Connect with us

ព័ត៌មាន

ប្រយ័ត្នដូចនេះ ឪពុកបង្ខំចិត្តលក់ឡានដើម្បីទូទាត់ថ្លៃដែលកូនអាយុ០៧ឆ្នាំបានទិញហ្គេមក្នុងអាប់Apple ១៨០០ដុល្លា

Last Updated on June 30, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជារឿងមួយដ៏គួរអោយភ្ញាក់ផ្អើលបំផុត ដោយគេហទំព័របរទេសបានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ពីរឿងហេតុដ៏គួរអោយភ្ញាក់ផ្អើលមួយទាក់ទងនឹងបុរសម្នាក់បានសម្រេចចិត្តលក់ឡានគ្រួសារដើម្បីទូទាត់ថ្លៃចំណាយដែលកូនគាត់បានទិញហ្គេមក្នុងApp Purchases របស់Apple។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Muhammad Ashaz ដែលត្រូវជាឪពុករបស់ក្មេងប្រុស Ashaz អាយុ ០៧ឆ្នាំ មកពីទីក្រុង Colwyn Bay ភាគខាងជើងប្រទេស Wales មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាកូនប្រុសអាយុ ៧ ឆ្នាំរបស់គាត់បានចំណាយប្រាក់យ៉ាងច្រើនដើម្បីលេងហ្គេម Rise of Berk។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនដំបូងឡើយគាត់គិតថាគាត់ត្រូវបានគេបោកប្រាស់នៅពេលគាត់បានរកឃើញវិក័យប័ត្រដ៏ធំមួយពី Apple iTunes ចំនួន £1289.70ផោន (ស្មើ$1785)។ បន្ទាប់ពីនោះគាត់បានឃើញបង្កាន់ដៃបង់ប្រាក់ចំនួន២៩វិក័យប័ត្រពីEmail សម្រាប់ប្រតិបត្តិការដែលមានតម្លៃចាប់ពី £1.99ផោន (ស្មើ$2.76) to £99.99 ($72.22)សម្រាប់ហ្គេម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Muhammad បានអោយដឹងថា គំណិតដំបូងរបស់គាត់គិតថាគាត់ត្រូវបានគេបោកប្រាស់ គាត់មិនដែលគិតនោះទេថាវាអាចទៅរួចក្នុងការចំណាយប្រាក់យ៉ាងច្រើនទៅលើហ្គេមរបស់ក្មេងៗនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់មានការខឹងសម្បារនិងAppleដែលកេងយកប្រយោជន៍ពីក្មេងៗ។ហើយកូនរបស់គាត់Ashaz បានលេងហ្គេមឥតគិតថ្លៃរយៈពេលមួយម៉ោង ហើយគាត់មិនបានដឹងនោះទេថាវាផ្តល់នូវការទិញក្នុងកម្មវិធីគ្មានដែនកំណត់ក្នុងតម្លៃរហូតដល់ ១០៩ ផោន (ស្មើរ១៥០ ដុល្លារ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Muhammad ត្រូវបានផ្តល់សំណងចំនួន ២០៧ អឺរ៉ូ (ស្មើនឹង២៨៦ ដុល្លារ) ពីក្រុមហ៊ុន Apple ចំពោះអ្វីដែលបានកើតឡើងនោះ។ហើយគាត់ក៏អរគុណទៅដល់សេវាកម្មអតិថិជនរបស់Apple ដែលបានធ្វើការងារល្អ ដោយកាត់ផ្ដាច់កូនគាត់ចេញពីហ្គេម App Purchases។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *