Connect with us

ព័ត៌មាន

សំណាងមែនឪពុករកកាប់ចេកចោល ចេះកូនស្រីឃើញទាន់ សង្ស័យជាចេកប្រភេទនេះ ក៏ផុសលក់បានតម្លៃ១៥០០ដុល្លាជាង

Last Updated on June 29, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅនេះបុរសជនជាតិថៃម្នាក់ដែលមានគណនីហ្វេបុកឈ្មោះ Samrit Saraphi បានបង្ហោះព័ត៌មានដ៏គួរអោយភ្ញាក់ផ្អើលមួយរហូតត្រូវបានសារព័ត៌មានថៃជាច្រើនយកទៅចុះផ្សាយព្រោងព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារដែលបុរសជនជាតិថៃនោះបានសរសេរគឺគាត់រៀបរាប់ពីរឿងចេកអាល់កាឡាំងដែលមានតម្លៃ ៥ម៉ឺនបាតឫស្មើរនិង ១៥៦០ដុល្លាជាងរបស់ម្ចាស់ចំការមួយកន្លែងក្នុងខេត្តសុរិន្ទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះគាត់បានរៀបរាប់អោយដឹងថា រឿងហេតុមួយបានកើតឡើងស្ថិតនៅផ្ទះរបស់ O ​​Talan ឃុំ Charas ស្រុក Buached ខេត្តសុរិន្ទ ជាកូនស្រីរបស់ម្ចាស់ចំការកៅស៊ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយO ​​Talanបានទៅស្រោចទឹកកៅស៊ូរបស់នាងនៅចុងភូមិ ហើយក៏បានដើរឆ្លងកាត់ដោយចៃដន្យទៅដល់កន្លែងដើមចេកមួយដើមដែលឪពុកនាងបានដាំវាជាច្រើនឆ្នាំកន្លងមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនាងក៏បានឃើញដើមចេកនោះមានពណ៌ចម្លែកស្រដៀងនិងចេកដែលត្រូវបានគេចុះផ្សាយនៅក្នុងព័ត៌មាន ក៏ប៉ុន្តែនាងមិនច្បាស់នោះទេថាចេកនោះជាចេក អាល់កាឡាំងឫមិនមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះនារីជាកូនម្ចាស់ចំការរូបនោះក៏យកទូរសព្ទ័របស់នាងមកថតចេកនោះ ហើយបង្ហោះវាទៅលើហ្វេបុកដើម្បីអោយអ្នកស្គាល់ចេកនេះជួយប្រាប់បន្ថែម។ក្រោយមកក៏មានគេបញ្ជាក់ថាចេកនេះពិតជាចេកអាល់កាឡាំងពិតប្រាកដមែន នឹងបានទាក់ទងទិញចេកនេះក្នុងតម្លៃ៥ម៉ឺនបាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដែលព្រមព្រៀងតម្លៃគ្នារួចមក អ្នកទាក់ទងទិញចេកអាល់កាឡាំងក៏បានធ្វើដំណើរទៅដល់ផ្ទះរបស់នារីរូបនោះដល់ខេត្តសុរិន្ទភ្លាមៗតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថាឪពុករបស់នារីខាងលើបានរៀបរាប់បន្ថែមអោយដឹងថា ចេកទាំងអស់នេះគឺជាចេកដែលបានដាំដុះនៅផ្ទះ ហើយត្រូវបានទុកចោលនៅក្នុងសួនច្បារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែមិនស្គាល់ទើបប៉ុន្មានខែមុនគាត់បានកាត់ចេកនោះអស់មួយចំណែកព្រោះគាត់គិតថាវាមានជ ម្ងឺ បើទុកវាអាចនឹងរាលដាលខូចទៅដល់ដំណាំផ្សេងទៀត។គាត់មិនបានដឹងនោះទេថាចេកអាល់កាឡាំងមានតម្លៃថ្លៃបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំពិតជាសប្បាយចិត្តដែលកូនស្រីខ្ញុំបានឃើញវាលើកដំបូង ប្រសិនបើយឺតជាងនេះ ប្រហែលជាគាត់នឹងត្រូវកាត់ដើមចេកនេះចោលម្ដងទៀត វាពិតជាសំណាងណាស់សម្រាប់កសិករដាំកៅស៊ូដូចគាត់ ដែលអាចរកប្រាក់បានពីអាល់កាឡាំងយ៉ាងច្រើន។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

តារា&សិល្បៈ8 hours ago

អីយ៉ាស់ទើបតែសម្រក់រាងឡើងស្លឹម ពេលនេះរ័ត្ន រចនាចេញបទចម្រៀងថ្មីអមជាមួយខ្លុយខ្មែរម៉ាអេម(មានវីដេអូ)

ព័ត៌មាន11 hours ago

មានឆ្ងល់អត់បើរស់នៅមិនចុះសម្រុងគ្នា ម៉េចមិនលែងគ្នា នៅហែកហួរធ្វើអី រឿងនេះសុវណ្ណ រិទ្ធីបញ្ជាក់ច្បាស់ៗថា…

ព័ត៌មាន13 hours ago

ក្រោយភរិយាទម្លាយវីដេអូកៀកស្មាស្រី សុវណ្ណ រិទ្ធីថារឿងឥណ្ឌាមានភាគបញ្ចប់ចុះរឿងខ្លួន នឹងអង្វរប្រពន្ធថា…(មានវីដេអូ)

ព័ត៌មាន1 day ago

នោះៗភរិយាលោកសុវណ្ណ រិទ្ធីទម្លាយវីដេអូច្បាស់ៗកៀកស្មាស្រី ប៉ុណ្ណឹងហើយចាំមើលប្រកែកម៉េចទៀត(មានវីដេអូ)

ព័ត៌មាន1 day ago

ធ្លាប់ស្ដាប់បទកំពូលល្បីរបស់ចិនមួយបទនេះទេ តោះទៅដឹងអត្ថន័យនៃបទចម្រៀងនេះ(មានវីដេអូ)