មតានោះទេមនុស្សច្រើនអស់ស្ទះ(មានរូបភាពច្រើន)