Connect with us

ព័ត៌មាន

សោកស្ដាយធ្លាប់តែឃើញឈ្មោះគាត់ដឹកនាំសម្ដែងនៅហង្សមាស ពេលស្គាល់មុខគាត់ បែរជាពេលដែលគាត់លាចាកលោក

Last Updated on August 3, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈបណ្ដាញសង្គមហ្វេបុករបស់កូនស្រី ព្រឹទ្ធាចារ្យ ហ៊ុន ពុធ ដែលមានឈ្មោះ Huy Boramy បានបង្ហោះដំណឹងដ៏សោកសៅនៃការទទួលមរណៈភាពរបស់ឪពុកនាង។ក្នុងនោះ ហ៊ុយ បូ​រ៉ា​មីបានរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងមរណៈភាព យើងខ្ញុំទាំងអស់គ្នាត្រូវជាប្រពន្ធ កូន កូនប្រសារ ចៅ ចៅទួត នឹង បងប្អូនញាតិមិត្តទាំងអស់មានទុក្ខជាទម្ងន់ដោយឧបាសក ហ៊ុយ ពុធ ដែលត្រូវជាប្តី បីតា ជីតា ជីតាទួត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានទទួលមរណភាពនៅវេលាម៉ោង ២០ នឹង ១៥ នាទី នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២១ នៅក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ(ដោយការធ្វើតេស កូវិត 19 គឺ អវិជ្ជមាននឹងបញ្ជាក់ពី ឃុំ សង្កាត់)។ស ពឧបាសក ហ៊ុយ ពុធ បានតម្តល់នឹងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បាអំពៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងនេះ ចាត់ទុកជាការគោរពអញ្ចើញដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីញាតិមិត្តជិតឆ្ងាយនៃសព មេត្តាអញ្ចើញចូលរួមក្នុងពិធីនេះ ពីនាងខ្ញុំ សុីវ នាង ត្រូវជា ប្រពន្ធ នឹង ហ៊ុយ ម៉ូនីតា ហ៊ុយ ពីឡុត ហ៊ុយ បូរ៉ាមី នឹង សុខ សេរីរតនះ ជួន សុធា ត្រូវជាកូន នឹង កូនប្រសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា លោកគ្រូ ហ៊ុយ ពុធគឺជាអ្នកដឹកនាំសម្ដែងដ៏ល្បីនៅផលិតកម្មហង្សមាស ដោយគាត់បានឈរជើងលើវិស័យដឹកនាំសម្ដែងMV ខារ៉ាអូខេ និងដឹកនាំរឿងតាំងពីឆ្នាំ ១៩៩០មកម្លេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយរឿងដំបូងបង្អស់ដែលលោកគ្រូ ហ៊ុយ ពុធ បានដឹកនាំសម្ដែងមានចំណង់ជើងថា ស្នេហ៍រហែកជ្រេកវិញ្ញាណឬ ជីវិតអ្នកចម្រៀង ដែលមានការចូលរួមសម្តែងដោយលោក សំ វិជ្ជា និងអ្នកនាង អម្ពរ ទេវី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូហ៊ុយ ពុធ មិនត្រឹមតែជាអ្នកដឹកនាំសម្ដែងរឿងប៉ុណ្ណោះទេ គាត់ក៏ជាមនុស្សដំបូងបង្អស់ដែលបានដឹកនាំសម្ដែងMVខារ៉ាអូខេខ្មែរនៅដើមទស្សវត្សរ៍ឆ្នាំ១៩៩០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទាំងជាអ្នកបង្ហាត់បង្រៀន អ្នក​នាង អម្ពរ ទេវី​ លោក ទេព រិ​ន​ដា​រ៉ូ​ លោក ខៃ ប្រសិទ្ធ និង​អ្នក​នាង សុខ ស្រី​មុំ​ អោយចេះសម្ដែងតួខារ៉ាអូខេក្នុងបទចម្រៀង។នៅក្នុងផលិតកម្មហង្សមាសលោកគ្រូ ហ៊ុន ពុធ បានដឹកនាំសម្ដែងMV ខារ៉ាអូខេ ក្នុងបទចម្រៀងជាច្រើនបទ ដែលយើងខ្ញុំមិនអាចរាប់អស់នោះទេគឺពិតជាច្រើនខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មាន3 weeks ago

សោកស្ដាយណាស់ម្ចាស់ហាងពេជ្រដ៏ធំនៅភ្នំពេញ ទទួលមរណៈភាពទាំងវ័យក្មេងដោយសារតែ…

ព័ត៌មាន2 weeks ago

កាន់តែធ្ង ន់ ធ្ង រហើយ ពូម៉ៅពោលទាំងកំសត់ក្រោយចែដាណាដាក់កំ លាំ ង ប៉ូលី សគ្រប់ផ្ទះទាំងអស់ហាមមិនអោយពូម៉ៅចូលផ្ទះ

ព័ត៌មាន3 weeks ago

អាណិតនារីទាំង០៣នាក់ដែលពុលស្រាលណាស់ ពេលនេះដឹងការពិតហើយក្រោយក.ប.ប.ចុះស្រាវជ្រាវលទ្ធផលគឺ…

ព័ត៌មាន2 weeks ago

ក្តុកក្តួលណាស់ បងស្រីរបស់ថៅកែពេជ្ររៀបរាប់ទាំងហូរទឹកភ្នែកស្ដាយស្រណោះប្អូនស្រីនិងបង្ហាញទិដ្ឋភាពបុណ្យស ព(មានវីដេអូ)

ព័ត៌មាន4 weeks ago

ក្រោយប្ដីលាចាកលោកពេលត្រូវទឹកគួចនៅកំពង់សោម ភរិយាអួលដើមកបានត្រឹមរៀបរាប់ទាំងក្តុកក្តួលថា…