Connect with us

ព័ត៌មាន

ក្រោយព្រឹទ្ធាចារ្យ ហ៊ុយ ពុធលាចាកលោក លោកហ្វៃសំអាងបានទម្លាយស្នាដៃរបស់លោកដែលធ្វេីអោយអម្ពរទេវីទទួលបានភាពល្បីល្បាញនៅក្នុងពិភពភាពយន្ត​

Last Updated on August 3, 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយព្រឹទ្ធា ចារ្យ ហ៊ុយ ពុធ ដែលជាអ្នកដឹកនាំរឿងនិងជាអ្នកដឹកនាំការសម្ដែងMVដ៏ល្បីនៅក្នុងផលិតកម្មហង្សមាសទទួលមរណៈភាពដោយសាររោគាពាធ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២១ ទើបនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២១ លោកហ្វៃ សំអាងដែលជាអ្នកដឹកនាំរឿងមរណៈមាតា រឿងចៅពស់កេងកង និងរឿងជាច្រើនទៀត ​បានបង្ហោះសារលើបណ្ដាញសង្គមហ្វេបុករបស់លោកដោយរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំនិងក្រុមគ្រួសារពិតជាមានក្តីក្តុកក្តួលនិងសោកស្តាយជាទីបំផុតចំពោះមរណភាពរបស់លោកគ្រូហ៊ុយពុធ កំពូលអ្នកដឹកនាំរឿងភាពយន្ត ចម្រៀងកាយវិកា ចម្រៀងKaraoke

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីទូរទស្សន៍តាំងពីសម័យមុនឆ្នាំ១៩៧៥និងរហូតមកដល់សម័យតេជោហ៊ុនសែន លោកគ្រូមានស្នាដៃច្រេីនគួរអោយគោរពកោតសរសេីរ រឿងដែលល្បីល្បាញខ្លាំងគឺរឿងស្នេហ៍រហែកជ្រែកវិញ្ញណ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលធ្វេីអោយអ្នកស្រីអម្ពរទេវីទទួលបានភាពល្បីល្បាញនៅក្នុពិភពភាពយន្ត រឿងបុត្រាភូជុង្គនាគ។ ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទចម្រៀងជាច្រេីននៅក្នុងផលិតកម្មហង្សមាសនិងរស្មីហង្សមាស ផលិតកម្មអង្គរវត្ត លោកគ្រូបានដឹកនាំតារាជាច្រេីនដួងនៅក្នុងបទចម្រៀងKaraoke អោយមានកេរឈ្មោះ អ្នកខ្លះក៏នៅនឹកឃេីញលោកគ្រូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខ្លះក៏មិននឹកនានៅពេលលោកគ្រូមិនមានប្រយោន៍សម្រាប់ពួកគេទៀត ចំពោះខ្ញុំជាអ្នកគាំទ្រស្នាដៃរបស់លោកគ្រូនៅតែចងចាំជំនួសពួកគេនៅក្នុងបេះដូងជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំនិងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខដ៏ក្រៀក្រំនេះជាមួយគ្រួសារលោកគ្រូផងនិងសូមបួងសួងដល់វត្ថុសក្ត័សិទ្ធិនៅក្នុងលោកសូមអោយវិញ្ញាណក្ខន្ធលោកគ្រូបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *