Connect with us

តារា&សិល្បៈ

នេះជាមូលហេតុដែលធ្វើអោយតួឯកស្រីរឿងកុមារី២៥ឆ្នាំ ស្ងាត់សូន្យឈឹងពីសិល្បៈរយៈពេលប្រមាណ…

Last Updated on July 25, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង កុមារីអាយុ ២៥ឆ្នាំ គឺជាខ្សែភាពយន្តខ្នាតធំរបស់ខ្មែរយើងដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី កក្រើករោងកុនតែម្ដង ដោយមានអ្នកទិញសំបុត្រចូលទៅទស្សនាក្នុងចំនួនដ៏ច្រើនលើសលប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែរឿងនេះត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធដ៏ឆ្នើមចំនួនពីររូបគឺលោកស្រី ពាន់ ភួង បុប្ផា និងលោកស្រី ប៉ុល ពិសី ដែលពួកគាត់ទាំងពីរនាក់គឺជាអ្នកនិពន្ធដ៏ឆ្នើមដែលបាននិពន្ធរឿងភាគជាច្រើនចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍CTN។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់រឿងកុមារីអាយុ២៥ឆ្នាំគឺដឹកនាំសម្ដែងផ្ទាល់ដោយលោកស្រី ពាន់ ភួង បុប្ផាចូលរួមសម្ដែងដោយតារាសម្ដែងដ៏ល្បីគឺលោក ញ៉ែម សុគន្ធ និងអ្នកនាង នី មុល្លីកា ព្រមទាំងមានតារាល្បីៗជាច្រើនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសាច់រឿងនោះតួឯកស្រីអ្នកនាង នី មុល្លីកាដើរតួជានារីបាត់ការចងចាំហើយក្លាយទៅជាក្មេងស្រីអាយុ ២៥ឆ្នាំ ដែលមានចរិកក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្ដែងរបស់នាងធ្វើជាក្មេងស្រីអាយុ២៥ឆ្នាំគឺទទួលបានការសរសើរមិនដាច់ពីមាត់ពីមហាជន នៃដុងសិល្បៈរបស់នាង ដែលសម្ដែងបានល្អឥតខ្ចោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែក្រោយពេលសាងភាពល្បីល្បាញនៅក្នុងរឿងកុមារីអាយុ ២៥ឆ្នាំរួចមក ស្រាប់តែ អ្នកនាង នី មុល្លីកាបានស្ងប់ស្ងាត់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ បើគិតមកដល់ខែកក្កដា ឆ្នាំ ២០២១នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានរយៈពេលប្រមាណជា១១ឆ្នាំងជាងហើយដែលនាងមិនឃើញបង្ហាញខ្លួននៅក្នុងវិថីសិល្បៈ  ដោយនាងគ្រាន់តែមកថតរឿងកុមារីអាយុ២៥ឆ្នាំវគ្គពីរនិងវគ្គបីប៉ុណ្ណោះ ក្រៅពីនឹងនាងមិនបានបង្ហាញខ្លួនទៀតនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់មូលហេតុដែលអ្នកនាង នី មុល្លីកាស្ងាត់សូន្យឈឹងពីសិល្បៈ១១ឆ្នាំកន្លងមកនេះ ដោយសារតែនាងមានស្វាមីហើយនាងបានទៅរស់នៅជាមួយស្វាមីនៅរដ្ឋតិចសាស សហរដ្ឋអាមេរិច ទើបនាងបោះបង់ចោលវិស័យសិល្បៈបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *