Connect with us

ព័ត៌មាន

មុនដំបូងស្មានតែសំណាង ការបានប្ដីក្មេង ដល់ឥលូវប្ដីក្មេងវ័យ២៨ដាក់មេព្រូច ធ្វើអោយខាងស្រីវ័យ៤០បានត្រឹម…

Last Updated on July 15, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាច្រើនខែកន្លងមកនេះប្រហែលជាប្រិយមិត្តអ្នកអានមួយចំនួនបានជ្រាបហើយនៅព័ត៌មានដ៏កក្រើកទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍របស់ស្រ្ដីមេម៉ាយកូនបី អ្នកនាង សាន សុខ​កក្កដា ជាអតីតតារាចម្រៀង ដែលមានវ័យ ៤០ឆ្នាំ ជាមួយនឹងប្រុសក្មេងដែលមានអាយុត្រឹមតែ២៨ឆ្នាំប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះមហាជនជាច្រើនបានសរសើរពីសំណាងរបស់អ្នកនាង សាន សុខ​កក្កដា ថាជាស្រ្ដីមេម៉ាយកូនបីវ័យចាស់ណាស់ទៅហើយរហូតដល់៤០ឆ្នាំ នៅមានប្រុសក្មេងស្រលាញ់ទៀតពិតជាសំណាងមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែករំលងបានជាច្រើនខែរហូត អ្នកនាង សាន សុខ​កក្កដាមានផ្ទៃពោះ០៥ខែ ស្រាប់តែលោកប្ដីវ័យក្មេងនោះដាក់មេព្រូចរត់ចោលគាត់ ដោយមិនបានមកផ្ទះរបស់ពេល០២ខែមកហើយ។ក្នុងនោះអ្នកនាង សាន សុខ​កក្កដា បានរៀបរាប់លើបណ្ដាញសង្គមហ្វេបុករបស់គាត់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១ដោយរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាង2ខែហើយដែលអ្នកចុះចោលខ្ញុំ ដោយខ្ញុំមិនដឹងពីមូលហេតុ ពិតប្រាកដ ថាខ្ញុំខុសអី លោកបានប្លុកហ្វេសប៊ុកខ្ញុំ លេខទូរស័ព្ទក៏មិនទទួល តើលោកជាប្តីបែបណាទៅ តើកំហុសខ្ញុំជាអ្វីទៅ ដែលលោកហ៊ានចុះចោលទាំងខ្ញុំមានកូនរបស់លោក 5ខែទៅហើយ ខ្ញុំខុសធ្ងន់បុិនណាទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមិនអាចលើកលែងទោសអោយនោះ អ្វីគ្រប់យ៉ាងខ្ញុំបានធ្វើអស់ហើយ សំលៀកបំពាក់ បាយទឹក កន្លែងដេកស្អាតខ្ញុំបានរៀបចំជូនលោកអស់ហើយ រកសុីក៏ខ្ញុំមិនបានទំនេរ តើអោយខ្ញុំធ្វើអ្វីទៀតដើម្បីអោយលោកត្រូវចិត្តទៅ ខ្ញុំទៅជួបលោកដើម្បីសាកសួរពីមូលហេតុ លោកមានតែពាក្យមួយម៉ាត់ប៉ុណ្ណោះ គឺលែង តើខ្ញុំខុសអីទៅ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំមិនខ្លាចនឹងជីវិតនៅម្នាក់ឯងនោះទេ តែខ្ញុំអាណិតកូនដែលមានឪពុកដូចជាលោកឯង ដែលមិនទទួលខុសត្រូវ តែខ្ញុំប្រាប់ជាលើកចុងក្រោយដែរ ខ្ញុំក៏មិនអោយកូនខ្ញុំស្គាល់មុខឪពុកដូចជាលោកឯងដែរ លោកចង់បានកូនយកទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើលោកបានបំពេញតួនាទីជាប្តី ជាឪពុក គេបានហើយនៅ ឈប់ស្រម៉ៃទៅ វាមិនអាចទៅរួចទេ ខ្ញុំអាចកើតកូនម្នាក់ឯងបាន ខ្ញុំក៏អាចធ្វើជាឪពុកផងម្តាយផងបាន មិនបាច់លោកមកនិយាយល្អអីទេ បែកពេលនេះក៏ល្អដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំអោយឈឺចាប់ទៅមុខទៀត សូមអោយបានសុខជាមួយអ្នកក្រោយចុះ កុំចោលគេដូចចោលខ្ញុំទៀត ព្រោះមនុស្សចិត្តមិនដូចគ្នាទេ ខ្លាចគេទ្រាំមិនបានដូចខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេអាចសំលាប់លោកចោលបានព្រោះចុះចោលគេទាំងគ្មានកំហុសហើយថែមទាំងមានឈាមលោកឯងទាំងដុំទៀតផង បញ្ចាក់ផង  បងប្អូនណា មិត្តភក្តិណាមិនពេញចិត្តឃើញក្នុងកាផុសរបស់ខ្ញុំអាចប្លុកខ្ញុំចោលបាន កុំអោយតឹងទ្រូងនឹងរឿងខ្ញុំច្រើនពេក ព្រោះអីខ្លួនខ្ញុំផ្ទាល់ក៏មិនចង់ជួបរឿងតិរច្ឆាននេះដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *