Connect with us

ព័ត៌មាន

ក្ដៅដូចទឹកពុះទប់មិនបានពេលលឺថាថៃលួចចម្លងអង្គរវត្តខ្មែរ ស្រាប់តែលោកវីលៀមហ្គិចចោទសួរត្រង់ៗថា…

Last Updated on July 6, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២១កន្លងទៅនេះ លោកវីលៀមហ្គិច បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេបុករបស់លោក ដោយរៀបរាប់យ៉ាងវែងអន្លាយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តេីប្រទេស ថៃ ( ស្យាម ) កំពុងសាងសង់ចម្លងអង្គរវត្តទី២ ? ជនរួមជាតិជាទីស្រលាញ់រាប់អាន ថ្មីៗនេះមានប្រភពព័ត៌មានមួយចំនួនបានធ្វេីការផ្សព្វផ្សាយថា នៅប្រទេសថៃកាលពីកំឡុងខែមេសា ឆ្នាំ២០២១ នេះបានប្រារព្វពិធីបុកគ្រឹះសាងសង់សំណង់ស្ថាបត្យកម្មបែបបូរាណដែលមានលក្ខណៈចម្លងទ្រង់ទ្រាយពីប្រាសាទអង្គរវត្តរបស់ខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងបរិវេណ អារាម ភូម៉ានហ្វា នាឃុំបានសឹង្គ ស្រុក នាងរង ខេត្ត បូរីរាំ (បូរីរម្យ) ប្រទេសថៃ ខណៈដែលពេលនេះកំពុងត្រៀមសាងសង់ប្រាសាទកំពូល៥ បន្ទាប់ពី ប្រាសាទកំពូល៣ បានសាងសង់ជិតរួច ។ (មានប្លង់សាងសង់ភ្ជាប់ជាមួយ) ខ្ញុំមានមោទនភាពណាស់ដែលវប្បធម៌របស់ជាតិសាសន៍យេីងបានជះឥទ្ធិពលដល់ប្រទេសជិតខាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទន្ទឹមនឹងមោទនភាពនេះ ក្នុងនាមខ្ញុំក៏មានអារម្មណ៍ពុំខុសនិងចិត្តបងប្អូនខ្មែរប៉ុន្មានដែរ ថាតេីពិតជាមានការសាងសង់សំណង់ដែលមានលក្ខណៈចម្លងពីប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិរបស់ខ្មែរមែនដែរទេ ព្រោះដោយយោងទៅលេីប្លង់សាងសង់ដូចបង្ហាញខាងក្រោមនិងរចនាបថគឺពិតជាស៊ីសង្វាក់គ្នាខ្លាំងណាស់និងប្រាសាទអង្គរវត្តរបស់យេីង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាគំនិតរបស់ខ្ញុំ ខ្មែរមិនជាជាតិសាសន៍ចិត្តកំណាញ់ទេ ប៉ុន្តែប្រាសាទអង្គរវត្ត ជាដួងព្រលឹងខ្មែរ ប្រាសាទនេះឈរយ៉ាងសង្ហាក្រោមកម្លាំងញេីសឈាមរបស់បុព្វបុរស មិនមែនសុខសុខផុសប្រាសាទនេះមកយ៉ាងសង្ហាទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះវាដូចអកត្តញ្ញូពេក ដែលគេមកចម្លងយកស្នាដៃរបស់បុព្វបុរសយេីងយ៉ាងងាយពេក ។ ដូចនេះមានតែសង្ឃឹមលេីអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធទេ ដែលអាចទាក់ទងបំភ្លឺដល់ចម្ងល់យេីងរាល់គ្នាបាន ថាតេីព័ត៌មាននេះពិតទេ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេីពិតមានវិធានការបែបណា ។ ឯការព្រួយបារម្ភនេះក៏ព្រោះកន្លងមកក៏មានការចំឡងប្រាសាទខ្មែរនៅប្រទេសឥណ្ឌា ហេីយនៅប្រទេសថៃក៏មានការចំឡងប្រាសាទបាយ័នធ្វេីជាសណ្ឋាគារួចហេីយដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *